Tuesday, December 9, 2014

ចំណីខួរក្បាល

សង្គ្រោះជាតិ ឬ សង្គ្រោះញាតិ និងមិត្ត ??? ដើម្បីទទួលបានជោគជ័យ អ្នកនយោបាយ ជាទូទៅ ត្រូវតែចេះ ប្រើយុទ្ធវិធីប្រជាភិថុតិ និងយុទ្ធសាស្ត្របោកប្រាស់ បង្ខំ ឬ អូសទាញឲ្យគូបដិបក្ខរបស់ខ្លួន ធ្លាក់ចូលទៅក្នុងភក់ជ្រាំជាមួយគ្នា ដើម្បីរក្សាឲ្យបាននូវតុល្យភាពប្រកួតប្រជែង ដែលភាសាអងគ្លេស ហៅថា៖ (Level Playing Field) ។ តើអ្វីទៅដែលហៅថា ប្រជាភិថុតិ ? ពាក្យនេះ បើនិយាយឲ្យងាយយល់ គឺ ការ បោកប្រាស់ម្ចាស់សន្លឹកឆ្នោត ឬអ្នកគាំទ្រ ដែលគេនិយម និយាយថា៖ សន្យាខ្យល់ ។ ចំណែកឯការបោកប្រាស់ ឬអូសទាញគូបដិបក្ខរបស់ខ្លួនឲ្យធ្លាក់ចូលទៅក្នុងភក់ជ្រាំ ជាមួយគ្នា ត្រូវធ្វើដោយវិធីណានោះ យើងនឹងបកស្រាយឲ្យ បានពិស្តារនៅវគ្គខាងមុខ ។ ប៉ុន្តែ មុននឹងយើងលើកយក យុទ្ធសាស្ត្របោកប្រាស់ ឬអូសទាញគូបដិបក្ខមកវែកញែក យើងសូមលើកយកពាក្យ ប្រជាភិថុតិ មកលាតត្រដាងបន្តិច ដើម្បីទុកជាចំណីខួរក្បាលសម្រាប់មិត្តអ្នកអាន ។ នយោបាយគឺជាសិល្បៈម៉្យាង ដែលតម្រូវឲ្យអ្នកនយោបាយ គ្រប់រូបបត់បែនទៅតាមកាលទេសៈ ផ្អែកលើសម្ពាធពីរ គឺការ ចង់បានរបស់អ្នកគាំទ្ររបស់ខ្លួន និងការចង់បានរបស់គូបដិបក្ខ របស់ខ្លួន ។ នៅពេលដែលអ្នកនយោបាយ ឬគណបក្ខ នយោបាយមួយ បន្ទន់ឥរិយាបទដើម្បីបំពេញបំណងគូបដិបក្ខ របស់ខ្លួននោះ គេនឹងធ្លាក់ចូលទៅក្នុងគន្លងប្រជាភិថុតិដោយ ស្វ័យប្រវត្តិ ព្រោះថាគណបក្ខនយោបាយ ឬអ្នកនយោបាយ តែងតែទាមទាយកអ្វីដែលផ្ទុយអំពីឆន្ទៈអ្នកគាំទ្រ ឬក៏ឆន្ទៈ របស់គូបដិបក្ខរបស់ខ្លួន ។ ដូច្នេះ សរុបសេចក្តីឲ្យខ្លីទៅ ប្រជាភិថុតិ និងនយោបាយគឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។ ចំណុច មួយទៀតដែលទាក់ទងនឹង ប្រជាភិថុតិ គួរឲ្យកត់សម្គាល់ដែរនោះ គឺ បញ្ហា ជាតិ និង ញាតិ ។ ជាតិនៅទីនេះ គឺយើងសំដៅលើពលរដ្ឋ ទូទៅ ។ ឯញាតិ គឺយើងសំដៅទៅលើ ញាតិពង្សវង្សសន្តានរបស់ អ្នកនយោបាយ ឬថ្នាក់ដឹកនាំគណបក្ខនយោបាយ ។ នៅក្នុងប្រទេសកម្ពុជា ការដឹកនាំប្រទេសជាលក្ខណៈគ្រួសារ គឺបានក្លាយទៅជាទម្លាប់រាប់រយឆ្នាំមកហើយ ។ កាលសម័យ ស្តេចដឹកនាំប្រទេស មន្ត្រីភាគច្រើនគឺមានជាប់សែស្រឡាយ ជាមួយនឹងព្រះរាជា ។ លុះមកដល់សម័យនាយករដ្ឋមន្ត្រី ដឹកនាំប្រទេសវិញម្តង ការដាក់ញាតិការឲ្យកាន់កិច្ចការរដ្ឋ គឺហាក់ដូចជានៅដដែល គ្រាន់តែប្តូរពីញាតិវង្សរបស់ស្តេច មកញាតិការរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីវិញម្តង ។ ពុំមានស្ថិតិជាក់លាក់ណាមួយបញ្ជាក់អំពីចំនួនមន្ត្រីដែលជា ញាតិរបស់លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៅក្នុងប្រទេស កម្ពុជានោះទេ ។ ប៉ុន្តែ យោងតាមពត៌មានជាសាធារណៈ យើងសង្កេតឃើញថា ញាតិរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដែលកាន់តួនាទីសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ គឺមានស្ទើរតែគ្រប់ស្រទាប់ទាំងអស់ ។ គ្រាន់តែអគ្គលេខាធិការរងម្នាក់នៅក្នុងរដ្ឋសភាមានញាតិការ ប្រមាណជា ១០ នាក់ធ្វើការនៅក្នុងស្ថាប័ននោះ នេះបើតាម ពត៌មានចុះផ្សាយនាពេលថ្មីៗនេះ ។ ប្រសិនបើអគ្គលេខាធិការ រងរបស់រដ្ឋសភាមានសាច់ញាតិ ១០ នាក់ធ្វើការ​នៅក្រោមឳវាទ របស់ខ្លួនទៅហើយ ចុះរដ្ឋមន្ត្រី និងរដ្ឋលេខាធិការនៅតាម ក្រសួងនានា អាចមានករណីដូចគ្នាដែរឬទេ? ចំណុចនេះ រដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជាគួរតែចាត់ចែងស្រង់ស្ថិតិឲ្យបាន ជាក់លាក់ ដើម្បីផ្តល់នូវតម្លាភាពជូនដល់ពលរដ្ឋខ្មែរទាំងអស់ គ្នាបានឃើញ និងបានយល់ ។ ទាំងរដ្ឋាភិបាល ទាំងរដ្ឋសភា មិនអាចនិយាយអំពីការគ្រប់គ្រងប្រកបដោយតម្លាភាព ដោយមិនអនុវត្តនូវអ្វីដែលជាកត្តាបញ្ជាក់អំពីតម្លាភាពនោះទេ ។ ការដាក់ញាតិសន្តានឲ្យកាន់កិច្ចការនយោបាយសំខាន់ គឺជា ចំណុចដ៏រសើបបំផុតសម្រាប់គណបក្សនយោបាយទាំងពីរ នៅក្នុងប្រទេសកម្ពុជា ។ ទាំងថ្នាក់ដឹកនាំគណបក្សប្រជាជន ទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សុទ្ធតែមានសមាជិក គ្រួសារកាន់ដំណែងសំខាន់ៗ ។ ឧទាហរណ៍ សម្តេច ហ៊ុន សែន មានកូនប្រុសម្នាក់ជា ឧត្តមសេនីយ៍ ម្នាក់ទៀតជាសមាជិកសភា បងប្រុសម្នាក់និងប្អូនថ្លៃប្រុសម្នាក់ក៏ជាសមាជិកសភាដែរ ក្មួយប្រុសម្នាក់ជាអធិការនគបាលជាតិ កូនប្រសាប្រុសម្នាក់ក៏ជា មន្ត្រីនគបាលជាន់ខ្ពស់ផងដែរ ។ ឯភរិយារបស់លោក មាន តំណែងជាប្រធានកាកបាតក្រហមកម្ពុជា ។ ចំណែកសម្តេច ជា ស៊ីម ក៏មានប្អូនថ្លៃប្រុសម្នាក់កាន់ដំណែងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងមានក្មួយកាន់ដំណែងនៅក្នុងជួររដ្ឋាភិបាលផងដែរ ។ ចំពោះ សម្តេច ហេង សំរិន យើងមិនដឹងថាគាត់មានញាតិប៉ុន្មាន នាក់ កាន់តំណែងនៅក្នុងជួររដ្ឋាភិបាលនោះទេ ព្រោះមិនសូវឃើញ ពត៌មានចុះផ្សាយ ។ រីឯគណបក្សសង្គ្រោះជាតិវិញក៏មើលទៅហាក់ ដូចជាមិនណយដែរ ។ សព្វថ្ងៃ គណបក្សនេះកាន់តួនាទីតែក្នុង ស្ថាប័ននិតិបញ្ញតិតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងស្ថាប័ននេះ យើង ឃើញមានប្តីប្រពន្ធពីរគូរួចទៅហើយ គឺលោក សម រង្សី និងភរិយា របស់លោក (អ្នកស្រី ជូឡុង សោមូរ៉ា) និងលោក យិម សុវណ្ណ និងភរិយា (អ្នកស្រី កែ សុវណ្ណរត័្ន) ។ ឯលោក កឹម សុខា អនុ ប្រធានគណបក្សសង្គ្រោះជាតិ ក៏មានកូនស្រីម្នាក់កាន់កិច្ចការ សំខាន់នៅក្នុងជួរបក្សផងដែរ ។ ចំណែកលោក គង់ គាំ ដែល ជាអតីតអនុប្រធានគណបក្ស សម រង្សីនោះ មានកូនប្រុស ពីររូបជាសមាជិកសភា ។ នេះគ្រាន់តែជាទិដ្ឋភាពនៃជ្រុងដ៏ តូចមួយនៃប្រព័ន្ធគ្រួសារនិយមនៅក្នុងវិស័យនយោបាយនៃ ប្រទេសកម្ពុជា ។ ការលើកយកប្រព័ន្ធគ្រួសារនិយមមកលាត ត្រដាងនៅទីនេះ គឺមិនមានន័យថាស្មេរមានចេតនារិះគន់ថ្នាក់ ដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ គ្រាន់តែចង់បង្ហាញនូវចំណុចអវិជ្ជមានដ៏ធ្ងន់ធ្ងពីរទាក់ទិនទៅ នឹងការអនុវត្តន៍របៀបគ្រប់គ្រងរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ ។ ចំណុចអវិជ្ជមាននេះគឺ៖ តម្លាភាព និង ទំនាស់ផលប្រយោជន៍ (Transparence and Conflict of Interest) ដែលយើងមិនទាន់ឃើញមានច្បាប់ចែងនៅឡើយទេបន្ទាប់ ពីប្រទេសកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យអស់រយៈពេល ជាងបីទសវត្សមកហើយ ។ ការមិនអើពើ ឬក៏ធ្វើមិនដឹងមិន ឃើញនូវអ្វីដែលជាសត្វដំរីនៅក្នុងបន្ទប់នេះ (តម្លាភាព និង ទំនាស់ផលប្រយោជន៍) វាមិនត្រឹមតែធ្វើឲ្យការអនុវត្តន៍លទ្ធិ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមិនលូតលាស់ទៅមុខ នោះទេ ប្រហែលជាអាចធ្វើឲ្យគណបក្សនយោបាយបាត់បង់ ការគាំទ្រនិងសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនាពេលអនា គតទៀតផង ។ ផ្អែកលើសន្ទុះនៃការយល់ដឹងរបស់ពលរដ្ឋ ខ្មែរអំពីអំណាចនៃសន្លឹកឆ្នោតរបស់ខ្លួននោះ យើងអាច សន្និដ្ឋានបានថា តម្លាភាពនិងទំនាស់ផលប្រយោជន៍ នឹងក្លាយទៅជាប្រធានបទនៃការបោះឆ្នោតនៅពេលអនា គតជាក់ជាមិនខាន ។ យោងលើចំណុចនេះ យើងសូម ទាញយកយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលកំពុងតែប្រកួតប្រជែងយក ប្រៀបលើគ្នានាពេលបច្ចុប្បន្ននេះ មកវិភាគ ថាតើអ្នកណា កំពុងអូសទាញអ្នកណាឲ្យដើរលើផ្លូវណា ។ នៅដើម អត្ថបទនេះ យើងបាននិយាយអំពីយុទ្ធសាស្ត្រអូសទាញ គូបដិបក្ខនយោបាយឲ្យធ្លាក់ចុះទៅក្នុងភក់ជ្រាំជាមួយគ្នា ដើម្បីកុំឲ្យគេមានប្រៀបជាងខ្លួន ។ និយាយឲ្យងាយយល់ គឺធ្វើយ៉ាងណាឲ្យគូបដិបក្ខនយោបាយបាត់បង់ប្រជាប្រិយភាព