Friday, June 20, 2014

មួយថ្ងៃ មួយម៉ាត់

របបសន្តិសុខសង្គម៖ ពាក្យនេះទំនងជាគេបកប្រែចេញមក ពីពាក្យអង់គ្លេស (Social Security Insurance or SSI) ។ អ្វីទៅជា (SSI) ? វាគឺជាប្រាក់សន្សំដែលនិយោជក និងនិយោជិត (Employers and Employees) បង់ចូល ឬក៏តម្កល់នៅក្នុង គណនេយមួយដែលរដ្ឋបង្កើតឡើង សម្រាប់ឲ្យនិយោជិតអាស្រ័យផល នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬក៏មានគ្រោះថ្នាក់ខណៈកំពុង បំពេញការងារ ។ នៅក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជា សហរដ្ឋអាមេរិក កាណាដា និង សហភាពអឺរ៉ុប ថវិកា (SSI, ដោយមានជំនួយថវិកាពីរដ្ឋខ្លះផង) ត្រូវបានគេយកមក បម្រើសេចក្តីត្រូវការរបស់ និយោជិតផង និងមនុស្សចាស់និងស្ត្រី មេម៉ាយដែលមានកូនតូចៗនៅក្នុងបន្ទុកផង ។ ថវិកាដែលគេជួយ ដល់មនុស្សចាស់និងស្ត្រីមេម៉ាយគេហៅថា សហសង្គ្រោះ (Welfare) ។ នៅស្រុកខ្មែរ រដ្ឋមិនទាន់មានកម្មវិធីជំនួយ (Welfare) សម្រាប់មនុស្សចាស់និងស្ត្រីមេម៉ាយនៅឡើយទេ ។ ដូច្នេះ (SSI) គឺមានសម្រាប់តែនិយោជិត និងអតីតនិយោជិត តែប៉ុណ្ណោះ ។ រីឯការបកប្រែពាក្យ (SSI) ថា របបសន្តិសុខសង្គម នោះ គឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជារបបសម្រាប់ផ្គត់ផ្គង់សង្គម ទាំងមូលឡើយ ។ ពាក្យ (Security) នៅទីនេះគេមិនបកប្រែ ថាសន្តិសុខទេ ព្រោះន័យរបស់វាស្មើនឹង (Safety Net) ដែលយើងអាចបកប្រែថា គាំពារ ។ ដរាបណាកម្មវិធី (SSI) របស់កម្ពុជានៅមិនទាន់មានវិសាលភាពធំទូលាយនៅឡើយ យើងគួរបកប្រែពាក្យ (SSI) ថា របបគាំពារនិយោជិត ឬក៏ ថវិកាធានារ៉ាប់រងនិយោជិត វិញទើបត្រឹមត្រូវ ៕

Tuesday, June 17, 2014

មួយថ្ងៃ មួយម៉ាត់

បង្កក៖ ពាក្យនេះប្រហែលជាគេបកប្រែចេញមកពីពាក្យ អង់គ្លេស (Freeze) ។ ពាក្យ (Freeze) នេះ នៅក្នុងភាសា​អង់គ្លេស គឺគេ​ប្រើក្នុងអត្ថន័យពីរយ៉ាង ។ ទី ១ បើគេនិយាយសំដៅទៅលើវត្ថុរាវ ឬក៏ចំណីអាហារ ដូចជាទឹក ឧស្ម័ន ត្រី សាច់ បន្លែ ជាដើម ។ល។ គេអាចបកប្រែជាភាសាខ្មែរថា បង្កក (ធ្វើឲ្យកក)។ ទី ២ បើគេ និយាយសំដៅទៅលើទ្រព្យសម្បត្តិផ្សេងៗ (Asset)ដូចជា ប្រាក់ ស្រូវ អង្ករ ផ្ទះសម្បែង ជាដើម គេមិនបកប្រែថា បង្កកទេ ។ យើង គួរបកប្រែពាក្យ (Freeze) នេះថា បង្ខាំងទុក ឬ ផ្អិបទុក វិញ ទើបត្រឹមត្រូវតាមអន្ថន័យរបស់វា ព្រោះថា នៅពេលដែលគេ និយាយអំពី (Freeze Assets) គឺគេសំដៅទៅលើការបង្ខាំង ទុកទ្រព្យសម្បត្តិទាំងនោះ មិនឲ្យធ្វើចរាចរចេញទៅណាឡើយ ៕

