Monday, August 27, 2018

ចំណីខួរក្បាល

បញ្ហាខ្មែរ (កំណត់ៈ សារណានេះដកស្រង់ចេញពីសៀវភៅ៖ The Cambodian Royal Chronicle, Published in 2009. Original text in English is below.) ជាប្រទេសមួយ កម្ពុជាហាក់ដូចជាមិនងាយទទួលយកការផ្លាស់ប្តូររបៀបរបបសង្គមទេ ជាពិសេសការផ្លាស់ប្តូរដែលនាំមកដោយបរទេស ។ កម្លាំងដ៏ធំបំផុតដែលជំទាស់ទៅនឹងការផ្លាស់ប្តូរ គឺពលរដ្ឋខ្មែរតែម្តង ។ ថ្វីបើពួកគេមានភាពស្លូតបូតនិងស្ងប់ស្ងៀម ជនជាតិខ្មែរហាក់ដូចជាឆាប់មានប្រតិកម្មទៅនឹងអ្វីដែលពួកគេយល់ថា ជាការគំរាមកំហែង មកលើទំនៀមទម្លាប់និងប្រពៃណីពួកគេ ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា យើងសង្កេតឃើញមានការប៉ុនប៉ងជាច្រើនលើកច្រើនសា ក្នុងការកែប្រែរបៀបរស់នៅរបស់ពលរដ្ឋខ្មែរ ។ ការប៉ុនប៉ងចុងក្រោយបំផុតនេះគឺលទ្ធិប្រជាធិបតេយ្យ ដែលអង្គការសហប្រជាជាតិនិងសហគមអន្តរជាតិកំពុងព្យាយាមបណ្តុះបណ្តាលនៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរចាប់តាំងពីទសវត្សឆ្នាំ១៩៩០ មក ។ ក្នុងចំណោមវប្បធម៌និងឥទ្ធិពលនានាដែលធ្លាប់មកភពប្រសព្វនិងកែប្រែជីវិតពលរដ្ឋខ្មែរ យើងឃើញតែព្រហ្មញសាសនាមួយប៉ុណ្ណោះ ដែលហាក់ដូចជាបានទទួលជោគជ័យគ្រាន់បើជាងគេ យ៉ាងហោចណាស់ក៏ប្រមាណជា១០០០ឆ្នាំដំបូងនៃប្រវត្តិសាស្ត្រខ្មែរ ។ ក្នុងនាមជាគំនិតសាសនាក៏ដូចជាវប្បធម៌ ព្រហ្មញសាសនាហាក់ដូចជាសុីសង្វាក់គ្នាល្អណាស់ជាមួយនឹងប្រព័ន្ធអបិយជំនឿរបស់ខ្មែរ ជាពិសេសជំនឿលើ អ្នកតា ។ ពិចារណាឲ្យហ្មត់ចត់ទៅ វាប្រហែលជាការបូកបញ្ចូលគ្នារវាងព្រហ្មញសាសនានិងអបិយជំនឿរបស់ខ្មែរនេះហើយ ដែលជំរុញឲ្យពលរដ្ឋខ្មែរបង្កើតបានស្នាដៃអរិយធម៌ដ៏ត្រចះត្រចង់មួយនៅអង្គរ ។ ថ្វីបើយើងមិនអាចដឹងជាក់លាក់ ថាតើសីល្បៈវប្បធម៌នៅអង្គរស្ថិតនៅក្រោមឥទ្ធិពលឥណ្ឌាត្រឹមកំរិតណា អ្នកជំនាញផ្នែកអរិយធម៌សម័យអង្គរស្ទើរតែគ្រប់រូបទទួលស្គាល់ថា សីល្បៈវប្បធម៌នៅអង្គរគឺជាស្នាដៃពលរដ្ឋខ្មែរដែលមានជំនួយផ្នែកគោលគំនិតចេញពីឥណ្ឌា ។ បន្ទាប់ពីរាត្រីទឹកឃ្មុំនៅអង្គរ អាពាហ៍ពិពាហ៍រវាងវប្បធម៌ខ្មែរនិងឥណ្ឌាជួបនូវភាពជូចត់នៅពេលដែលសាសនាមួយទៀតគឺព្រះពុទ្ធសាសនា បានចូលមកភ្ជាប់ចំណងមេត្រីភាព ។ ការជ្រៀតចូលនៃព្រះពុទ្ធសាសនា គឺគាប់ជួនជាមួយនឹងការធ្លាក់ចុះនៃឥទ្ធិពលរបស់អាណាចក្រកម្ពុជា ។ ស្ថាប័នទេវរាជ្យ ដែលជាគោលគំនិតបណ្តុះពលរដ្ឋខ្មែរឲ្យលុះនឹងការច្បាំងពង្រីកអំណាចនិងទឹកដីអស់រយៈកាលរាប់រយឆ្នាំមកនោះ បានចាប់ផ្តើមសាបរលាប ។ បន្ទាប់ពីជ្រួតជ្រាបអំពីគោលគំនិតព្រះពុទ្ធសាសនា ដែលផ្តោតលើការអាណិតអាសូនិងសន្តិភាពនិយម ពលរដ្ឋខ្មែរដែលធ្លាប់តែអង់អាចនិងប្រហែលជាក្រអឺតក្រទមផងនោះ បានដកខ្លួនថយចេញអំពីចម្បាំងឈ្លានពាននានា ដោយរក្សាត្រឹមជីវិតរស់នៅសាមញ្ញ ។ ចាប់តាំងពីចុងសតវត្សទី១៤មក វាសនានិងការវិវត្តន៍នៃពលរដ្ឋខ្មែរគឺជាដំណើរប្រកបដោយទុក្ខលំបាក ។ ចក្រភពខ្មែរដែលធ្លាប់តែមានកិត្យានុភាពបានក្លាយទៅជាប្រទេសទន់ខ្សោយអនាធិបតេយ្យមួយ ពោរពេញទៅដោយសង្គ្រាមជ្រែករាជ្យរវាងស្តេចនិងស្តេច ។ ទំនាស់ផ្ទៃក្នុងរវាងរាជវង្សានុវង្សរយៈពេលបួនសតវត្សក្រោយមក បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ នយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាធ្លាក់ចុះទន់ខ្សោយស្ទើរតែអន្តរាយ ។ មិនមានអ្នកដឹកនាំណាម្នាក់មានសមត្ថភាពស្តារការធ្លាក់ចុះខ្សោយនេះបានឡើយ ។ លើសពីនេះទៅទៀតនោះ ពលរដ្ឋកម្ពុជាហាក់ដូចជាឆ្អែតជាមួយនឹងស្ថានភាពស្រុកទេស ដែលជាកត្តាធ្វើឲ្យពួកគេដកខ្លួនចេញពីមហិច្ឆតានានា ដើម្បីស្តារស្រុកទេសឲ្យមានភាពរីកចម្រើនឡើងវិញ ។ ជាលទ្ធផល ទីក្រុងអង្គរដែលជាមជ្ឈមណ្ឌលវប្បធម៌ អរិយធម៌ សេដ្ឋកិច្ច និងនយោបាយ ត្រូវបានបោះបង់ចោល ។ បន្ថែមពីលើនេះ ការឈ្លានពានទន្ទ្រានយកទឹកដីពីសំណាក់រដ្ឋជិតខាង មានជាអាទ៍ សៀមនិងយួន បានធ្វើឲ្យប្រទេសកម្ពុជាចុះទន់ខ្សោយខ្លាំងមែនទែន ។ អំឡុងពេលខ្លះ ភាពគង់វង្សរបស់ប្រទេសកម្ពុជាស្ទើរតែមិនស្ថិតស្ថេរ នៅពេលដែលប្រទេសធ្លាប់តែមានឥទ្ធិពលមួយនេះ បានក្លាយទៅជារដ្ឋរណបរបស់ប្រទេសសៀមនិងយួន ។ នៅក្នុងរយៈពេលដែលប្រទេសកម្ពុជាចុះទន់ខ្សោយ មានការប៉ុនប៉ងកែទម្រង់សង្គមកម្ពុជាចំនួនពីរលើក ។ លើកទីមួយគឺធ្វើឡើងនៅត្រីមាសទីមួយនៃសតវត្សទី១៩ ក្នុងរជ្ជកាលក្សត្រី អង្គមុី ។ អធិរាជ្យ មុីញ ម៉ាង នៃប្រទេសវៀតណាមដែលត្រួតត្រាកម្ពុជានាសម័យនោះ បានរៀបចំឲ្យមានការផ្លាស់ប្តូរនូវទំនៀមទម្លាប់ជាច្រើន ដែលវៀតណាមគិតថាជាទម្លាប់មិនសុីវីល័យរបស់ខ្មែរ ។ វៀតណាមប្រហែលជាមិនដឹងអំពីវឌ្ឃនភាពរបស់ខ្មែរនៅអង្គរទេនាគ្រានោះ ។ បេសកកម្មរបស់វៀតណាមគ្រានោះគឺតម្រូវឲ្យខ្មែរផ្លាស់ប្តូររបៀបធ្វើការងារ គ្រុបគ្រងប្រទេស និងជាពិសេសតម្រូវឲ្យមន្ត្រីខ្មែរស្លៀកពាក់តាមរបៀបវៀតណាម ។ ការប៉ះពាល់ដល់អត្តសញ្ញាណខ្មែរនិងរបៀបរបបរស់នៅរបស់ខ្មែរ បានធ្វើឲ្យមានប្រតិកម្មតបតយ៉ាងខ្លាំពីសំណាក់ពលរដ្ឋខ្មែរ ។ ការបះបោរមួយយ៉ាងធំប្រឆាំងនឹងរដ្ឋអំណាចយួនបានកើតឡើង ។ វាមិនចាំបាច់និយាយទេ ដែលថាបេសកកម្មនោះគឺជាមហន្តរាយនិងការបរាជ័យ ។ រូបភាពនានាដែលពាក់ព័ន្ធនឹងវប្បធម៌វៀតណាមត្រូវបានស្អប់ដោយពលរដ្ឋខ្មែរ ។ ហើយចំណងមិត្តភាពរវាងវប្បធម៌ឬប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាងគ្នាក៏ត្រូវបានប្រេះស្រាំរហូតដល់សព្វថ្ងៃ ។ ចូលមកដល់ចុងសតវត្សទី១៩និងដើមសតវត្សទី២០ ការប៉ុនប៉ងកែទម្រង់សង្គមកម្ពុជាត្រូវបានធ្វើឡើងម្តងទៀត ដោយរដ្ឋបាលអាណានិគមបារាំងដែលកំពុងត្រួត្រាឧបទ្វីបឥណ្ឌូចិន ដែលមានប្រទេស យួន លាវ ខ្មែរ និងដែនដីកូសាំងសុីន ។ បន្ទាប់ពីបញ្ចុះបញ្ចូលវៀតណាមឲ្យប្រើតួអក្សររ៉ូម៉ាំងក្នុងការសរសេរភាសាប្រកបដោយជោគជ័យ បារាំងក៏ងាកមកបញ្ចុះបញ្ចូលខ្មែរឲ្យធ្វើកំណែរទម្រង់វិញម្តង ។ ដំបូង បារាំងកែទម្រង់រដ្ឋបាលដោយបង្ខំឲ្យស្តេចខ្មែរផ្តល់តួនាទីសំខាន់ៗដូចជាការប្រមូលពន្ធដារ និងចាត់ចែងកិច្ចការរដ្ឋបាលមួយចំនួន ឲ្យរដ្ឋាភិបាលអាណានិគមគ្រុបគ្រង ។ បន្ទាប់មក បារាំងបានព្យាយាមឲ្យខ្មែរប្រើតួអក្សររ៉ូម៉ាំងក្នុងការសរសេរភាសាដូចវៀតណាមដែរ ។ ម្តងនេះក៏ដូចជាលើកមុនដែរ ការប៉ុនប៉ងរបស់បារាំងត្រូវបានពលរដ្ឋខ្មែរងើបបះបោរតវ៉ាជារឿយៗ ។ ដឹកនាំដោយព្រះសង្ឃនិងអាចារ្យ ការបះបោរទាមទារទាំងនោះបានធ្វើឲ្យបារាំងឈឺក្បាល ហើយក៏បោះបង់ចោលនូវបេសកកម្មណាដែលមិនសូវនាំផលប្រយោជន៍ឲ្យបារាំង ។ ដើម្បីដាក់ទណ្ឌកម្មដល់ភាពរឹងរូសរបស់ខ្មែរ បារាំងមិនសូវរវីរវល់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំឲ្យកម្ពុជាទេ ។ វិស័យអប់រំនាសម័យនោះគឺស្ថិតនៅក្រោមការបីបាច់ថែរក្សាដោយព្រះសង្ឃខ្មែរស្ទើរតែទាំងស្រុង ។ ចាប់ពីពាក់កណ្តាលសតវត្សទី២០មក យុគទំនើបបាននាំមកឲ្យសង្គមកម្ពុជានូវភាពរន្ធត់ញាប់ញ័រមួយចំនួនធំថែមទៀត ។ នៅក្នុងរយៈពេលប្រមាណជាកន្លះសតវត្ស ប្រទេសកម្ពុជាបានឆ្លងកាត់រដ្ឋប្រហារមួយ សង្គ្រាមសុីវិលពីរដង បទពិសោធរបបកុម្មុយនិស្តពីរដង ការត្រួតត្រារបស់កងទ័ពបរទេសម្តង និងរដ្ឋាភិបាលចំនួនប្រាំ (៥) ប្រភេទ ។ ដឹកនាំស្ទើរតែទាំងស្រុកដោយក្រុមមនុស្សរវើរវាយនិងជ្រុលនិយម ដែលមានមហិច្ឆតាខ្លាំងក្នុងការកែទម្រង់សង្គមខ្មែរ មេដឹកនាំខ្មែរទាំងនោះបានព្យាយាមធ្វើកំណែទម្រង់សង្គមខ្មែរ ដែលនាំមកនូវមហន្តរាយមួយចំនួន ។ ចាប់ផ្តើមឡើងប្រមាណជាពាក់កណ្តាលទសវត្សឆ្នាំ ១៩៥០ សង្គមខ្មែរបានឆ្លងកាត់ការផ្លាស់ប្តូរគួរឲ្យតក់ស្លុតជាច្រើនអន្លើ ។ ដំបូងឡើយគឺការរៀបចំឲ្យមានរដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលអនុញាតិឲ្យពលរដ្ឋបោះឆ្នោត ។ បន្ទាប់មក នៅពេលដែលបទពិសោធនេះជួបបញ្ហាដោយសាការទាស់គ្នារវាងគោលគំនិតនយោបាយ របបសាធារណៈរដ្ឋត្រូវបានបង្កើតឡើង ដើម្បីលុបបំបាត់ចោលនូវរាជានិយមដ៏ចាស់គំរិល ។ មិនយូរប៉ុន្មាន សាធារណៈរដ្ឋនោះក៏ត្រូវបានជំនួសដោយរបបកុម្មុយនិស្ត ដែលនាំមកនូវការបំផ្លិចបំផ្លាញប្រទេសកម្ពុជាស្ទើរតែវិនាសអន្តរាយ ។ អំឡុងពេលនោះ វៀតណាមបានធ្វើអន្តរាគមមកក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំឲ្យមានការផ្លាស់ប្តូររបបម្តងទៀត ។ នៅចុងបញ្ចប់ ពលរដ្ឋខ្មែរប្រមាណជាមួយភាគបួនបានបាត់បង់ជីវិត ។ បន្ទាប់ពីចំណាយពេលដ៏ជូចត់ ដើម្បីធ្វើកំណែទម្រង់នយោបាយនិងសង្គមអស់រយៈពេល៤៦ឆ្នាំ ប្រទេសកម្ពុជាបានដើរមកដល់ចំណុចចាប់ផ្តើមសាឡើងវិញៈ រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ។ (នៅមានត) As a nation, Cambodia appears to be less receptive to social changes, especially those imposed by outsiders. The greatest forces to resist social changes were and are the Cambodian people themselves. Though easygoing and placid, the Cambodians appear to be very reactive when their traditional way of life is threatened by the imposition of outsiders’ ideas. Over the course of its history, we have seen attempts to bring about social changes in Cambodia quite a few times, the latest being the worldly beloved concepts and principles of democracy which the United Nations and the international community try to instill within the Cambodian psyches since the 1990s. Among all the cultural and social changes ever to shape Cambodian lives, only Hinduism, which arrived in Cambodia during the early part of its history, appeared to be met with better success—at least for a thousand years or so. As a religious concept vis-à-vis culture, Hinduism seemed to fit and intertwine very well with the Cambodian system of belief in the supernatural being, namely the Neak Ta. In all likelihood, it was