Thursday, January 30, 2014
មួយថ្ងៃ មួយម៉ាត់
មិនមានភាពចាស់ទុំ (ផ្នែកនយោបាយ)៖ ពាក្យនេះ ប្រហែល
ជាគេបកប្រែចេញពីពាក្យអង់គ្លេស (Immature) ដែលមានន័យថា
ក្មេងខ្ចី ។ បើយើងសង្កេតមើលពាក្យនេះនៅក្នុងភាសាអង់គ្លេស គេច្រើន
ប្រើសំដៅទៅលើកត្តាអសមត្ថភាពរបស់បុគ្គលណាដែលមិនអាចអនុវត្តិ
ឬក៏ធ្វើកិច្ចការអ្វីមួយឲ្យបានល្អត្រឹមត្រូវ ។ ការយកពាក្យ មិនមានភាព
ចាស់ទុំ មកប្រើនៅក្នុងប្រធានបទនយោបាយនៅទីនេះ គឺហាក់ដូចជា
ឆ្គងបន្តិចហើយ ព្រោះថា ពាក្យចាស់ទុំ គឺសំដៅទៅលើអាយុកាលឬ
ថេរវេលា ។ ឯសមត្ថភាពរបស់អ្នកនយោបាយគឺមិនទាក់ទងទៅនឹងអាយុ
កាល ឬក៏ថេរវេលានោះទេ ។ ដូច្នេះ នៅពេលដែលយើងយកពាក្យ
(Immature)មកប្រើនៅក្នុងប្រធានបទនយោបាយ យើងគួរនិយាយថា
ខ្វះសមត្ថភាពវិញ ត្រឹមត្រូវជាង។ បើមិនចង់វែងឆ្ងាយ យើងយកពាក្យ
ក្មេងខ្ចី ឬនៅខ្ចី មកប្រើក៏មិនទាស់ខុសអ្វីដែរ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើត...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុ...
No comments:
Post a Comment