Thursday, June 5, 2014

មួយថ្ងៃ មួយម៉ាត់

ឧស្ម័នផ្ទះកញ្ចក់៖ ពាក្យនេះប្រហែលជាគេបកប្រែចេញមកពី ពាក្យអង់គ្លេស (Greenhouse Gas) ។ យើងទទួលស្គាល់ថា ការបកប្រែពាក្យវិទ្យាសាស្ត្រពីភាសាមួយទៅភាសាមួយទៀត គឺពិបាកខ្លាំងណាស់ ប៉ុន្តែ ពាក្យឧស្ម័នផ្ទះកញ្ចក់នៅក្នុងភាសាខ្មែរ វាហាក់ដូចជាពិបាកយល់ពេកណាស់សម្រាប់មនុស្សទូទៅ ។ តើអ្វីទៅជា (Greenhouse Gas) ឬឧស្ម័នផ្ទះកញ្ចក់? នៅពេល ដែលគេនិយាយអំពី (Greenhouse Gas) គឺគេសំដៅទៅលើ ស្រទាប់ឧស្ម័នម្យ៉ាងដែលគ្របដណ្តប់នៅក្នុងលម្ហជុំវិញភពផែនដី ។ ស្រទាប់ឧស្ម័ននេះ គឺប្រៀបដូចជាឆ័ត ឬក៏ភ្នាស ដែលបាំងកាំរស្មីនិង កំដៅព្រះអាទិត្យកុំឲ្យជះមកលើភពផែនដីខ្លាំងពេក ។ គួរកត់សម្គាល់ថា ស្រទាប់ឧស្ម័នឆ័ត ជារបាំងដែលទប់កាំរស្មីកំដៅព្រះអាទិត្យមកលើ ផែនដីផង និងទប់កំដៅព្រះអាទិត្យដែលចាំងផ្លាត(Reflect) ពីផែនដីទៅក្នុងលម្ហវិញផង ដើម្បីរក្សាកំដៅលើផែនដីកុំឲ្យប្រែប្រួល ខ្លាំង ។ ស្រទាប់ឧស្ម័ននេះអាចនឹងស្តើងឬក៏រលាយពីលម្ហនៅពេល ដែលមានសារធាតុ ខាបនដាយអុកសាយ (CO2) អណ្តែតនៅ ក្នុងលម្ហច្រើនពេក ។ សារធាតុ (CO2)​ មានប្រភពភាគច្រើនចេញ មកពីផ្សែងយានយន្តគ្រប់ប្រភេទ រាប់បញ្ចូលទាំងផ្សែងដែលបញ្ចេញ ដោយរោងចក្រធំៗផងដែរ ។ នៅពេល​ដែលសារធាតុ (CO2) នៅក្នុងលម្ហកើនឡើង ឧស្ម័នឆ័តនឹងចុះស្តើង ឬក៏រលាយពីលម្ហ កម្តៅនៅលើភពផែនដីនឹងកើនឡើង ដែលជាហេតុនាំឲ្យមាន មហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត ព្យុះ និងជំនន់ទឹកជាដើម ។ ការរៀបរាប់ខាងលើនេះ គឺជាទំនាក់ទំនងអត្ថន័យនៃពាក្យ (Greenhouse Gas) ។ តើយើងគួរបកប្រែពាក្យនេះថាដូចម្តេច ? បើតាមនិយមន័យ ឬអត្ថន័យខាងលើ យើងគួរបកប្រែពាក្យ (Greenhouse Gas) ថា ឧស្ម័នគម្របភពផែនដី ឬ ឧស្ម័នគ្របដណ្តប់ផែនដី វិញ ៕

Thursday, May 29, 2014

A Saint Or A Sinner?

Mam Somaly: The Shit that Newsweek Shed For those who have read Dante Aligheri's Divine Comedy, this brilliant Italian writer had outlined different stages in Hell for most people to be in after they died. If my memory didn't fail me, the lowest level of hell was reserved for Satan, the falling angel, who used his saintly image to mislead others. When I read the damning story of Somaly Mam using lies and deceptions to garner support for her "crusade" against sexual exploitation of young women, my stomach begins to churn with disgust and a sense of disgrace. My initial reaction was: "Oh dear, here comes another disgrace story about Cambodian." As a Cambodian, I can's help but asking: What happens to us? Have we had any sense of morality in our soul anymore? Of course, we should not blame a few bad apples on the whole society. But we, Cambodians, seem to have too many bad apples in our society. As a Khmer saying goes: "Fish in a basket, when one is rotten, all the fish in the basket will eventually be rotten." With this saying in mind, we, Cambodians, should all look in the mirror and do some soul searching whether we have done enough to counter the temptation of commiting vices for personal gains. In the meantime, let us pray for Somaly's soul that Yama (Yumareach) will be lenient and show understanding when judging her.