probably the marriages between Hinduism and the belief in supernatural beings that propelled the Cambodians to achieve and build one of the most admirable civilizations at Angkor. Though, artistically, we don’t precisely know as to how much Indian influences upon the Cambodian creativity when their civilization at Angkor was founded, most experts agreed that Angkor was mainly the creation of Cambodians with the assistance of Indian concepts. After the honeymoon at Angkor, the marriages between Indian and Cambodian cultures turned sour when another religion, Buddhism, entered into the relationship. The arrival of Buddhism coincided with the decline of Cambodia as an empire and a dominant kingdom. The devaraja monarchy, as an institution which had driven the placid Cambodians to conquer and build their empire for hundreds of years, began to fall apart. After being exposed to the teaching of Buddhism which emphasizes compassion and pacifism, the once assertive and, maybe, aggressive Cambodians, who, for many years, had been spurred on by the concepts of conquest and nation building, mellowed down and returned to a life of simplicity. From the closing of the 14th century onward, the Cambodian rendezvous with destiny has been an arduous journey. The once mighty Cambodian Empire has now been reduced to a feeble and pariah state where palace intrigues and royal feuds were the regular features of the affairs of the kingdom. The internal conflicts amongst its rulers for the next four centuries, or so, were so pervasive that the Cambodian political, social, cultural, and economic infrastructures were in tatters. The kingdom grew weaker by the day. There were no able leaders to revitalize the kingdom and stop it from falling further into a state of disarray. Furthermore, the Cambodian population appeared to be utterly alienated with the reality of their lives. They seemed to be withdrawn from any ambition to rebuild their kingdom beyond that of their own basic domains. As a result, Angkor, as a city and center of the Cambodian political and cultural organizations, was abandoned and neglected. In addition, invasions and encroachments from rivaling states such as Thailand and Vietnam dealt even further blows to the weakening Cambodian kingdom. At times, the survival of the kingdom itself was in question when the once mighty Cambodia became an alternate vassal state of its neighbors, namely Vietnam and Thailand. During this period of decline, two attempts to bring about social changes to the Cambodian kingdom were made. The first attempt to bring about social changes to Cambodia was made during the first quarter of the 19th century by the Vietnamese who had briefly occupied Cambodia. After receiving reports about the ways in which Cambodians conducted their daily lives from his general named Truong Minh Giang who was in charge of administering Cambodia at the time, Emperor Minh Mang of Vietnam, in 1839, wrote a detailed instruction to Truong Minh Giang to institute a reform and change the habits of the “barbarian” Cambodians. Perhaps unaware of the existence of the civilization and achievements accomplished by Cambodians in the past, Emperor Minh Mang embarked on what could be called a civilizing mission to lift Cambodia from its barbarian state. The mission included changing the ways they work the fields, how they should organize and govern themselves, and, most important of all, the dress codes for Cambodian officials should be modeled after those of the Vietnamese’s. These infringements on the Cambodian identity and their way of life triggered a massive backlash. A general uprising against the Vietnamese overlords was ensued. Needless to say, the mission was a disaster and an utter failure. Every cultural icon associated with Vietnamese was hated and the rift between the two cultures has forever widened. After the failure of the civilizing mission in Cambodia, General Truong Minh Giang committed suicide by poisoning himself upon returning to Vietnam. As for the Cambodians, they were left to pursue their interests according to what they saw fit for their lives, namely a relaxed, easygoing lifestyle which was the trademark of their society since time immemorial. Toward the end of the 19th century, another attempt to bring about social changes to Cambodia was made. At this time, France which had just established colonial rule over the peninsula of Indochina, namely Vietnam, Laos, and Cambodia, saw a need to civilize the seemingly primitive people it governed. After successfully convincing the Vietnamese to adapt the Roman alphabets for the writing of their language, France turned its attention to civilize the Cambodians. The first step the French took was to reform the administrative infrastructure in Cambodia by limiting the King’s role in the affairs of the state. Furthermore, the French introduced a more “effective” collection of taxes from the Cambodian people payable in the form of either, cash, kind, or labor forces, which they thought could be used to support both the needs of the colonists and the improvement of Cambodia’s administrative infrastructures. Finally, toward the end of its colonization over Cambodia, the French made the Cambodians adapt the Roman alphabets for the writing of their language just as what the Vietnamese had done. Needless to say, the French civilizing mission in Cambodia was invariably met with failure for the most part, for it touched on one of the most sensitive issues for Cambodians—that is the changing of their way of life and their identities. Led mostly by Buddhist monks or former Buddhist monks (the Achar), rebellions and protests were to become a regular occurrence every time the French pushed the Cambodians to accept reforms. The French eventually abandoned their civilizing mission in Cambodia and turned their attention to exploiting the country instead. As a punishment for Cambodian stubbornness, the French made little effort to build schools or institutions for the education of Cambodian children. Basically, education for the general Cambodian population was left to Buddhist monks to take care of. From the mid 20th century onward, modern ages have added some more dramatic shocks and awes to Cambodian society. In a span of about half a century, Cambodia had seen a coup d’etat, two civil wars, a communist experiment, a foreign army occupation, and 5 different forms of governments. Driven mostly by domestic zealots, whose ambitions were to transform Cambodian society, a series of disastrous attempts were made to bring about social changes to Cambodia. Starting roughly in the early 1950’s, Cambodian society has endured perhaps more radical changes than it could cope with. First was the introduction of a constitutional monarchy—a form of absolute monarchical government where people were allowed to vote. Then, after the experiment got bogged down with political squabbling, a republic was created to replace the decadent monarchy. Before long, the republic was, in turn, replaced by a communist regime which had ushered in perhaps the most devastating disaster in Cambodian history. It took a Vietnamese intervention to stop the upheaval from spinning out of control and paved a path for recovery. In the end, about one fourth of Cambodian population lost their lives, and, after 46 years of harrowing experimentation with political and social reforms, the whole endeavor appears to end up at where it began—a constitutional monarchy. (To be continued)

