Tuesday, April 21, 2015

ចំណីខួរក្បាល

សាច់ក្រក និង​ ច្បាប់ នៅក្នុងភាសាអងគ្លេស មានពាក្យមួយឃ្លាពោលថា៖ (You'd better not knowing how sausage and law are made.) ដែលមានន័យថា វាជារឿងល្អ ប្រសិនបើអ្នកមិនដឹងថាតើគេធ្វើសាច់ក្រកនិងច្បាប់ដោយរបៀបណា ។ តាមធម្មតា គេធ្វើសាច់ក្រកដោយយកកំទេចសាច់ ឬ ប្រភេទសាច់មិនសូវល្អ មកកិនបញ្ចូលគ្នាលាយគ្រឿងហើយញាត់ចូលក្នុងស្រោម ។ និយាយឲ្យងាយយល់ សាច់ដែលគេយកទៅធ្វើជាសាច់ក្រក ភាគច្រើជាប្រភេទសាច់ដែលយើងខ្ពើម ។ យ៉ាងណាមិញ ការបង្កើតច្បាប់ក៏ដូច្នោះដែរ ។ អ្វីដែលល្អ គឺត្រូវបានគេដកចេញ នៅលស់តែអ្វីដែលមិនសូវល្អតែប៉ុណ្ណោះ ។ ឧទាហរណ៍ ច្បាប់បោះឆ្នោតថ្មីដែល គណបក្ស ប្រជាជន និង សង្រ្គោះជាតិ ទើបអនុមតិថ្មីៗនេះ គឺមិនខុសអ្វីអំពីសាច់ ក្រកនោះឡើយ ។ ចំណុចដែលគួរឲ្យខ្ពើមពីរ (២) នៅក្នុងច្បាប់នេះគឺ ទី ១ ការគាបសង្កត់(បង្រួញវិសាលភាព) ទៅលើសិទ្ធិផ្សព្វផ្សាយ ឬ និយាយស្តី របស់សង្គមស៊ីវិល និង ទីពីរ (២) ការអនុញាតឲ្យមន្រ្តីយោធានិងនគរបាល ធ្វើយុទ្ធនាការឃោសនាគាំទ្រគណបក្សនយោបាយ (នៅក្រៅម៉ោងធ្វើការងារ) ។ ការគាបសង្កត់សិទ្ធិផ្សព្វផ្សាយនិយាយស្តីរបស់សង្គមស៊ីវិល ឬ អង្គការក្រៅរដ្ឋាភិបាល គឺមិនខុសអ្វីអំពីការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរទូទៅ មិនឲ្យរិះគន់ឬទិតៀន ថ្នាក់ដឹកនាំគណបក្សនយោបាយនោះឡើយ ។ មូលហេតុដែលយើងហ៊ាន អះអាងដូច្នេះ ព្រោះថា បុគ្គលិកអង្គការសង្គមស៊ីវិលភាគច្រើនគឺជាពលរដ្ឋខ្មែរ ។ ដូច្នេះ ពួកគេអាចប្រកាសថា៖ ខ្លួនផ្សព្វផ្សាយឬនិយាយស្តីក្នុងនាមជាពលរដ្ឋខ្មែរ ។ នៅពេលមានករណីដូចនេះកើតឡើង ខ្សែបន្ទាត់ដែលបែងចែកសង្គមស៊ីវិលនិង ពលរដ្ឋខ្មែរនឹងមានភាពមិនច្បាល់លាស់ ដែលជាហេតុនាំឲ្យអជ្ញាធរមានលេស បង្រួញសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរឲ្យរួញរឹតតែតូចទៅៗ ។ នៅក្នុងភាសា អងគ្លេសគេហៅថា រអិលចុះពីលើទួល (Slippery Slope Effect) ។ ចំណែកឯការអនុញាតឲ្យមន្ត្រីយោធានិងនគរបាលមានសិទ្ធិធ្វើយុទ្ធនាការគាំ ទ្រគណបក្សនយោបាយ (ក្រៅម៉ោងធ្វើការងារក្តី ក្នុងម៉ោងធ្វើការងារក្តី) គឺមិនខុសអ្វីអំពីបើកឱកាសឲ្យមានអំពើហិង្សាដោយអាវុធកើតឡើងដោយ ងាយស្រួលនោះឡើយ ព្រោះថាអង្គភាពយោធានិងនគរបាល សុទ្ធតែមាន អាវុធនៅក្នុងដៃ ។ នៅពេលដែលគណបក្សនយោបាយដែលពួកគេគាំទ្រ ប្រឈមមុខដាក់គ្នាដោយប្រការណាមួយ ពួកគេក៏អាចប្រឈមមុខដាក់គ្នា ផងដែរ ។ យើងមិនអាចសន្មត់ទេថា មន្ត្រីយោធានិងនគរបាលសុទ្ធតែគាំ ទ្រគណបក្សដឹកនាំរដ្ឋាភិបាលដែលជាមេគ្រប់គ្រងរបស់ពួកគេ ។ ហើយ ក៏មិនត្រូវសន្មត់ដែរថា ការបោះឆ្នោតនៅថ្ងៃអនាគត នឹងមិនមានទំនាស់ រវាងគណបក្សនយោបាយនោះឡើយ ។ យើងនៅចាំបានថា កាលពី ១៥ ឆ្នាំមុន សហរដ្ឋអារិកដែលមានបទពីសោធបោះឆ្នោតជាង២០០ឆ្នាំមកហើយ នោះ បានជួបនូវភាពចម្រូងចម្រាសប្រកាសលទ្ធផលបោះឆ្នោតមួយរវាង លោកអតីតអនុប្រធានាធិបតី អែល ហ្គ័រ និង លោក ហ្សច ប៊ុស ។ ការសន្មត់ថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា អាចរៀបចំការបោះឆ្នោតនៅ ស្រុកខ្មែរបានដោយគ្មានបញ្ហានោះ គឺគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ ។ ចំណែកឯករណីអ្នកស្រី ពុង ឈីវ ហ្កេច ដែលគណបក្សឈ្នះឆ្នោតទាំងពីរ (ប្រជាជន និង សង្គ្រោះជាតិ) បានមូលមតិគ្នាថានឹងជ្រើសរើសឲ្យធ្វើជា សមាជិក គជប ដំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលនោះ វាគឺជាជ្រុងមួយផ្សេង ទៀតនៃដំណើរការផលិតសាច់ក្រកនិងច្បាប់ ។ កាលពីប៉ុន្មានឆ្នាំមុន រដ្ឋសភា កម្ពុជាបានអនុមតិច្បាប់មួយដែលគេហៅថា ច្បាប់ ឯកពន្ធភាព (ហាមមិនឲ្យ មានប្រពន្ធលើសពីមួយ) ។ ច្បាប់នេះ បើនិយាយឲ្យចំ គឺគេបង្កើតឡើងដើម្បី បង្កផលវិបាកដល់ទ្រង់ រណ្ណឬទ្ធិ ដែលជាមនុស្សមានស្រីញីច្រើន ។ ប៉ុន្តែ អ្នកដែលមានស្រីញីច្រើននោះ មិនមែនមានតែទ្រង់ រណ្ណឬិទ្ធិមួយនោះទេ ។ អ្នកដទៃទៀតក៏មានដែរ គ្រាន់តែគេចេះលាក់ការសម្ងាត់បានល្អជាងទ្រង់ រណ្ណឬទ្ធិ ។ យ៉ាងណាមិញ ច្បាប់ហាមមិនឲ្យសមាជិកគណកម្មាធិការជាតិរៀប ចំការបោះឆ្នោតមានសញ្ជាតិពីរឬបីនោះ គឺមិនខុសអ្វីអំពីច្បាប់ឯកពន្ធភាព នេះទេ ។ អ្នកដែលមានសញ្ជាតិលើសពីមួយ (១) ធ្វើការនៅក្នុងជួររដ្ឋាភិបាល ខ្មែរចាប់ពីក្នុងព្រះបរមរាជវាំងរហូតទៅដល់ឃុំសង្កាត់ មានរាប់មិនអស់ ហេតុអ្វី ក៏គេមិនអើពើផង ? វាគ្មានហេតុផលទាល់តែសោះក្នុងការដាក់កំហិតមិនឲ្យ សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសញ្ជាតិពីរឬបី ។ បើមិនចង់ឲ្យជនបរទេសធ្វើការនៅក្នុងស្ថាប័ននេះ គេគ្រាន់តែចែងនៅក្នុង ច្បាប់ថា ៖ សមាជិក គជប ត្រូវមានដើមកំណើតជាខ្មែរ (កើតក្នុងស្រុកខ្មែរ សញ្ជាតិខ្មែរ) និងធ្លាប់បានរស់នៅក្នុងស្រុកខ្មែរមានថេរវេលាយ៉ាងតិច ១៣ ឆ្នាំ នោះគឺវាគ្រប់គ្រាន់ណាស់ទៅហើយ ។ ឯសញ្ជាតិដទៃដែលមិនមែនជាសញ្ជាតិ កំណើតនោះ គេមិនចាត់ទុកថាជាទំនាស់នោះទេ ។ នេះគឺជាច្បាប់មួយដែល សហរដ្ឋអារិកប្រើសម្រាប់ជ្រើសរើសប្រធានាធិបតីរបស់គេ ។ ឯសមាជិក គជប ខ្មែរមិនមែនជាប្រមុខរដ្ឋផង ហេតុអ្វីក៏ចាំបាច់មានលក្ខខណ្ឌតឹងរឹងម្លេះ ? ចំណុចមួយទៀតដែលតម្រូវឲ្យសមាជិក គជប ដែលមានសញ្ជាតិផ្សេងក្រៅ ពីសញ្ជាតិខ្មែរប្រកាសលុបចោល ឬក៏ព្យួសញ្ជាតិមួយរយៈនោះ វាគឺជាយន្តការ រារាំងមិនឲ្យខ្មែរដែលមានសញ្ជាតិពីរមានឱកាសធ្វើការងារក្នុង គជប បានឡើយ ព្រោះថាការសុំចូលសញ្ជាតិ បារាំងក្តី អាមេរិកាំងក្តី កាណាដាក្តី សុទ្ធតែត្រូវធ្វើ តាមនិតិវិធីដ៏លំបាកនិងត្រូវចំណាយពេលវេលាយ៉ាងយូរទៀតផង ។ គេមិនអាច សុំលុបឬក៏ព្យួសញ្ជាតិមួយរយៈបានដោយងាយៗនោះទេ ។ ចំណុចនេះហើយ ដែលជាកត្តាមួយធ្វើឲ្យអ្នកស្រី ពុង ឈីវ ហ្គេច ប្រកាសមិនទទួលយកតួនាទីនៅ ក្នុង គជប ព្រោះថាសញ្ជាតិបារាំង ឬ កាណាដា ជាសំណាញ់សុវត្ថភាពតែមួយគត់ សម្រាប់ធានាសេរីភាពនិងសុខមាលភាពដល់អាយុជិវិតលោកស្រី ។ បើគេដក សំណាញ់សុវត្ថភាពនេះចេញទៅហើយ កុំថាឡើយអ្នកស្រី ពុង ឈីវហ្គេច ដែល មានចំណេះដឹងជ្រៅជ្រះ សូម្បីតែមនុស្សអវិជ្ជាក៏គេមិនចាក់ចោលអង្ករទៅកើប យកអង្កាមនោះដែរ ។ ត្រង់ចំណុចនេះ ខ្ញុំសូមឆ្លើតតបទៅស្មេរមួយចំនួនដែលរិះ គន់អ្នកស្រី ពុង ឈីវហ្គេច ថាជាមនុស្សមិនស្នេហាជាតិ ឬ ជាមនុស្សមានជម្ងឺឥត ខ្ចោះនិយម (Perfectionism, one who would accept nothing short of perfection.) ។ ធម្មជាតិនៃមនុស្ស គ្មាននរណាម្នាក់ស្នេហាជាតិ ឬគិតអំពីសេចក្តីសុខសន្តិភាពរបស់អ្នកដទៃ មុនសេចក្តីសុខរបស់ខ្លួននោះទេ ។ បើអ្នកគិតថាមានមនុស្សប្រភេទនេះ អ្នកយល់ច្រឡំធំហើយ ។ មនុស្សដែលសុខ ចិត្តបូជាអាយុជីវិតរបស់ខ្លួនដើម្បីសង្គ្រោះអ្នកដទៃនោះ គឺមានតែនៅក្នុងស្ថាន ភាពប្រថុចញ៉ុច ឬគ្រោះថ្នាក់ ឬក៏ត្រូវបានគេបង្ខំតែប៉ុណ្ណោះ ។ ដូច្នេះ ការសម្រេច ចិត្តមិនទទួលតំណែងក្នុង គជប របស់លោកស្រី ពុង ឈីវហ្គេច វាគ្មានអ្វីគួរឲ្យ ភ្ញាក់ផ្អើលនោះទេ ព្រោះវាជាសិទ្ធិសេរីភាពរបស់គាត់ក្នុងការជ្រើសរើស ក៏ដូច ជាសិទ្ធិសេរីភាពរបស់យើងម្នាក់ៗក្នុងការជ្រើសរើសអ្វីៗគ្រប់យ៉ាងដើម្បី បំពេញតម្រូវការនៃជីវិតយើងដែរ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...