ឬក៏ស្ថិតនៅក្នុងស្ថានភាពអវិជ្ជមានដូចគ្នា ។ គ្រួសារនិយម គឺជាស្ថានភាពអវិជ្ជមាន មួយដែលគណបក្សប្រជាជនកម្ពុជា កំពុងប្រឈម ។ ដូច្នេះហើយ នៅពេលថ្មីៗនេះ គណបក្ស ប្រជាជនមិនបានបោះឆ្នោតគាំទ្រ អ្នស្រី មូរ សុខហួ និងលោក យិម សុវណ្ណ ឲ្យធ្វើជាប្រធានគណកម្មាធិការនៅក្នុងរដ្ឋសភា ដូចដែលគណបក្សសង្គ្រោះជាតិចង់បាននោះទេ ក៏ប៉ុន្តែ ពួក គេបែរជាបោះឆ្នោតគាំទ្រ លោក ហូរ វណ្ណ និង អ្នកស្រី កែសុវណ្ណរ័ត្ន ដែលមិនមែនជាការចង់បានរបស់គណបក្ស សង្គ្រោះជាតិ ឲ្យកាន់តំណែងទាំងនោះទៅវិញ ។ ទង្វើនេះ គឺជាយុទ្ធសាស្ត្រ បាញ់ព្រួញមួយត្រូវចាបពីរ ព្រោះថា លោក ហូរ វណ្ណ និង អ្នកស្រី កែ សុវណ្ណរត្នន៍ មិនសូវមានប្រជាប្រិយ ភាព (មិនសូវមានគេស្គាល់ច្រើន) ដូចជាលោកស្រី មូរ សុខហួ និងលោក យិម សុវណ្ណ ឡើយ ។ ម៉្យាងទៀត ការដាក់ឲ្យមាន សមាជិកគ្រួសារកាន់តំណែងខ្ពស់នៅក្នុងរដ្ឋសភា វានឹងធ្វើឲ្យ គណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ខិតរឹតតែជិតគ្នា ទាក់ទិនទៅនឹងបញ្ហាគ្រួសារនិយម ។ តាមពិតទៅ គ្រួសារនិយមនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋនៃប្រទេស កម្ពុជា វាមិនមែនជារឿងថ្មីនោះទេ ។ ប៉ុន្តែ អ្វីដែលថ្មីនោះ គឺបញ្ហាគ្រួសារនិយមកំពុងត្រូវបានគេលើកយកមកពិភាក្សា ជាសាធារណៈ ។ ចំណុចនេះ យើងគួរឲ្យពិន្ទុដល់លោក សុន ឆ័យ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ដែលកំពុងតែដុតដៃដុតជើងលាតត្រដាងបញ្ហាគ្រួសារ និយមនៅក្នុងស្ថាប័នរដ្ឋសភា ។ ក៏ប៉ុន្តែ ការដុតដៃដុត ជើងរបស់លោក សុន ឆ័យ នេះ គឺប្រហែលជាបានត្រឹម រលាកដៃជើងតែប៉ុណ្ណោះ ព្រោះថា តើឲ្យរដ្ឋសភាបោស សម្អាតបញ្ហាគ្រួសារនិយមដូចម្តេចទៅ បើរដ្ឋសភាខ្លួនឯង ពោរពេញទៅដោយសមាជិកគ្រួសារ ធ្វើការនៅទីនោះ ទាំងគណបក្សប្រជាជន ទាំងគណបក្សសង្គ្រោះជាតិ ។ កាលពីជាងពីរទសវត្សរ៍កន្លងទៅនេះ ខ្ញុំធ្លាប់បានឮលោក កឹម សុខា ដែលជាអនុប្រធានទីមួយរដ្ឋសភាសព្វថ្ងៃ និយាយអំពីបញ្ហាស្រដៀងគ្នានេះថា៖ "វាមិនខុសអ្វីអំពី ប្រើចោរឲ្យទៅរកចាប់ចោរនោះទេ" ។ ទោះជាយ៉ាងណា ក៏ដោយ ចំណុចដ៏រសើបមួយនេះ ចាំបាច់ត្រូវតែដោះស្រាយ ។ ព្រោះថា ប្រសិនបើអ្នកនយោបាយខ្មែរមិនព្រមងាកពីការសង្គ្រោះ ញាតិ មកសង្គ្រោះជាតិវិញទេ នោះជាតិប្រាកដជាសង្គ្រោះ ពួកគាត់ឲ្យរួចផុតពីគុកច្រវ៉ាក់នៃអាសន្នៈអំណាចប្រមូលផ្តុំ គ្រួសារនិយមជាក់ជាមិនខាន ៕

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...