Tuesday, August 21, 2018

ចំណីខួរក្បាល

ឡប់ លោក អ៊ាលបឺត អានស្តាញ (Albert Einstein) អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញមួយរូប បានបន្សល់ទុកនូវពាក្យទូន្មានមួយឃ្លាថា៖ វាមិនខុសអំពីភាពឡប់សតិទេ ដែលយើងធ្វើនូវទង្វើដដែលៗ ហើយរំពឹងថានឹងទទួលបានលទ្ធផលផ្សេងគ្នា ។ It is insane to do the same thing over and over again, and expect for a different result. អ្វីដែលលោក អាញស្តាញ ចង់ឲ្យយើងចងចាំ គឺថា៖ កុំដើរតាមយុទ្ធវិធីដដែលៗ ដើម្បីដោះស្រាយបញ្ហាណាមួយ ។ បើយុទ្ធវិធីមួយធ្វើទៅមិនបានជោគជ័យ គប្បីរិះរកមធ្យោបាយមួយផ្សេងទៀត ៕

Friday, July 27, 2018

ចំណីខួរក្បាល

គិតៈ ពេលគេធ្វើបាបពូ សុខ ខ្ញុំធ្វើមិនដឹង ។ ពេលគេធ្វើបាបមីង សៅ ខ្ញុំធ្វើមិនឮ ។ ពេលគេធ្វើបាបយាយ ម៉ង ខ្ញុំធ្វើមិនឃើញ ។ ប៉ុន្តែ ពេលគេមកធ្វើបាប ខ្ញុំ អ្វីៗបានកន្លងផុតអស់ហើយ ។ ទោះខ្ញុំខំស្រែកឲ្យបែកលោកីយ៍ ក៏មិនអាចកែខៃជោគវាសនាខ្ញុំបានដែរ ។ "មនុស្សយើងមានខួរក្បាលទម្ងន់មួយគីឡូក្រាមដូចគ្នា ។ គ្មានអ្នកណាខ្លាំងពូកែអស្ចារ្យ ជាងអ្នកណាទេ" ។ ជាពាក្យទូន្មានរបស់លោកគ្រូខ្ញុំ ។ សេចក្តីសុខនិងសេរីភាពរបស់យើង និងរបស់អ្នកជិតខាងយើងស្ថិតនៅជាមួយគ្នា ទោះបីជាយើងគាំទ្របក្សផ្សេងគ្នាក៏ដោយ ។ ថ្ងៃនេះគេរងគ្រោះ ថ្ងៃក្រោយអាចនឹងធ្លាក់មកដល់រូបយើង ។ រក្សាការពារអ្វីដែលយើងមាន ជាជាងបណ្តោយឲ្យវាបាត់បង់ទៅ ។