Tuesday, May 20, 2014

មួយថ្ងៃ មួយម៉ាត់

ប្រាក់អាហារកិច្ច៖ ពាក្យនេះ ខ្ញុំឃើញគេបកប្រែចេញមកពីពាក្យ អង់គ្លេស (Child Support) ។ បើតាមអត្ថន័យនៃពាក្យ (Child Support) ការប្រើពាក្យ ប្រាក់អាហារកិច្ច នៅទីនេះ គឺមិនត្រឹមត្រូវពេញលេញនោះទេ ព្រោះថា (Child Support)​ គឺគេមិនសំដៅតែទៅលើចំណី អាហារនោះទេ ។ ជួនកាល (Child Support) តម្រូវឲ្យមាន ជំនួយផ្នែកសតិអារម្មណ៍ ដូចជាការនាំកូនដើរកំសាន្តផងដែរ ។​ ដើម្បីស្វែងយល់ឲ្យបានជាក់លាក់ ជាបឋម យើងគប្បីពិនិត្យមើល ថាតើពាក្យ (Child Support) នេះគេប្រើនៅក្នុងករណីអ្វី ។ យោងតាមទិដ្ឋភាពជាក់ស្តែង ពាក្យ (Child Support) គឺគេប្រើតែនៅក្នុងករណីគ្រួសារដែលបែកបាក់គ្នាដោយប្រការ ណាមួយ ហើយភាគីមួយក្នុងចំណោមភាគីពាក់ព័ន្ធត្រូវបានទទួល បន្ទុកមើលថែទាំកូនដែលមានអាយុក្រោម ១៨ឆ្នាំ ។ អាស្រ័យទៅ លើច្បាប់នៅក្នុងប្រទេសនិមួយៗ ភាគីដែលមានបន្ទុកមើលថែទាំ កូននេះហើយ ដែលអាជ្ញាធររដ្ឋ (តុលាការ) តម្រូវឲ្យភាគីម្ខាងទៀត បង់ប្រាក់ជួយចិញ្ចឹមកូន ។ បើយើងយកពាក្យ (Child Support) មកបកប្រែមួយពាក្យម្តង យើងឃើញថាពាក្យ (Child) ប្រែថា កូន ឯពាក្យ (Support) ប្រែថា គាំទ្រ (ក្នុងន័យនយោបាយ) និង ផ្គត់ផ្គង់ ឬ ទ្រទ្រង់ (ក្នុងន័យបីបាច់ថែរក្សា) ។ ដូច្នេះ ពាក្យ (Child Support) គួរតែបកប្រែថា ប្រាក់ផ្គត់ផ្គង់កូន វិញ ទើបត្រឹមត្រូវ តាមអត្ថន័យ ដើមរបស់វា ៕

Monday, May 5, 2014

មួយថ្ងៃ មួយម៉ាត់

ឯកជនភាព៖ ពាក្យនេះទំនង​ជាគេបកប្រែចេញពីពាក្យ អង់គ្លេស (Privacy)។ ពាក្យ (Privacy) គឺគេសំដៅទៅលើ សិទ្ធិរបស់បុគ្គលនិមួយៗ ក្នុងការទទួលបាននូវការ ការពារជាទូទៅ កុំឲ្យឈ្មោះ ឬអត្តសញ្ញាណរបស់ខ្លួនលេចឮជាសាធារណៈ នៅពេល បុគ្គលនោះជាប់ពាក់ព័ន្ធនឹងរឿងអ្វីមួយ ។ ដូច្នេះ ពាក្យ (Privacy) គួរបកប្រែថា ការពារឈ្មោះ(គាត់)កុំឲ្យលេចឮជាសាធារណៈ វិញ ព្រោះពាក្យ ឯកជនភាព ហាក់ដូចជាមានអត្ថន័យ ស្រពេចស្រពិលពិបាកយល់ណាស់ ៕

Thursday, May 1, 2014

ចំណីខួរក្បាល

សួនប្រជាធិបតេយ្យ ឬ សួនរបស់អាជ្ញាធរអន្យតេរ្ថីយ៍ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា (Action speaks louder than word) ដែលយើងអាចបកប្រែមកជាភាសាខ្មែរថា៖ អ្វីដែលយើងធ្វើ គឺឮខ្ទរខ្ទាជាងអ្វីដែលយើងនិយាយ ឬ សម្តីសជាតិ មាយាទសពូជ ។ និយាយអំពីមាយាទសពូជ យើងសូមបើករង្វង់ ក្រចករំលឹកមិត្តអ្នកអានបន្តិចថា មាយាទអាជ្ញាធរផ្តាច់ការដែល មានពូជកកើតចេញពីលទ្ធិកុម្មុយនិស្តនោះ ទោះបីជាត្រូវបានដុស ខាត់បំបាត់សារធាតុអាក្រក់ (ចរិតផ្តាច់ការ) យ៉ាងណាក៏ដោយ ក៏មិនអាចលុបបំបាត់សារធាតុអាក្រក់នេះឲ្យអស់បានដែរ ។ កត្តាធំបំផុត ដែលគេមិនអាចដុសខាត់លុបបំបាត់សារធាតុ អាក្រក់នេះឲ្យអស់បាន គឺ អវិជ្ជា ។ ការដាក់រាយរបងលួសបន្លា ហ៊ុំព័ទ្ធសួនប្រជាធិបតេយ្យ ដោយអាជ្ញាធរក្រុង ភ្នំពេញ គឺបាន លាតត្រដាងយ៉ាងច្បាស់អំពីអ្វីដែលយើងទើបនឹងរៀបរាប់ខាងលើ ។ វត្តមាននៃរបងលួសបន្លាដែលអាជ្ញាធរក្រុងភ្នំពេញ ដាក់ហ៊ុំព័ទ្ធ ជុំវិញសួនប្រជាធិបតេយ្យនោះ ពួកគេមិនត្រឹមតែកុហក់សាធារណ ជននៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកថា សួនប្រជា ធិបតេយ្យនៅកណ្តាលទីក្រុង ភ្នំពេញ មិនមែនជាសួនប្រជាធិប តេយ្យពិតប្រាកដនោះទេ គឺកុហកខ្លួនឯងថែមទៀត ។ នេះហើយ ជាទង្វើរបស់អាជ្ញាធរ ដែលបណ្តោយឲ្យអវិជ្ជាដឹកមុខ ។ ជាទូទៅ មនុស្សយើងមិនដែល ឬក៏មិនចូលចិត្តកុហកខ្លួនឯងទេ ។ មានតែ មនុស្សដែលលុះក្រោមឥទ្ធិពលអវិជ្ជាតែប៉ុណ្ណោះ ដែលអាច កុហកខ្លួនឯងបាន ៕

