Friday, January 31, 2014
មួយថ្ងៃ មួយម៉ាត់
បំណីនជីវិតៈ ថ្មីៗនេះខ្ញុំបានឃើញពត៌មានផ្សាយអំពីសៀវភៅ
បំណិនជីវិត ដែលក្រសួងអប់រំខ្មែរសហការជាមួយសហរដ្ឋអាមេរិក ដាក់
ឲ្យប្រើនៅក្នុងកម្មវិធីអប់រំនៅកម្ពុជា ។ ដោយហេតុតែខ្ញុំមិនសូវចេះភាសា
ខ្មែរជ្រៅជ្រះ ខ្ញុំក៏ស្វែងរកពាក្យអង់គ្លេសមកប្រៀបធៀប ដើម្បីយល់អត្ថន័យ
នៃពាក្យខ្មែរឲ្យបានច្បាស់លាស់បន្តិច ។ ពាក្យ បំណិនជីវិត ប្រហែលជាគេ
បកប្រែចេញពីភាសាអង់គ្លេស (Life Skill) ។ បើយើងយកពាក្យ
អង់គ្លេសមកបកប្រែដាច់ពីគ្នា គឺមានពាក្យ (Life ជីវិត) និងពាក្យ
(Skill ជំនាញ) ។ ដូច្នេះ ហេតុអ្វីក៏គេមិនដាក់ចំណងជើងឲ្យសៀវភៅ
នោះថា៖ ជំនាញជីវិត វិញ ព្រោះវាត្រឹមត្រូវតាមពាក្យអង់គ្លេស ហើយមាន
ចុងជួនល្អនៅក្នុងពាក្យខ្មែរទៀតផង ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើត...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុ...
No comments:
Post a Comment