Wednesday, July 11, 2018

ចំណីខួរក្បាល

មធ្យោបាយរំដោះខ្លួនចេញពីចំណាប់ខ្មាំងនយោបាយនៃការបោះឆ្នោតឆ្នាំ ២០១៨ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដើម្បីជ្រើសរើសតំណាងរាស្ត្រនិងបង្កើតរដ្ឋាភិបាលនៅប្រទេសកម្ពុជានាអាណតិទី ៦ នេះ ហាក់ដូចជាមា​​នភាពរ​កាំ​​រ​កូ​ស លើសពីការបោះឆ្នោតអាណត្ដិមុនៗគួរឲ្យព្រួយបារម្ភ ។ ភាពរកាំរកូសនេះ កើតចេញពីការរំលាយគណបក្សស​ង្គ្រោះ​ជា​​តិ ដែ​លជាគណបក្សប្រឆាំងដ៏ធំមួយ មិនឲ្យមានសិទ្ធិចូលរួមប្រកួតប្រជែងនៅក្នុងកា​របោះឆ្នោត ។ អវត្តមានគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យពលរដ្ឋខ្មែរអ្នកបោះឆ្នោតបាត់បង់ជម្រើសដ៏សំខាន់មួយ ក្នុងការជ្រើសរើសមេដឹកនាំប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ ១៩៩៣ និងតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។ បន្ថែមលើភាពរកាំ​រកូស​​នេះ ក៏នៅមានការប្រកូកប្រកាសអំពីសំណាក់អ្នកនយោបាយ ដែលម្ខាងអំ​ពាវនាវមិនឲ្យពល​រ​ដ្ឋទៅចូលរួមបោះឆ្នោត ចំណែ​​ក​ឯម្ខាងទៀតថាត្រូវតែទៅបោះឆ្នោត បើមិនដូច្នោះទេអាចត្រូវបានគេចោទថាជាអ្នកគាំទ្រពួកឧទាមក្បត់ជាតិ ឬក៏ជាក្រុ​ម​ប្រ​ឆាំងនឹ​ង​ល​ទ្ធិ​ប្រជាធិបតេយ្យជាដើម ។ សូ​ម្បីតែអង្គព្រះមហាក្សត្រក៏មានចេញព្រះរាជសារ អំពាវនា​វ​ឲ្យពលរដ្ឋទៅ​ចូ​លរួមបោះឆ្នោតផងដែរ ។ ស្ថិតនៅក្រោមស្ថានភាពគាបសង្កត់ឆ្វេងស្តាំលើក្រោមបែបនេះ ពលរដ្ឋខ្មែរស្លូតត្រង់ហាក់ដូចជាកំពុងត្រូវបានគេទាញទម្លាក់ឲ្យនៅចំចន្លោះ ញញួរនិងដុំថ្ម (Between a rock and a hard place) ព្រមទាំងក្លាយខ្លួនទៅជាចំណាប់ខ្មាំនយោបាយទៀតផង ។ លទ្ធិប្រជាធិបតេយ្យលើកតម្កើងសិទ្ធិ សេរីភាព យុត្តិធម៌ និងភាពថ្លៃថ្នូរ ។ ជាលទ្ធិដែលផ្តល់ឱកាសឲ្យពលរដ្ឋជ្រើសរើសនូវអ្វីដែលល្អប្រសើរ និងលើកតម្កើងពលរដ្ឋជាធំ ។ នៅក្នុងលទ្ធិប្រជាធិតេយ្យ ពលរដ្ឋគ្រប់រូបមានកិត្តិយសនិងកាតព្វកិច្ចក្នុងការចូលរួមក្នុងកិច្ចការរបស់រដ្ឋ ដើម្បីអភិវឌ្ឍន៍និងវឌ្ឍនភាពសង្គមជាតិ ។ ពលរដ្ឋបោះឆ្នោតជ្រើសរើសមនុស្ស ឬរដ្ឋាភិបាលដែលពួកគេចង់ឲ្យធ្វើជាអ្នកដឹកនាំគ្រប់គ្រងប្រទេស ដើម្បីបម្រើផលប្រយោជន៍រួម ។ រីឯភារកិច្ចដ៏សំខាន់របស់រដ្ឋាភិបាល គឺស្វែងរកសុខុមាលភាពជូនពលរដ្ឋ ។ សិទ្ធិបោះឆ្នោត ជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ តាមរយៈការចាប់កំណើតនៅក្នុងប្រទេសខ្មែរ ឬតាមរយៈការផ្តល់ឲ្យដោយច្បាប់នៃប្រទេសខ្មែរ ។ ការប្រើឬមិនប្រើសិទ្ធិបោះឆ្នោត ជាបុព្វសិទ្ធិរបស់ពលរដ្ឋដែលជាម្ចាស់សិទ្ធិ ។ គួរបញ្ជាក់ថា សិទ្ធិ មានឧត្តមភាព និងអធិបតេយ្យភាពខ្ពស់ជាងសេរីភាព ។ ម្ចាស់សិទ្ធិ ឬអ្នកដែលទទួ​ល​បានសិទ្ធិ អាចប្រើ ឬមិនប្រើសិ​ទ្ធិដែលខ្លួនមានដោយសេរី និងគ្មានការភិតភ័យអំពីរឿងជាប់ទោសពៃរ៍អ្វីឡើយ ​។ សកម្មភាពជ្រៀតជ្រែករំលោភសិទ្ធិបោះឆ្នោតរបស់ពល​រ​ដ្ឋ​ ជាអំពើអយុត្តិធម៌គួរឲ្យស្អប់ខ្ពើម ។ ម៉្យាងទៀត ការយកពលរដ្ឋខ្មែរស្លូតត្រង់មកធ្វើជាចំណាប់ខ្មាំងនយោបាយ គឺជារឿងមួយដ៏សែនថោកទាបជាទីបំផុត ។ ស្ថិតក្នុងស្ថានភាពអាប់អួរតានតឹងនិងរកាំរកូសបែបនេះ ពលរដ្ឋខ្មែរអាចប្រើគំនិតឆ្នៃប្រឌិត ដើម្បីរំដោះខ្លួនចេញពីចំណាប់ខ្មាំងនយោបាយនេះ បានដោយងាយ និងប្រកបដោយសុវត្ថិភាពទៀតផង ដោយគ្រាន់តែអនុវត្តតាមយុទ្ធសាស្ត្រដ៏សាមញ្ញមួយ ។ យន្តការ ឬពិធីការ (Protocol) នៃការបោះឆ្នោតនៅក្នុងសកលលោក មានល​ក្ខ​ណៈសាមញ្ញស្រដៀងគ្នា និ​ងងាយយល់ ។ អ្នកបោះឆ្នោត មិនថានៅក្នុងអង្គការសហប្រជាជាតិ ឬក៏នៅប្រ​ទេ​សណាឡើយ មានជម្រើសចំ​នួនបី (៣) គឺ៖ គាំទ្រ, មិនគាំទ្រ និង អនុបវាទ (អព្យាក្រិត) ឬ Abstention ។ សន្លឹកឆ្នោតអនុបវាទនេះក៏មានឈ្មោះមួយផ្សេងទៀតដែរ គឺ ឆ្នោតបាតុកម្ម ។ ក៏ប៉ុន្តែ នៅ​ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ សេចក្តីណែនាំនៅលើសន្លឹកឆ្នោតគឺតម្រូវឲ្យអ្នកបោះឆ្នោតជ្រើសរើស (គូស) លើឈ្មោះបេក្ខជន ឬលើឈ្មោះគណបក្សតែមួយគត់ ពោលគឺគំនូសបង្ហាញនូវបេក្ខជនឬគណបក្ស ដែលអ្នកបោះឆ្នោតជ្រើសរើស ។ គួររំលឹកថា នៅលើក្រដាស់សន្លឹកឆ្នោត គ្មានកន្លែងសម្រាប់ "គូស" បង្ហាញថា "មិនគាំទ្រ" ឬ "អនុបវាទ" ឡើយ ។ ដូច្នេះ នៅពេលនរណាម្នាក់គូសជ្រើសរើសលើឈ្មោះបេក្ខជនឬគណបក្សលើសពីមួយ ឬ​គូ​សខុសពី​គោលការណ៍នៃការបោះឆ្នោត សន្លឹកឆ្នោតនោះនឹងក្លាយទៅជាសន្លឹកឆ្នោតមិនបានការ ឬសន្លឹ​ក​ឆ្នោតបាតុកម្ម ។ មានសំណួរមួយដែលមនុស្សជាច្រើនចង់បានចម្លើយ គឺថា តើទៅបោះឆ្នោតឲ្យបក្សណា បើគណបក្សដែលមាននៅេលីស​​​ន្លឹកឆ្នោត សុទ្ធតែជាគណបក្សដែលខ្លួនមិនគាំទ្រ? ក្នុងករណីនេះ អ្នកអាចទៅបោះឆ្នោតឲ្យគណបក្សអរូបមួយឈ្មោះ​ថា៖ គ​ណ​​បក្សសតិសម្បជញ្ញៈ ឬបាតុកម្ម ។ គណបក្សសតិសម្បជញ្ញៈ មិនមានឈ្មោះ ឬលេខរៀងសម្គាល់ នៅលើ​សន្លឹកឆ្នោតនោះទេ ប៉ុន្តែវាមានវត្តមាននៅលើគ្រប់សន្លឹកឆ្នោតទាំងអស់ មិនថានៅលើសន្លឹកឆ្នោតក្នុងប្រទេសខ្មែរ ឬក្នុងប្រទេសណាឡើយ ។ ដើម្បីបោះឆ្នោតបាតុកម្ម អ្នកបោះឆ្នោតគ្រាន់តែគូសជ្រើសរើសគ​ណ​បក្សចំនួនពីរ (២) ឬបី ឬច្រើនជាងនេះក៏បានដែរ ។ ត្បិតអីសន្លឹកឆ្នោតដែលមានគំនូសលើសពីមួយ នឹងក្លាយទៅជាសន្លឹកឆ្នោតមិនបា​ន​​ការ ឬសន្លឹកឆ្នោតបាតុកម្ម ដោយស្វ័យប្រវត្ដិ ។ សន្លឹកឆ្នោតបាតុកម្មនេះហើយ ដែលជាអាជ្ញាប័ណ្ណស​ម្រា​ប់រំដោះខ្លួនអ្នកបោះឆ្នោ​ត ចេញពីចំណាប់ខ្មាំងនយោបាយ ហើយវាថែមទាំងផ្តល់ឱកាសឲ្យពលរដ្ឋ បានបំ​ពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនា​ម​ជា​អ្នកដែលមានតួនាទីត្រូវទៅបោះឆ្នោតទៀតផង ។ នេះគឺជាយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ និងឈ្នះ ។ ការធ្វើបែបនេះ អ្នកព្រមទាំងក្រុមគ្រួសារក៏បានសុខ កាតព្វកិច្ចទៅបោះឆ្នោតរបស់អ្នកក៏ត្រូវបានបំពេ​ញ ហើយអ្នកនយោបាយនិងពួកអាជ្ញាធរ ក៏គ្មានលេសអ្វី ដេីម្បីយកមករុកគួនធ្វើទុក្ខបុកម្នេញមកលើព​ល​រដ្ឋបានដែរ ។ ជាទូទៅ អ្នកបោះឆ្នោតបាតុកម្ម មានទម្លាប់មិនទៅបោះឆ្នោតទេ ព្រោះយល់ថាសន្លឹកឆ្នោតមិនបានការ មិនចាំ​បាច់យ​ក​វាទៅ​ដាក់នៅក្នុងហិបឆ្នោតឡើយ ។ នេះគឺជាការយល់ខុសមួយធំណាស់ ត្បិតអីសន្លឹកឆ្នោតដែលមិនបា​ន​ការទាំងនោះ វា​មិ​នបានការតែឈ្មោះទេ ។ ធាតុពិតរបស់វាគឺវាមានអំណាច និងមានឥទ្ធិពលដូចសន្លឹកឆ្នោតដែលបា​ន​កា​រ​ដែរ ។ សារសំខាន់នៃសន្លឹកឆ្នោតមិនបានការ គឺវាត្រូវបានគេរាប់យកចំនួន ដូចគេរាប់ចំនួនសន្លឹកឆ្នោតដែលបានកា​រ ។ ទិ​ន្ន​​ន័​យ ឬចំនួននៃសន្លឹកឆ្នោតមិនបានការទាំងនោះ នឹងក្លាយទៅជាកម្លាំងទីបី (Third Force) សម្រាប់ជំ​រុញគោលន​យោបា​​យដឹ​​កនាំរដ្ឋ ទៅរកទិសដៅណាមួយ ក៏ដូចជាបង្ខំឲ្យគណបក្សនយោបាយ ផ្លាស់ប្តូររចនាសម្ព័ន្ធ និងនីតិវិធីក្នុងការបោះឆ្នោតផងដែ​​រ ។ សរុបមក សន្លឹកឆ្នោតប្រភេទណាក៏ដោយ គឺសុទ្ធតែមានប្រយោជ​ន៍​ទាំងអស់ ។ អ្វីដែលគ្មានប្រយោជន៍ គឺភាពខ្ជិលច្រ​អូ​ស មិនរវីរវល់ចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាព​​លរដ្ឋដែលមានសិទ្ធិបោះឆ្នោតហើយ មិនទៅបោះឆ្នោត​ទេ បែរជាទុកឱ​កា​​សឲ្យអ្នកនយោបាយជិះសេះលែងដៃធ្វើអ្វីៗតាមតែអំពើចិត្ត ។ សូមបញ្ជាក់ថា នៅក្នុងប្រទេសដែលជ្រើសយកល​ទ្ធិ​ប្រជាធិបតេយ្យ ក្នុងការដឹកនាំរដ្ឋដូចប្រទេសកម្ពុជា សន្លឹកឆ្នោតជាអាវុធដ៏មានប្រ​សិ​​ទ្ធិ​ភាពបំផុត សម្រាប់តម្រង់ផ្លូវអ្ន​កនយោបាយ និងអ្នកកាន់ការងារប្រទេសជាតិ ឲ្យដើរតាមគន្លងមួយដែលត្រឹមត្រូវ ។ យើងត្រូវចាំថា សន្លឹកឆ្នោតរបស់យើងតំណាងឲ្យអំណាចរបស់យើង ។ ជោគវាសនាផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ និងរបស់ប្រ​ទេ​សជាតិទាំងមូល ស្ថិតនៅក្នុងកណ្ដាប់ដៃពួកយើងទាំងអស់គ្នាដែលជាពលរដ្ឋ មិនមែនស្ថិតនៅក្នុងកណ្ដាប់ដៃ រ​ប​ស់អ្នកន​យោ​បាយតែប៉ុន្មាននាក់នោះទេ ។ មុននឹងបញ្ចប់ ខ្ញុំសូមរំលឹកថា លទ្ធិប្រជាធិបតេយ្យ សេរីភាព និងសុខមាលភាពរបស់អ្នកនៅពេលនេះ ត្រូវការសន្លឹកឆ្នោតអ្នក ។ បើគ្មានគណបក្សណាមួយដែអ្នកគាំទ្រទេ អ្នកគ្រាន់តែគូសជ្រើរើសលើឈ្មោះ គណៈបក្សចំនួនពីរ (២) ហើយយកសន្លឹកឆ្នោតនោះទៅដាក់ក្នុងហិបឆ្នោត ក៏ចាត់ទុកថា បានបំពេញកាតព្វកិច្ចប្រកបដោយកិត្តិយស និងបានជួយជ្រោមជ្រែងគ្នា រក្សាសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យជូនដល់ជាតិខ្មែរផងដែរ ៕

