អាជ្ញាធរមានសមត្ថកិច្ច៖ តើមានអាជ្ញាធរគ្មានសមត្ថកិច្ច
ដែរឬទេ ? បើគ្មានទេ ពាក្យអាជ្ញាធរមានសមត្ថកិច្ច ជាពាក្យ
ត្រួតន័យគ្នា ។ ពាក្យ អាជ្ញាធរ គឺគេសំដៅលើបុគ្គល ឬក៏ក្រុម
មនុស្ស ដែលមានតួនាទីអនុវត្តិច្បាប់នៅក្នុងដែនសមត្ថកិច្ច
របស់ខ្លួន ។ ដូច្នេះ ឲ្យតែអាជ្ញាធរ គឺមានសមត្ថកិច្ចហើយ
មិនចាំបាច់បន្ថែមពាក្យ
មានសមត្ថកិច្ច នៅពីក្រោយពាក្យ
អាជ្ញាធរ នោះទេ ៕
No comments:
Post a Comment