Tuesday, April 22, 2014

មួយថ្ងៃ មួយម៉ាត់

បោះឆ្នោតសាកល ឬ អសាកល៖ ពាក្យនេះ ប្រហែលជាគេបកប្រែមកពីពាក្យ អង់គ្លេស (Universal Election) ។ ពាក្យ (Universal) មិនគួរបកប្រែថា សាកល នៅគ្រប់ករណីនោះទេ ។ ពាក្យសាកល គឺគេសំដៅទៅលើអ្វីៗដែមាន លក្ខណៈជាអន្តរជាតិ ឬក៏ ចលនាអ្វីមួយដែលអាចមានឥទ្ធិពលឆ្លងពីប្រទេសមួយទៅ ប្រទេសមួយ ។ ឧទាហរណ៍ (Universal Declaration of Human Rights) ការប្រកាសសិទ្ធមនុស្សជាសាកល ឬក៏ (Universal Suffrage​ Movement) ចលនាទាមទាសិទ្ធិបោះឆ្នោតរបស់នារី ជាដើម ។ល។ សម្រាប់ការបោះឆ្នោត នៅក្នុងប្រទេសមួយ គឺគេប្រើពាក្យ បោះឆ្នោតទូទៅ ឬ មិនទូទៅ ឬក៏ បោះឆ្នោតផ្ទាល់ ឬ បោះឆ្នោតដោយប្រយោល ។ នៅក្នុងភាសាអង់គ្លេស គេ​អាចសរសេរថា (General Election/Non-General Election Or Direct/Indirect Election) ជំនួសពាក្យ (Universal or Non-Universal Election) ក៏បានដែរ៕

Thursday, April 17, 2014

មួយថ្ងៃ មួយម៉ាត់

បំរែបំរួលអាកាសធាតុៈ ពាក្យបំរែបំរួល មិនឃើញមាន សរសេរនៅក្នុងវច្ចនានុក្រមខ្មែរទេ ។ មានតែពាក្យ ប្រែ ឬក៏ ប្រែប្រួល ដែលមានអត្ថន័យប្រហាក់ប្រហែលនិងពាក្យ ផ្លាស់ប្តូរ ។ ដូច្នេះ ពាក្យបំរែបំរួលអាកាសធាតុ ដែលបកប្រែចេញមកពីពាក្យ អង់គ្លេស (Climate Change) នោះ គួរសរសេរថា ការប្រែប្រួល អាកាសធាតុ ឬ អាកាសធាតុប្រែប្រួល វិញ ចៀសវាងការបង្កើត ពាក្យថ្មីប៉ាតណាប៉ាតណី ៕

Thursday, April 10, 2014

ចំណីខួរក្បាល

គ្រាន់តែជាការសង្កេត នៅស្រុកខ្មែរ ការកាន់កាប់តំណែងយូរអង្វែង គឺជាទម្លាប់មួយ ដែលមើលទៅ ហាក់ដូចជាពិបាកកែប្រែបានណាស់ ។ សូម្បី តែអ្នកដែលកំពុងស្រែកជំទាលក្តែងៗ សុំឲ្យមានការផ្លាស់ប្តូរ ទម្លាប់អវិជ្ជមាននេះ ក៏ហាក់ដូចជាកំពុងមើលរំលងបញ្ហានេះដែរ ។ ឧទាហរណ៍ នៅក្នុងចំណុចសំខាន់ៗនៃការចចាគ្នារកដំណោះ ស្រាយនយោបាយរវាងគណបក្ស ប្រជាជនកម្ពុជា និង គណ បក្សសង្រោះជាតិនោះ គេមិនឃើញមានការពិភាក្សាអំពី អាណតិកំណត់​ (Term Limit) របស់នាយករដ្ឋមន្ត្រីទេ ។ ដូច្នេះ ឱកាសក្នុងការធ្វើជានាយករដ្ឋមន្ត្រីអស់មួយជីវិត គឺត្រូវបានគេរក្សាទុកឲ្យនៅដដែល ។ បើយើងសង្កេតឲ្យបានល្អិតល្អន់បន្តិចនោះ មិនត្រឹមតែ តួនាទីនាយករដ្ឋមន្ត្រីកម្ពុជាទេ ដែលគ្មានអាណតិកំណត់ សូម្បីតែប្រធានអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ក៏ប្រហែលជាគ្មានអាណតិកំណត់ដែរ ។ មូលហេតុដែលយើង ហ៊ានសន្និដ្ឋានដូច្នេះ ព្រោះយើងសង្កេតឃើញថា អ្នកដឹកនាំ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន គឺមានមុខដដែលៗ តាំងតែ ពីអង្គការទាំងនោះ បានចាប់បដិសន្ធិមកម្លេះ ៕