Thursday, May 10, 2018

ចំណីខួរក្បាល

សំរាមចូល សំរាមចេញ (Garbage In, Garbage Out) នៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវអាមេរិកាំង មានពាក្យប្រកបដោយប្រជាប្រិយភាពបួនម៉ាត់ដែលគេតែងលើកយកមកនិយាយនៅក្នុងកិច្ចពិភាក្សាវិទ្យាសាស្ត្រនានា ។ ពាក្យនោះគឺ សំរាមចូល សំរាមចេញ (Garbage in, Garbage out) ។ តើពាក្យដ៏សាមញនេះមានខ្លឹមសារដូចម្តេចបានជាអ្នកវិទ្យាសាស្ត្រចូលចិត្តលើកយកមកនិយាយម្លេះ? សំរាមចូល សំរាមចេញ គឺសំដៅលើការស្រាវជ្រាវគ្រប់មុខវិជ្ជាទាំងអស់ ទាំងវិទ្យាសាស្ត្រពិត និង វិទ្យាសាស្ត្រសង្គម ។ គំនិតស្នូលនៃពាក្យនេះ គឺការវិនិច្ឆ័យលើឯកសារនិងទិន្នន័យនៃការសិក្សាស្រាវជ្រាវនានា ។ ជាធម្មតា ការសិក្សាស្រាវជ្រាវកំរិតឧត្តម តែងតែផ្អែកគំនិតមូលដ្ឋានលើអ្វីមួយ ហើយប្រមូលឯកសារនិងទិន្នន័យនានាជំវិញគំនិតនោះមកសរសេរជាសារណាឬនិក្ខេបទ ។ អ្វីដែលជាសារៈសំខាន់នៃពាក្យ សំរាមចូល សំរាមចេញ គឺគេចង់រំលឹកប្រាប់អ្នកសិក្សាស្រាវជ្រាវថា បើអ្នកយកសំរាមឯកសារមកធ្វើជាមូលដ្ឋានសរសេរសារណា អ្វីដែលកើតចេញពីស្នាដៃអ្នកនោះក៏មានគុណភាពប្រហាក់ប្រហែលនឹងសំរាមដែលអ្នកយកមកធ្វើជាវត្ថុធាតុដើមនោះដែរ ។ នៅស្រុកខ្មែរសព្វថ្ងៃ ខ្ញុំសង្កេតឃើញនិស្សិតជំនាន់នេះខ្នះខ្នែងស្រាវជ្រាវគាស់កកាយរកឯកសារនានា ជាពិសេសផ្នែកវប្បធម៌និងអក្សរសាស្ត្រ គួរឲ្យចាប់អារម្មណ៍ ។ សូមកោតសសើរដោយស្មោះអស់ពីដួងចិត្ត ។ អ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយបន្តិចនោះគឺបញ្ហា សំរាមចូល សំរាមចេញ នេះឯង ។ នៅសហរដ្ឋអាមេរិក អ្នកប្រាជ្ញគេយកបញ្ហានេះមកពិភាក្សាជាងកន្លះសតវត្សមកហើយ ។ ខ្ញុំមិនដឹងថា នៅស្រុកខ្មែរ អ្នកស្រាវជ្រាវយើងយកបញ្ហានេះមកពិភាក្សាដែរឬទេ ។ បើបានលើកយកមកពិភាក្សាជាប្រចាំនោះ ជាការប្រសើរណាស់ ។ ប៉ុន្តែ បើមិនដែលមានការពិភាក្សាអំពីបញ្ហានេះទេ អ្នកស្រាវជ្រាវគប្បីពិចារណាដោយខ្លួនឯងថាតើគួរវាយតម្លៃឯកសារដោយវិធីណា ដើម្បីជៀសវាងការប្រមូលឯកសារសំរាមយកមកសិក្សា ។ គួរបញ្ជាក់ថា ឯកសារសំរាមនៅទីនេះគឺសំដៅលើឯកសារដែលមិនសូវមានគុណតម្លៃ ។ ការជ្រើសរើសនិងវាយតម្លៃឯកសារជាបញ្ហាដ៏ស្មុគស្មាញមួយ ។ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ឯកសារ ជាពិសេសឯកសារកម្រ គឺជាគ្រាប់ពេជ្រ ។ គ្មានឯកសារណាដែលថាគ្មានតម្លៃនោះទេ ។ ប៉ុន្តែ អ្វីដែលត្រូវយកមកពិចារណានោះ គឺថា តើតម្លៃនៃឯកសារទាំងឡាយនោះមានលក្ខណៈបែបណា៖ សាកល វ៉ល់ៗ ឬក៏កាកសំណល់ ។ នៅក្នុងសម័យ អុីនថឺណិត ដ៏ទំនើបនេះ ឯកសារជាច្រើនត្រូវបានដាក់ផ្សាយជាសាធារណៈ ។ ទាំងឯកសារមានគុណតម្លៃសាកល ទាំងឯកសារកាកសំណល់ នៅលាយឡំគ្នាពាលវាលពាសកាល ។ វាតម្រូវឲ្យអ្នកសិក្សាស្រាវជ្រាវពិចារណាគុណតម្លៃនៃឯកសារបន្ថែមទៀតទើបអាចយកជាការបាន ។ ខ្ញុំមិនមែនជាអ្នកសិក្សាវិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរទេ បុ៉ន្តែ ខ្ញុំចូលចិត្តអានអំពី ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ និង វប្បធម៌ខ្មែរ ។ តាមការសង្កេតនិងយល់ឃើញរបស់ខ្ញុំ វិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរ មានចំណុចខ្ពស់និងចំណុចទាបទៅតាមសម័យកាល ។ ផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ ចំណុចខ្ពស់ឬយុគមាសនៃអារ្យធម៌ខ្មែរដែលលូតលាស់គួរឲ្យកត់សម្គាល់ គឺនៅក្នុងសម័យអង្គរ និង ទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ដើមទសវត្សរ៍ ១៩៧០ ។ នេះមិនមែនមានន័យថាសម័យកាលផ្សេងទៀត អារ្យធម៌ខ្មែរមិនខ្ពង់ខ្ពស់នោះទេ ។ អ្វីដែលយើងចង់បញ្ជាក់នៅទីនេះគឺចំណុចកំពូលផ្អែកលើការវិវត្តន៍នៃសង្គមខ្មែរតាមដំណើរប្រវត្តិសាស្ត្រ ។ អកុសល សម័យអង្គរ យើងមានត្រឹមតែសីលាចារឹក ប្រាសាទបុរាណ និងឯកសារតែមួយគត់ដែលជាកំណត់ហេតុសរសេរដោយអ្នកការទូតចិនឈ្មោះ ជូ តាក្វាន់ ធ្វើជាតឹកតាង ។ ទោះជាយ៉ាងណាក៏ដោយ ក៏ឯកសារនិងភស្តុតាងទាំងនេះបញ្ជាក់អំពីជ្រុងមួយនៃភាពរុងរឿងក្នុងសង្គមខ្មែរដែរ ។ ចំណែកទសវត្សរ៍ឆ្នាំ ១៩៦០ និង ៧០ យើងអាចចាត់ទុកថាជាយុគមាសបានដោយហេតុថានៅអំឡុងពេលនេះវប្បធម៌ខ្មែរមានភាពចម្រុងចម្រើនគួរឲ្យកត់សម្គាល់ ។ ពលរដ្ឋខ្មែរដែលមានជីវិតរស់នៅសព្វថ្ងៃអាចស្វែងរកស្នាដៃនានាដែលបង្កើតឡើងនាសម័យកាលនោះមកប្រៀបធៀបទៅនឹងសម័យកាលមុននិងក្រោយគ្រានោះបាន ។ មិនចាំបាច់តែអ្នកប្រាជ្ញទេ សូម្បីតែអ្នករៀនសូត្រធម្មតាក៏អាចមើលឃើញនូវភាពខុសគ្នានៃគុណតម្លៃរបស់ឯកសារនៅក្នុងសម័យកាលនេះដែរ ។ សរុបសេចក្តីមកវិញ សំរាមចូល សំរាមចេញ ជាគោលគំនិតមូលដ្ឋានមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវត្រិះរិះពិចារណា ។ គុណតម្លៃនៃនិក្ខេបទ ឬសារណា គឺអាស្រ័យលើឯកសារ ។ បើឯកសារប្រកបដោយខ្លឹម និក្ខេបទក៏ខ្លឹម ឯអ្នកស្រាវជ្រាវសិក្សាក៏ក្លាយជាខ្លឹមមនុស្សដែរ ៕

Wednesday, May 9, 2018

កំណាព្យ

រឿង គីង្គក់លក់ថ្នាំស្រែង មានគីង្គក់ មួយវក់ លក់ថ្នាំស្រែង ស្រែកក្តែងៗ ថាស្រែង រមាស់ណាស់ អ្នកមានស្រែង ជាក់ស្តែង ស្តាប់ឲ្យច្បាស់ ត្រូវរូតរះ ព្រលះ ស្រែងចេញទៅ ។ ម្នាលអួតថា ថ្នាំវា សែនសក្តិសិទ្ធិ តែធាតុពិត នៅជិត ដិតក្រឡៅ ស្បែកវាស្រោប ដោយស្រែង ដូចគេដៅ អស់ញាតិផៅ ឃើញជាក់ ច្បាស់ក្រឡែត ៕

Wednesday, May 2, 2018

ចំណីខួរក្បាល

រដ្ឋធម្មជាតិ (The State of Nature) ទស្សនវិទូអង់គ្លេសមួយរូបឈ្មោះ ថម៉ាស្ស ហប Thomas Hobbes នៅសតវត្សទី១៧ បាននិយាយថា៖ ជីវិតមនុស្សដែលរស់នៅក្នុងរដ្ឋធម្មជាតិ គឺមិនខុសអ្វីអំពីជិវិតសត្វតិរិច្ឆានឡើយ ។ អ្នកដែលទន់ខ្សោយគឺរស់នៅក្នុងសភាពព្រួយបារម្មណ៍ និងភ័យខ្លាចជាប្រចាំ ។ គ្រោះមហន្តរាយដោយប្រការផ្សេងៗគឺស្ថិតនៅជាប់ជិតខ្លួនប្រៀបដូចជាស្រមោលដែលអន្ទោលតាមប្រាណ ។ ជីវិតគឺពោពេញទៅដោយគ្រោះថ្នាក់ និងងាយស្លាប់ជាទីបំផុត ។ Life is nasty, brutish, and short. តើរដ្ឋធម្មជាតិមានសណ្ឋានដូចម្តេច? គេអាចសម្គាល់រដ្ឋធម្មជាតិដោយកត្តាអ្វីខ្លះ? បើតាមលោក ហប គេអាចសម្គាល់រដ្ឋធម្មជាតិបាននៅត្រង់ ពលរដ្ឋរស់ក្នុងសភាពភ័យខ្លាច ដោយសារគ្មានច្បាប់សម្រាប់រារាំងមនុស្សមិនឲ្យប្រព្រឹត្តិអំពើហឹង្សាដាក់គ្នា ។ នៅក្នុងការសិក្សាអំពីសង្គមមនុស្សនិងច្បាប់គ្រប់គ្រងរដ្ឋ គេក៏អាចលើកយកប្រធានបទមួយមកចោទសួរដែរថា តើរដ្ឋដែលមានច្បាប់ហើយ តែច្បាប់នោះគ្មានប្រសិទ្ធភាព អាចចាត់ទុកថាជារដ្ឋធម្មជាតិដែរឬទេ? (ច្បាប់គ្មានប្រសិទ្ធភាពនៅទីនេះគឺសំដៅលើច្បាប់ដែលអាចដាក់ទោសទណ្ឌតែទៅលើពលរដ្ឋសាមញ ឯពលរដ្ឋដែលជាបក្សពួកថ្នាក់ដឹកនាំរដ្ឋឬក្រុមគ្រុបគ្រងរដ្ឋ កម្រជាប់ទោសណាស់ ទោះបីមានភស្តុតាងបទល្មើសជាក់លាក់យ៉ាងណាក៏ដោយ) ។ ផ្អែកលើនិយមន័យរបស់លោក ហប យើងអាចចាត់ទុករដ្ឋដែលពោពេញទៅដោយនិទណ្ឌភាពថាជារដ្ឋធម្មជាតិបាន ដោយហេតុថារដ្ឋនិទណ្ឌភាព និងរដ្ឋធម្មជាតិស្ថិតនៅក្នុងក្លិបតែមួយ (In the same League) ។ ការវាយតម្លៃឬសន្មត់រដ្ឋប្រភេទណាថាជារដ្ឋធម្មជាតិ គឺជាប្រធានបទដ៏លំបាកមួយ ។ បុ៉ន្តែ បើយើងយកប្រសិទ្ធភាពនៃច្បាប់ជាគោល យើងអាចកំណត់បានថា រដ្ឋអនាធិបតេយ្យដែលភាសាអង់គ្លេសហៅថា (Failed State) គឺស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មជាតិ ។ ឧទាហរណ៍នៃរដ្ឋប្រភេទនេះមានជាអាទ៍ ប្រទេសសូមាលី (Somalia) កាលពីជាង១ទសវត្សកន្លងទៅ ប្រទេសយូហ្គោស្លាវី (Yugoslavia) នៅអំឡុងបំបែករដ្ឋនៅទសវត្សឆ្នាំ ១៩៩០ និងប្រទេស រវ៉ាន់ដា (Rwanda) នៅក្នុងទសវត្ស ១៩៩០ ជាដើម ។ល។ នៅក្នុងសម័យ ប៉ុល ពល កាលពីទសវត្សឆ្នាំ១៩៧០ ទៅ៨០ ប្រទេសកម្ពុជាក៏ធ្លាប់បានស្ថិតនៅក្នុងស្ថានភាពដូចគ្នានេះដែរ ។ ការស្តារប្រទេសកម្ពុជាឲ្យចេញផុតពីរដ្ឋធម្មជាតិគឺជាកិច្ចការដ៏យូរអង្វែងមួយ ។ ប៉ុន្តែ កម្ពុជាសព្វថ្ងៃក៏មិនទាន់ឆ្លងផុតហានិភ័យរដ្ឋធម្មជាតិបាន ១០០%ដែរ ។ ផ្អែកលើស្ថានភាពនយោបាយបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្ថិតនៅលើជម្រាលមួយដែលភាសាអង់គ្លេសហៅថា Slippery Slope ។ នៅពេលដែលដំណើរនយោបាយជាន់ចំកន្លែងរអិល សន្តិភាព សេរីភាព និងវឌ្ឃនភាពទាំងបុ៉ន្មានអាចនឹងរមៀលធ្លាក់បែកបាក់ប្រេះស្រាំរងកម្មសាជាថ្មី ៕

Thursday, April 19, 2018

សង្កេត

ពាក្យអង់គ្លេសដែលខ្មែរប្រើមិនត្រូវតាមអត្ថន័យ ខ្ញុំឧស្សាហ៍ឃើញខ្មែរយើងរាប់បញ្ចូលទាំងប្រពន្ធខ្ញុំផង ប្រើពាក្យអង់គ្លេសខុសអត្ថន័យជាញឹកញាប់ ។ មិនមានបំណងទិតៀននរណាម្នាក់ទេ គ្រាន់តែចង់ប្រាប់នូវពាក្យត្រឹមត្រូវមួយចំនួនដែលយើងគួរប្រើក្នុងការសរសេរឬនិយាយស្តី ។ ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗ៖ ១) ទៅលេងស្រុកកំណើតឬភូមិកំណើត => Go to visit home land. គេគួរសរសេរថា៖ Go to visit hometown. បើរស់នៅបរទេសហើយត្រឡប់ទៅលេងស្រុកខ្មែរ គេអាចសរសេរថា៖ Go to visit my birthplace or visit the country of my birth. ២) សហការី ឬ ក្រុមការងារ => Team work. គេគួរសរសេរថា៖ Colleagues or Co-workers. ៣) ស្លៀកពាក់សាមញ ឬ ធម្មតា => Free Style. គេគួរសរសេរថា៖ Casual or Going casual.

Friday, April 6, 2018

ចំណីខួរក្បាល

អតីតភាព បច្ចុប្បន្នភាព អនាគតភាពៈ ពាក្យថ្មី ឬក៏ពាក្យគ្មានន័យ? ខ្ញុំឧស្សាហ៍ឃើញគេសរសេរពាក្យ អតីតភាព និង បច្ចុប្បន្នភាព ជាញឹកញាប់ បុ៉ន្តែមិនទាន់ឃើញអ្នកណាសរសេរពាក្យ អនាគតភាពនៅឡើយទេ ។ ខ្ញុំគិតថា មិនយូរមិនឆាប់ ពាក្យអនាគតភាពនឹងត្រូវគេយកមកប្រើជាមិនខាន ព្រោះពាក្យទាំងបីនេះជាញាតិសន្តាននឹងគ្នា ពាក់ព័ន្ធទៅនឹងកាលវេលា ។ ដើម្បីចូលរួមលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរ ខ្ញុំសូមសាកល្បងវែកញែកពាក្យទាំងបីនេះបន្តិចដើម្បីទុកជាគត្តិបណ្ឌិតគិតទាំងអស់គ្នា ។ តាមក្បួនវេយ្យាករណ៍ ពាក្យ៖ អតីត បច្ចុប្បន្ន និង អនាគត ជាពាក្យដែលគេប្រើសម្រាប់បញ្ជាក់ពេលវេលា (កាល)។ ដូច្នេះ នៅក្នុងការសរសេរ គេតែងតែយកពាក្យ កាល មកដាក់ភ្ជាប់ពីក្រោយ ។ ឧទាហរណ៍ៈ អតីតកាល បញ្ជាក់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងហួសទៅ ។ បច្ចុប្បន្នកាល បញ្ជាក់អំពីព្រឹត្តិការណ៍ដែលកើតឡើងឬកំពុងកើតឡើងនៅចំពោះមុខ ។ អនាគតកាលបញ្ជាក់អំពីព្រឹត្តិការណ៍ដែលហៀបនឹង ឬក៏នឹងកើតឡើងនៅគ្រាខាងមុខ ។ ព្រឹត្តិការណ៍អានាគតអាចនឹងមិនកើតឡើងក៏មានដែរអាស្រ័យលើកត្តានានាដែលមានឥទ្ធិពលលើព្រឹត្តិការណ៍ ។ ចំណែកពាក្យ៖ អតីតភាព បច្ចុប្បន្នភាព និង អនាគតភាព គ្មានអ្វីត្រូវលើកយកមកវែកញែកពន្យល់ទេ ព្រោះវាគឺជាពាក្យបង្កើតឡើងដោយស្មេរដែលមិនគ្នេរអំពីភាពត្រឹមត្រូវនិងមិនត្រឹមត្រូវនៃការសរសេរភាសា ៕