Monday, March 17, 2014

មួយថ្ងៃ មួយម៉ាត់

អាជ្ញាធរមានសមត្ថកិច្ច៖ តើមានអាជ្ញាធរគ្មានសមត្ថកិច្ច ដែរឬទេ ? បើគ្មានទេ ពាក្យអាជ្ញាធរមានសមត្ថកិច្ច ជាពាក្យ ត្រួតន័យគ្នា ។ ពាក្យ អាជ្ញាធរ គឺគេសំដៅលើបុគ្គល ឬក៏ក្រុម មនុស្ស ដែលមានតួនាទីអនុវត្តិច្បាប់នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ដូច្នេះ ឲ្យតែអាជ្ញាធរ គឺមានសមត្ថកិច្ចហើយ មិនចាំបាច់បន្ថែមពាក្យ មានសមត្ថកិច្ច នៅពីក្រោយពាក្យ អាជ្ញាធរ នោះទេ ៕

Wednesday, March 12, 2014

មួយថ្ងៃ មួយម៉ាត់

ដីចំណីផ្លូវ ផ្លូវថ្នល់គឺជាហេដ្ឋារចនាសម្ព័ន្ធ គ្មានជីវិត គ្មានវិញាណ ហើយក៏មិនចេះ ស៊ីចំណីអាហារដែរ ។ ដូច្នេះ ដីដែលស្ថិតនៅតាមបណ្តោយដងផ្លូវ សម្រាប់ការពារកុំឲ្យផ្លូវថ្នល់ឆាប់បាក់បែកខូចខាតដោយប្រការ ណាមួយនោះ គួរហៅថា ដីចិញ្ចើមផ្លូវ ឬក៏ ដីអមចិញ្ចើមផ្លូវ វិញ ទើបស្តាប់ទៅ មិនសូវឆ្គង ៕

Tuesday, March 11, 2014

វិចារណកថា

កំណែទម្រង់ស៊ីជម្រៅ តើអាចទៅរួចទេ ? បន្ទាប់ពីបោះឆ្នោតហើយ ភាពចម្រូងចម្រាសនយោបាយនៅក្នុង ស្រុកខ្មែរ ហាក់ដូចជាមានសភាពក្តៅគគុក គួរឲ្យកត់សម្គាល់ ។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញ លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ស្រែកប្រកាសក្តែងៗស្នើរសុំឲ្យស្ថាប័ណនានា ចូលរួម ជួយផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់ អភិបាលកិច្ច នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ឲ្យបានស៊ីជម្រៅ ។ សម្រាប់យើងដែលជាពលរដ្ឋខ្មែរ យើងយល់ឃើញថា លោក ហ៊ុន សែន មិនចាំបាច់ទៅរកពឹងពាក់អ្នកណាម្នាក់ទេ ក្នុងការធ្វើ កំណែទម្រង់នយោបាយ និងអភិបាលកិច្ច នៅកម្ពុជានោះ ។ ត្បិតអី លោកតែម្នាក់ឯងជាមួយនិងគណបក្ខប្រជាជនកម្ពុជារបស់ លោក គឺមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការនេះ ។ ប្រសិនបើ លោកមិនដឹង ថាតើត្រូវចាប់ផ្តើមធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅនោះ ពីចំណុចណាទៅ យើងសូមជំរាបលោកថា ចំណុចសំខាន់ៗ ដែលអាច នាំឲ្យប្រទេសកម្ពុជាឈានទៅដល់កំណែទម្រង់នយោបាយស៊ីជម្រៅ បាន គឺមានបី៖ ទី ១៖ សម្តេចត្រូវមានឆន្ទៈនយោបាយក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដែលសម្តេចកំពុងប្រកូកប្រកាសឲ្យគេជួយផ្តល់ អនុសាសន៍ឲ្យនេះ ។ បើសម្តេចគ្មានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការធ្វើកិច្ចការនេះទេ ទោះ បីសម្តេចយកមនុស្ស មកពីទូទាំងពិភពលោកមកជួយ ក៏ធ្វើមិនកើតដែរ ។ ទី ២៖ សម្តេចត្រូវផ្តល់សិទ្ធិនិយាយស្តីឲ្យដល់ពលរដ្ឋខ្មែរ គ្រប់ៗរូប និង លុបបំបាត់រាល់ច្បាប់ទាំងឡាយណា ដែលប៉ះពាល់ដល់សិទ្ធិនិយាយស្តី ឬក៏ធ្វើបាតុកម្មដោយសន្តិវិធីរបស់ពលរដ្ឋខ្មែរ ។ បើសម្តេចមិនយល់ ថាតើ អ្វីទៅជាសិទ្ធិនិយាយស្តីរបស់ពលរដ្ឋនោះ វាគឺជាសិទ្ធិនិយាយស្តីបដិការ ។ ឧទាហរណ៍ សម្តេចអាចជេរអ្នកទិតៀនសម្តេច ឯអ្នកទិតៀនសម្តេចក៏អាច ជេរសម្តេចវិញបានដែរ ទោះបីជាអ្នកនោះ មានបុណ្យស័ក្តិតូចទាបជាង សម្តេចដូចមេឃនិងដីក៏ដោយ ។ សូមបញ្ជាក់ថា សិទ្ធិនិយាយស្តី ឬជួបជុំគ្នា ដើម្បីទាមទាអ្វីមួយ សម្រាប់ពលរដ្ឋសាមញ្ញ គឺជាសិទ្ធិដ៏ពិសិដ្ឋបំផុត មិនអាចអ្នកណាប៉ះពាល់បានទេ មិនខុសអ្វីអំពីតួអង្គព្រះមហាក្សត្រឡើយ ។ បើអ្នកណាម្នាក់ចង់ដឹងឲ្យបានរឹតតែច្បាស់អំពីសិទ្ធិនិយាយស្តីនេះ គេគ្រាន់ តែមើលមាត្រាបន្ថែមទីមួយ (First Amendment) នៅក្នុងរដ្ឋធម្មនុញ្ញនៃ សហរដ្ឋអាមេរិក ឬក៏ទៅមើលចារិកនៅលើជញ្ជាំងអាគារមួយ ក្នុងក្រុងវ៉ាស៊ីន តោន នៅជ្រុងផ្លូវលេខ ៦ និង ផ្លូវ ផេនស៊ីវេនីញ៉ា នោះ ក៏អាចយល់ ថាតើ ចំណុចនេះមានសារៈសំខាន់ប៉ុនណាហើយ ។ យោងតាមឯកសារប្រវត្តិ សាស្ត្រអាមេរិក និងការនិយាយតគ្នា មាត្រាបន្ថែមទីមួយ ដែលមានពាក្យ ៤៥ ម៉ាត់នេះ គឺជាកត្តាចម្បងបំផុត សម្រាប់រដ្ឋធម្មនុញ្ញអាមេរិកាំង ទទួល បានសច្ចានុមតិ ។ ហើយពាក្យ ៤៥ ម៉ាត់នេះ គ្មានអ្នកណាម្នាក់ មានសិទ្ធិ លុប ឬក៏កែប្រែបានទេ ។ សូម្បីតែរដ្ឋសភាសហរដ្ឋអាមេរិក ក៏មិនអាច សរសេរច្បាប់ ប៉ះពាល់ដល់ពាក្យ ៤៥ ម៉ាត់នេះដែរ ព្រោះវាជាអភ័យឯក សិទ្ធិរបស់ពលរដ្ឋទូទៅ ដែលរស់នៅក្រោមលទ្ធិប្រជាធិបតេយ្យ ។ ទី ៣៖ ទំនាស់ផលប្រយោជន៍ ។ វាជាជម្ងឺដ៏រ៉ាំរ៉ៃនិងសាហាវយង់ឃ្នងជាទី បំផុតនៅក្នុងសង្គមខ្មែរ ។ ប៉ុន្តែ ទំនាស់ផលប្រយោជន៍មិនមែនជារោគសង្គម ដែលព្យាបាលមិនកើតនោះទេ ។ សម្តេចគ្រាន់តែចេញ ស ជ ណ ឬក៏ស្នើរ រដ្ឋសភាឲ្យចេញច្បាប់លុបបំបាត់ចោលទំនាស់ផលប្រយោជន៍នៅក្នុងជួរ​ រដ្ឋបាលទៅ ផលវិបាកទាំងឡាយ ដូចជា អំពើពុករលួយ រដ្ឋការគ្មានតម្លាភាព និទណ្ឌភាព ជាដើម ។ល។ នឹងវិនាសអន្តរាយដោយឯកឯង ។ តើកត្តាអ្វីខ្លះ ដែលបង្កឲ្យមានទំនាស់ផលប្រយោជន៍ ? និយាយឲ្យខ្លី គឺ គ្រួសារនិយម ។ ឧទាហរណ៍ បើសម្តេចធ្វើជានាយករដ្ឋមន្ត្រី ប្រពន្ធ កូន ក្មួយ បង ប្អូន កូនប្រសារឬក៏ដន្លងរបស់សម្តេច ដែលមានតួនាទីនៅក្នុងជួរគណរដ្ឋមន្ត្រី គឺសុទ្ធតែជាកត្តាបង្កឲ្យមានទំនាស់ផលប្រយោជន៍ ។ និយាយឲ្យងាយយល់ មន្ត្រីនិមួយៗ មិនអាចតែងតាំង ប្តីឬប្រពន្ធ បង ប្អូន កូន ក្មួយ ឲ្យធ្វើការងារ នៅក្នុងក្រសួង ដែលខ្លួនគ្រប់គ្រងឡើយ ព្រោះវាជាដើមចមនៃទំនាស់ផល ប្រយោជន៍។ ចំណុចទាំងបីខាងលើនេះ គឺជាកត្តាសំខាន់បំផុត ដែលយើងយល់ថា គួរមានកំណែទម្រង់ស៊ីជម្រៅ ។ ប៉ុន្តែ ដើម្បីបញ្ជាក់ឲ្យបានរឹតតែច្បាស់នោះ សម្តេច ហ៊ុន សែន គួរយកចំណុចទាំងបីនេះ ទៅស្ទង់មតិប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្ទះសម្តេចសិន ។ ព្រោះថា កំណែទម្រង់ស៊ីជម្រៅក៏ដោយ មិនស៊ីជម្រៅក៏ដោយ គប្បីធ្វើទៅដោយអនុលោមទៅតាមអ្វីដែលប្រជា ពលរដ្ឋរស់នៅក្បែរផ្ទះសម្តេចចង់បាន មិនមែនធ្វើទៅតាមអ្វីដែលអ្នកនយោ បាយចង់បាននោះទេ ។ ប្រសិនបើមានប្រជាពលរដ្ឋដ៏ច្រើនលើសលុប ចង់បានកំណែទម្រង់រដ្ឋាភិបាល ដូចដែលបានរៀបរាប់ខាងលើនេះ សម្តេច ចាំបាច់ត្រូវតែ ធ្វើកំណែទម្រង់រដ្ឋាភិបាល ដូចបានរៀបរាប់ខាងលើនេះ ឲ្យខាងតែបាន ៕