Monday, March 19, 2018

ចំណីខួរក្បាល

តើយើងគួរប្រើពាក្យខ្មែរដើម្បីសម្គាល់លេខខ្មែរឡើងវិញឬទេ ? ធ្លាប់ឆ្ងល់ទេ ថាតើហេតុអ្វីបានជាខ្មែរហៅលេខ សាមសិប (៣០) សែសិប (៤០) ហាសិប (៥០) ហុកសិប (៦០) ជាដើម ។ល។ ដូចជាសៀមដែរ? បើតាមប្រវត្តិសាស្ត្រ សៀមខ្ចីលេខខ្មែរយកទៅប្រើហើយបង្កើតសំនៀងហៅលេខទាំងនេះតាមភាសាគេ ។ ដូច្នេះ សំនៀងខ្មែរសម្រាប់ហៅលេខទាំងនេះប្រាកដជាមាន ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានចូលអានអត្ថបទនៅក្នុងទំព័រ ប្លក ដែលគេបោះបង់ចោលក្នុង Word Press មួយចំនួន ។ នៅក្នុងចំណោមអត្ថបទទាំងនោះ ខ្ញុំប្រទះអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយស្តីអំពីលេខខ្មែរនិងលេខសៀម ។ អត្ថបទនោះ ម្ចាស់ប្លកបានដកស្រង់ទាំងស្រុងចេញពីកាសែត រស្មីកម្ពុជា ដែលបោះពុម្ពនៅឆ្នាំ ២០១១ ។ ខ្ញុំបានព្យាយាមស្វែងរកប្លកនោះឡើងវិញដើម្បីស្វែងរកម្ចាស់ដើមនៃអត្ថបទ បុ៉ន្តែរកមិនឃើញសោះ ។ ដូច្នេះខ្ញុំសូមសរសេរអត្ថបទនេះឡើងវិញដោយផ្អែកលើការចងចាំ ។ តាមការផ្សាយរបស់កាសែត រស្មីកម្ពុជា នាឆ្នាំ២០១១ ស្មេរខ្មែរមួយរូបបានទៅចូលរួមក្នុងពីធីបុណ្យមួយនៅស្រុកបារាំង ។ គាត់បានជួបនឹងមិត្តភក្តិម្នាក់ ដែលធ្លាប់បានទៅទស្សនាប្រទេសភូមា ។ មិត្តភក្តិនោះប្រាប់គាត់ថា បានប្រទះភូមិពីរដែលមានជនជាតិខ្មែររស់នៅតាំងពីយូរយាណាស់មកហើយ ។ ខ្មែរដែលរស់នៅទីនោះប្រើភាសាខ្មែរបុរាណ ហើយរាប់លេខខ្មែរតាមរបៀបបុរាណ ដោយប្រើពាក្យ មួយដណ្តប់ ពិរដណ្តប់ បីដណ្តប់ បួបដណ្តប់ សម្រាប់សម្គាល់លេខ ១០ ២០ ៣០ និង ៤០ ។ ស្មេរនោះបានវែកញែកហេតុផលយ៉ាងល្អិតល្អន់រវាងលេខខ្មែរនិងលេខសៀម ព្រមទាំងធ្វើសំណូមពរថា ខ្មែរគួរចាប់ផ្តើមប្រើសំនៀងខ្មែរសម្រាប់ហៅលេខខ្មែរឡើងវិញ ជាជាងនិយាយតាមសំនៀងសៀម ។ បន្ទាប់ពីបានអានអត្ថបទនោះ ខ្ញុំភ្ញាក់ព្រើត ត្បិតអីកាលពីក្មេង ខ្ញុំធ្លាប់ឮម្តាយខ្ញុំប្រើពាក្យ មួយដណ្តប់ ពីរដណ្តប់ បីដណ្តប់ បួនដណ្តប់ នេះដែរ ប៉ុន្តែគាត់សំដៅលើចំនួន ១១ ១២ ១៣ និង ១៤ ទៅវិញ ។ វាជារឿងច្របូកច្របល់ពិបាកយល់មួយ ។ ក៏ប៉ុន្តែ ប្រសិនបើយើងមើលប្រវត្តិសាស្ត្រខ្មែរ ភាពច្រឡំបល់នេះប្រហែលជាអាចវែកញែកចែកឲ្យដាច់ស្រឡះបាន ។ សំណួរដែលត្រូវលើកយកមកពិចារណា គឺថា៖ តើសៀមខ្ចីទាំងលេខទាំងសំនៀងរបស់ខ្មែរទៅប្រើឬក៏អត់? បើអត់ខ្ចីសំនៀងរបស់ខ្មែរទៅប្រើទេ តើសំនៀងខ្មែរសម្រាប់ហៅលេខ ៣០ ៤០ ៥០ ៦០ ៧០ ៨០ និង ៩០ បាត់បង់ទៅនៅពេលណា? ចាប់ពីលេខ ១ដល់២០ សៀមនិងខ្មែរប្រើសំនៀងខុសគ្នាគឺ៖ សៀមៈ នឹង(១) សង(២) សាម(៣) សែ៊ី(៤) ហា(៥) ហុ(៦) ចិត(៧) ប៉ែត(៨) កៅ(៩) សុីប(១០) សុីបអុីត(១១) សុីបសង(១២) សុីបសាម(១៣) សុីបស៊ែ(១៤) សុីបហា(១៥) សុីបហុ(១៦) សុីបចិត(១៧) សុីបប៉ែត(១៨) សុីបកៅ(១៩) យីសុីប(២០) ។ ខ្មែរៈ មួយ(១) ពីរ(២) បី(៣) បួន(៤) ប្រាំ(៥) ប្រាំមួយ(៦) ប្រាំពីរ(៧) ប្រាំបី(៨) ប្រាំបួន(៩) ដប់ (ដណ្តប់)(១០) ដប់មួយ(១១) ដប់ពីរ(១២) ដប់បី(១៣) ដប់បួន(១៤) ដប់ប្រាំ(១៥) ដប់ប្រាំមួយ(១៦) ដប់ប្រាំពីរ(១៧) ដប់ប្រាំបី(១៨) ដប់ប្រាំបួន(១៩) ម្ភៃ(២០) ។ ប៉ុន្តែ ចាប់ពីលេខ ៣០ដល់៩០ ខ្មែរនិងសៀមហៅលេខទាំងនោះតាមសំនៀងដូចគ្នា ។ បើតាមការសង្កេតរបស់ម្ចាស់អត្ថបទនៅក្នុងកាសែត រស្មីកម្ពុជា (ហើយខ្ញុំក៏យល់ឃើញដូចគ្នាដែរ) ពាក្យ ដប់និងដណ្តប់ គឺសំដៅមេគុណ ១០ ។ ដូច្នេះ បីដណ្តប់គឺស្មើនឹង ៣គុណនឹង១០ (៣X១០=៣០) ។ បួនដណ្តប់ ប្រាំដណ្តប់ រហូតដល់ ប្រាំបួនដណ្តប់ក៏ដូចគ្នាដែរ (៤X១០=៤០; ៥X១០=៥០... ៩X១០=៩០) ។ ដើម្បីសម្រួលដល់ការហៅលេខទាំងនេះនៅក្នុងការសន្ទនា យើងអាចប្រើពាក្យ ដប់ជំនួសឲ្យដណ្តប់ ។ ដូច្នេះ ៣០ ៤០ ៥០ ៦០ អាចរាប់ជា៖ បីដប់ បួនដប់ ប្រាំដប់ ប្រាំមួយដប់ ។ល។ ចំណែកសំណួរថាតើសំនៀងខ្មែរសម្រាប់ហៅលេខ ៣០ ៤០ ៥០ រហូត ៩០ បាត់បង់ទៅនៅពេលណា យើងអាចយកចំណុចពីរនៅក្នុងប្រវត្តិសាស្ត្រខ្មែរមកពិចារណា ។ ទីមួយគឺនៅអំឡុងពេលខ្មែរចាកចេញពីទីក្រុងអង្គរ ។ ទីពីរគឺនៅសម័យកាលស្តេចអង្គមុី និងអង្គឌួងគ្រងរាជ ។ ខ្ញុំគិតថាសម័យកាលទីពីរនេះអាចត្រឹមត្រូវ ត្បិតអី បើតាមប្រវត្តិសាស្ត្រខ្មែរ ប្រទេសខ្មែរស្ទើរតែវិនាសនៅក្នុងសម័យកាលទីពីរនេះ ។ បន្ទាប់ពីរងគ្រោះដោយសារសង្គ្រាមសុីវិលនិងសង្គ្រាមឈ្លានពានពីបរទេសរាប់សិបឆ្នាំ ពលរដ្ឋខ្មែរដែលនៅសេសសល់បន្ទាប់ពីការគៀរយកពីសំណាក់ប្រទេសសៀម គឺមិនដល់ ១ លាននាក់ផង ។ សៀមមិនត្រឹមតែលួចប្លន់ទ្រព្យសម្បត្តិផ្សេងៗរបស់ខ្មែរទេ ពួកគេក៏បានប្រមូលយកអ្នកប្រាជ្ញខ្មែរផងដែរ ។ ជាលទ្ធផល ខ្មែរបាត់បង់ធនធានមនុស្សស្ទើរតែអស់ពីខ្លួន ។ កត្តាមួយទៀតគឺស្តេចខ្មែរ ចាប់ពីព្រះអង្គអេង អង្គចន្ទ រហូតដល់អង្គឌួង គឺសុទ្ធតែចម្រើនវ័យនិងរៀនសូត្រនៅក្នុងស្រុកសៀម ។ ដូច្នេះ ឥទ្ធិពលសៀមបានជ្រួតជ្រាបក្នុងគោលគំនិតស្តេចខ្មែរតាំងពីពេលនោះមក ។ បើតាមប្រវត្តិសាស្ត្រ ស្តេចអង្គឌួង បាននាំយកឥទ្ធិពលសៀមជាច្រើន ជាពិសេសវិស័យព្រះពុទ្ធសាសនា មកកាន់ស្រុកខ្មែរ ។ សំនៀងរាប់លេខតាមភាសាសៀមក៏ប្រហែលជាមានវត្តមាននៅគ្រានោះដែរ ។ ចំណុចនេះ យើងគប្បីមានការស្រាវជ្រាវជាក់លាក់ទើបអាចអះអាងបាន ។ ចំណុចសន្និដ្ឋានមួយដែលយើងគួរលើកយកមកពិចារណា គឺថាៈ បើស្តេចរាប់លេខ ៣០ ៤០ ៥០ ថា៖ សាមសិប សែសិប ហាសិប តើនាហ្មឺនសព្វមុខមន្ត្រីនិងប្រជានុរាស្ត្រ គួររាប់ដូចម្តេចទៅវិញ? ៕