Thursday, February 27, 2014

មួយថ្ងៃ មួយម៉ាត់

អង្ករសរីរាង្គ៖ ពាក្យ អង្ករសរីរាង្គ នេះគេបកប្រែមកពីពាក្យអង់គ្លេស (Organic Rice) ។ បើតាមនិយមន័យនៃពាក្យ (Organic Products) គឺគេនិយាយសំដៅទៅលើផលិតផលកសិកម្មណា ដែលត្រូវបានគេដាំ ឬចិញ្ចឹម តាមលក្ខណៈធម្មជាតិ ដោយមិនមានការបង្កាត់ពូជ (Genetically Modified) ឬក៏ប្រើជំនួយជីគីមី ឬក៏សារធាតុគីមីណាមួយ ។ និយាយឲ្យខ្លី (Organic Produce) គឺសំដៅទៅលើដំណាំដែលមានពូជបរិសុទ្ធ និងត្រូវបានគេដាំទៅតាម លក្ខណៈធម្មជាតិរបស់វា ។ ដូច្នេះ (Organic Rice) គួរប្រែថា អង្ករធម្មជាតិ វិញ ទើបត្រឹមត្រូវ ។ ពាក្យ (Organic) ដែលនៅក្នុងវច្ចនានុក្រមប្រែថា នៃសរីរាង្គ នោះ គឹគេនិយាយសំដៅទៅលើជីវិតកោសិការ ដែលជាសភាវទ្រទ្រង់នៅលើដងខ្លួនមនុស្ស តែប៉ុណ្ណោះ ។ នៅពេលដែលគេប្រើពាក្យ (Organic) នៅក្នុងន័យកសិកម្ម គឺគេ សំដៅទៅលើអ្វីៗដែលផលិតតាមលក្ខណៈធម្មជាតិ ៕

Wednesday, February 12, 2014

មួយថ្ងៃ មួយម៉ាត់

អំណះអំណាងៈ ពាក្យនេះមិនដឹងជាគេបកប្រែមកពីពាក្យ បរទេស ឬក៏ជាពាក្យខ្មែរ ។ ប៉ុន្តែ ខ្ញុំស្តាប់ទៅហាក់ដូចជាឆ្គងបន្តិច ។ បើតាម អត្ថន័យនៃពាក្យនេះគឺប្រហែលជាប្រើជំនួសពាក្យ អះអាង ។ ប៉ុន្តែ ដោយហេតុថា ពាក្យអះអាង ជាកិរិយាសព្ទ គេក៏ប្រើពាក្យ អំណះ អំណាង ជំនួសវិញ ។ សូមបញ្ជាក់ថា ពាក្យខ្មែរមួយចំនួនដែលជា កិរិយាសព្ទនោះ យើងអាចប្រើជានាមបាន ដោយគ្រាន់តែយក ពាក្យ ការ មកដាក់ពីមុខពាក្យទាំងនោះទៅ វាក្លាយទៅជានាម ហើយ ។ ដូច្នេះ យើងយកពាក្យ ការអះអាង មកប្រើជំនួសពាក្យ អំណះអំណាង ក៏បានដែរ ៕

Monday, February 10, 2014

OBITUARY

In Living Memory of Mr. Ung Bun Heang Cambodian Childen have lost a very dear friend, Mr. Ung Bun Heang, whose lively pictures graced the covers and pages of our reading books. Though you are no longer with us now, your legacy and generosity will forever live in our memory. May your soul rest in eternal peace. With gratitude, love, and respect. Cambodian children.

Thursday, February 6, 2014

Food for Thought

Incredible Committee The Cambodian government has lately appointed a committee to look into and/or resolve wage issues for Cambodian labors, especially, those who are working in garment factories. Based on what was officially listed on the committee roster, all of the committee members (with the exception of Mr. Kit Meng, who represented business interests) are government officials. It is quite odd to see that the committee whose task is to solve the problem related to a particular sector (in this case, garment factories workers) has no representative from that sector on it. With such committee working on their behalf, the poor Cambodian labors will certainly be facing a nighmarish scenario for many more years to come. This quote from former Bristish Prime Minister, Winston Churchill, with regard to his relationship with Soviet leader, Joseph Stalin said it all: "With a friend like you, I will not need an enemy."

Friday, January 31, 2014

មួយថ្ងៃ មួយម៉ាត់

បំណីនជីវិតៈ ថ្មីៗនេះខ្ញុំបានឃើញពត៌មានផ្សាយអំពីសៀវភៅ បំណិនជីវិត ដែលក្រសួងអប់រំខ្មែរសហការជាមួយសហរដ្ឋអាមេរិក ដាក់ ឲ្យប្រើនៅក្នុងកម្មវិធីអប់រំនៅកម្ពុជា ។ ដោយហេតុតែខ្ញុំមិនសូវចេះភាសា ខ្មែរជ្រៅជ្រះ ខ្ញុំក៏ស្វែងរកពាក្យអង់គ្លេសមកប្រៀបធៀប ដើម្បីយល់អត្ថន័យ នៃពាក្យខ្មែរឲ្យបានច្បាស់លាស់បន្តិច ។ ពាក្យ បំណិនជីវិត ប្រហែលជាគេ បកប្រែចេញពីភាសាអង់គ្លេស (Life Skill) ។ បើយើងយកពាក្យ អង់គ្លេសមកបកប្រែដាច់ពីគ្នា គឺមានពាក្យ (Life ជីវិត) និងពាក្យ (Skill ជំនាញ) ។ ដូច្នេះ ហេតុអ្វីក៏គេមិនដាក់ចំណងជើងឲ្យសៀវភៅ នោះថា៖ ជំនាញជីវិត វិញ ព្រោះវាត្រឹមត្រូវតាមពាក្យអង់គ្លេស ហើយមាន ចុងជួនល្អនៅក្នុងពាក្យខ្មែរទៀតផង ៕

Thursday, January 30, 2014

មួយថ្ងៃ មួយម៉ាត់

មិនមានភាពចាស់ទុំ (ផ្នែកនយោបាយ)៖ ពាក្យនេះ ប្រហែល ជាគេបកប្រែចេញពីពាក្យអង់គ្លេស (Immature) ដែលមានន័យថា ក្មេងខ្ចី ។ បើយើងសង្កេតមើលពាក្យនេះនៅក្នុងភាសាអង់គ្លេស គេច្រើន ប្រើសំដៅទៅលើកត្តាអសមត្ថភាពរបស់បុគ្គលណាដែលមិនអាចអនុវត្តិ ឬក៏ធ្វើកិច្ចការអ្វីមួយឲ្យបានល្អត្រឹមត្រូវ ។ ការយកពាក្យ មិនមានភាព ចាស់ទុំ មកប្រើនៅក្នុងប្រធានបទនយោបាយនៅទីនេះ គឺហាក់ដូចជា ឆ្គងបន្តិចហើយ ព្រោះថា ពាក្យចាស់ទុំ គឺសំដៅទៅលើអាយុកាល​ឬ ថេរវេលា ។ ឯសមត្ថភាពរបស់អ្នកនយោបាយគឺមិនទាក់ទងទៅនឹងអាយុ កាល ឬក៏ថេរវេលានោះទេ ។ ដូច្នេះ នៅពេល​ដែលយើងយកពាក្យ (Immature)​មកប្រើនៅក្នុងប្រធានបទនយោបាយ យើងគួរនិយាយថា ខ្វះសមត្ថភាពវិញ ត្រឹមត្រូវជាង។ បើមិនចង់វែងឆ្ងាយ យើងយកពាក្យ ក្មេងខ្ចី ឬនៅខ្ចី មកប្រើក៏មិនទាស់ខុសអ្វីដែរ ៕

Friday, January 24, 2014

Food for Thought

Democracy Park OR Dictatorship Park? There is a well known Cambodian saying that goes: "Chhkae kontuy kvean, kir nov tae kvean", which means that "A dog with curling tail, could not straighten its tail." To put it in non-figurative language, this saying generally refers to people who are unable or unwilling to forgo a bad habit. The same could be said about tyranical government. By now, it has been well known that Cambodian government has transformed itself from Communism to Democracy. But, has it really done that? The answer would be: Yes, it has done that on paper, but NOT in practice. The image of plain clothes thugs hired by the Cambodian authority to chase away people who were staging demonstration in democracy park is a painful reminder that a dog with curling tail could not straighten its tail for long. The only way to keep it from curling back up is to cut it off.

ចំណីខួរក្បាល

ទុកចិត្ត (Trust) "កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ ។ កុំទុកចិត្តប្រពន្ធ ថាអត់សាហាយ ។ កុំទុកចិត្តម្តាយ ថាអត់បំណុល" ។ ចម្រើនវ័យនៅ...