Thursday, March 15, 2018

ចំណីខួរក្បាល

សញាណសម្គាល់ឬសគល់អក្សរសីល្ប៍ ខ្ញុំមិនបានរៀនអក្សរសីល្ប៍ខ្មែរជ្រៅជ្រះទេ ប៉ុន្តែធ្លាប់បានរៀនអក្សរសីល្ប៍អង់គ្លេសខ្លះៗ ។ នៅក្នុងអក្សរសីល្ប៍អង់គ្លេស មានពាក្យបច្ចេកទេសអក្សរសីល្ប៍មួយចំនួនដែលខ្ញុំគិតថា អ្នកសិក្សាអក្សរសីល្ប៍គ្រប់ភាសាគួរកត់សម្គាល់និងយល់ឲ្យបានជាក់លាក់ ដើម្បីជាជំនួយដល់ការតាក់តែង ក៏ដូចជាការអាននិងវិភាគរឿងប្រលោមលោក និងរឿងអក្សរសីល្ប៍ផងទាំងពួក ។ ខាងក្រោមនេះ ជាសម្រង់ពាក្យបច្ចេកទេសអក្សរសីល្ប៍មួយចំនួន ដែលខ្ញុំប្រែសម្រួលជាភាសាខ្មែរ និងផ្តល់ឧទាហរណ៍ខ្លះៗ ។ សូមបញ្ជាក់ថា ពាក្យបច្ចេកទេសអក្សរសីល្ប៍មានរាប់រយ ។ ខ្ញុំស្រង់យកតែពាក្យមួយចំនួនប៉ុណ្ណោះមកបង្ហាញនៅទីនេះ ។ សម្រាប់មិត្តអ្នកអានដែលចេះភាសាអង់គ្លេស សូមមេត្តាមើលនិយមន័យពិស្តាររបស់ពាក្យនីមួយៗបន្ថែមនៅក្នុង ហ្គូកហ្គល (Google) ព្រោះខ្ញុំបកប្រែតែពាក្យគន្លិះនិងផ្តល់ឧទាហរណ៍ខ្លីៗតែប៉ុណ្ណោះនៅទីនេះ ។ Alliteration: ពាក្យពេចន៍រំលេចចុងចួនស្ទួនដោយសព្ទនៃអក្សរមួយ ឧៈ កាកីស្រីស្រស់សម្រស់ស្អាតស្រាតសំពត់ខុសបែបបទប្រពៃណី ។ Complication: ស្មុគស្មាញត្បាញជំពាក់ទាក់តួអង្គក្នុងបញ្ហា ឧៈ ស្នេហាត្រីកោណ ឬពហុកោណ ។ សំបូរនៅក្នុងកុនភាគចិន ។ Conflict: ទំនាស់ ជាមួយនឹងសភាវឬឧត្តមគតិ ឧៈ មិនចង់ធ្វើជាឆ្អឹងស្លាក់ រាំងស្នេហ៍ ។ Climax: ចំណុចកំពូលនៃរឿងរ៉ាវ ឧៈ ទាវនិងនោធ្វើអត្តឃាតសម្លាប់ខ្លួនតាម ទុំ នៅក្រោមដើមពោធិ៍ ។ Denouement: ដំណោះស្រាយបញ្ចប់រឿងរ៉ាវនៅក្នុងវគ្គមួយឬក៏នៅក្នុងសាច់រឿងទាំងមូល ឧៈ ស្តេចបញ្ជាឲ្យសម្លាប់គ្រួសារអរជូនទាំងអស់ និងដាក់អ្នកស្រុក ពោធិ៍ជើងខាល ឲ្យក្លាយជា អ្នកងារ បន្ទាប់ពីធ្វើឲ្យ ទុំនិងទាវ ស្លាប់។ Dilemma: ទ្វេគ្រោះ ឧៈ ត្រូវបង្ខំចិត្តជ្រើសយកឬប្រព្រឹត្តិអ្វីមួយក្នុងចំណោមវត្ថុឬរឿងពីរ មិនថាល្អឬអាក្រក់ឡើយ ។ Flashback: រំលឹក ឬនឹកឃើញរឿងដែលកើតឡើងកាលគ្រាអតីត ឧៈ ការផ្ទុះអាវុធនៅក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី ៥-៦ ខែកក្តដា ឆ្នាំ ១៩៩៧ ធ្វើឲ្យនឹងទៅដល់សង្គ្រាមសុីវិលនៅឆ្នាំ ១៩៧៥ ។ Foreshadowing: ព្រលយឲ្យដឹងមុនអំពីអ្វីដែលនឹងកើតឡើង ឧៈ យាយផាន់រៀបគម្រោងចាប់ពង្រាត់នាង ទាវ មករៀបការនឹង មុឺនងួន ។ Hubris: ក្រអឺតក្រទមដែលនាំទៅកាន់ភាពបរជ័យនៃតួអង្គ ឧៈ ទាញកៅអីឲ្យមិត្តអុកគូទ ចៃដន្យខ្លួនឯងក៏ជំពប់ជើងដួលអុកគូទដែរ ។ Imagery: រូបារម្មណ៍ ឧៈ ស្លឹកឈើ ខ្យល់ផាត់លើបក់រវិច ។ Irony: ភាពផ្ទុយគ្នានូវអ្វីដែលអះអាង និងអ្វីជារូបភាពពិត ឧៈ ទន់ដូចដែក ។ Metaphor: ប្រៀបធៀបរូបភាពពីរដែលមិនពាក់ព័ន្ធគ្នា តែបង្កប់ន័យអាចយល់បាន ឧៈ ក្រញាញ់ខួរ ។ រំដួលពោធិ៍សាត់ត្រួយជីវិតស្នេហ៍ បងស្ម័គ្រម្លឹងដែរនៅតែព្រងើយ ។ Nemesis: ឧប្បស័គ្គ ឬសត្រូវដែលនៅអន្ទោលតាមផ្តន្ទាតួអង្គ ឧៈ នំមិនធំជាងនាឡ តាមឃ្វាលយកសង្ខារនាងទាវ ។ Oxymoron: ពាក្យផ្ទុយគ្នាពីរផ្គុំបញ្ចូលគ្នាបង្កើតអត្ថន័យមួយ ឧៈ ដូចស្លាប់ទាំងរស់ ។ Sarcasm: បញ្ជោះបន្សោក ឧៈ អ្នកដែលចង់ទៅវ៉ៃយួន សូមអញ្ជើញ ខ្ញុំនឹងឧប្បត្ថមក្តារមឈូសឲ្យម្នាក់មួយ ។ Simile: ប្រដូចតួអង្គ ឧៈ អូនល្អដូចផ្កា ។ ក្រមាច់ក្រមើមដូចស្វា ។ Satire: ទិតៀនរបៀបកំប្លែង បង្អាប់ ឬតាមរយៈរឿងល្បើក ។ ឧៈ ឪទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។

Wednesday, March 14, 2018

ចំណីខួរក្បាល

ខ្ញុំព្រួយ ពេលឃើញពលរដ្ឋខ្មែរប្រើអំពើរហឹង្សា វាយតប់ ឬបាញ់សម្លាប់គ្នាដូចសត្វតេរិច្ឆាន ខ្ញុំមានអារម្មណ៍រន្ធត់ក្នុងចិត្តណាស់ ។ ករណីអាជ្ញាធរប្រើអាវុធបាញ់រះលើបាតុករនៅខេត្ត ក្រចេះ និង ការវាយដំច្រំធាក់លើអ្នកបើងបររថយន្តម្នាក់កណ្តាលទីក្រុង ភ្នំពេញ កាលពីពេលថ្មីៗនេះ វាគឺជាសញ្ញាមួយដែលធ្វើឲ្យខ្ញុំព្រួយជាទីបំផុត ។ ទាំងអាជ្ញាធរ ទាំងពលរដ្ឋសាមញ ហាក់ដូចជាមិនទុកច្បាប់នៅក្នុងកែវភ្នែកទេ ។ សម្រាប់ពួកគេ ច្បាប់គឺគ្រាន់តែជាតួអក្សរសរសេរនៅលើក្រដាសតែប៉ុណ្ណោះ ។ នៅពេលដែលអាជ្ញាធរនិងពលរដ្ឋលែងប្រើឬគោរពច្បាប់ ឬនិយាយមួយបែបផ្សេងទៀតថា៖ គោរពឬអនុវត្តច្បាប់មិនស្របតាមបែបបទ ភាពអនាធិបតេយ្យនៃសង្គមនឹងរីកលូតលាស់ដុះដាលរាលពេញពាសចៀសមិនរួច ។ អនាធិបតេយ្យសង្គម មិនអាចកើតឡើងដោយឯកឯងនោះទេ ។ វាត្រូវការរូបធាតុជាច្រើនដើម្បីបណ្តុះនិងទ្រទ្រង់វាឲ្យមានជីវិតលូតលាស់ធំធាត់បាន មិនខុសអ្វីអំពីកូនរុក្ខជាតិដែលត្រូវការ ដី ទឹក ខ្យល់ និងពន្លឺថ្ងៃដើម្បីលូតលាស់នោះទេ ។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យសង្គមមួយធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ? បើនិយាយពីកត្តានោះគឺរាប់មិនអស់ទេ ប៉ុន្តែកត្តាធំបំផុតគឺមានពីរ(២) ។ ទីមួយ អយុត្តិធម៌សង្គម និងទីពីរ ភាពទាល់ច្រក ។ អយុត្តិធម៌នៅក្នុងសង្គមជាធាតុផ្សំដ៏ធំបំផុតសម្រាប់ដុតបង្កាត់ឲ្យមានភ្លើងអនាធិបតេយ្យ ។ អ្នកសិក្សាច្បាប់ឬប្រព័ន្ធយុត្តិធម៌ ជាទូទៅតែងប្រទះរូបមនុស្សមានកំណាត់ចងគ្លំភ្នែកជិតនិងកាន់ដងជញ្ជីងដែលតំណាងឲ្យតុល្យភាព និងការមើលមិនឃើញនូវអំណាចនិងទ្រព្យធនបុណ្យស័ក្តិនានារបស់ជនានុជនដែលមានខ្លួននៅចំពោះមុខច្បាប់ ។ និយាយឲ្យខ្លី ស្តីឲ្យងាយយល់ គឺថា៖ ច្បាប់គ្មានភ្នែកទេ ។ ក៏បុ៉ន្តែ នៅពេលដែលអ្នកអនុវត្តច្បាប់ (អាជ្ញធរ) យកគ្រាប់ភ្នែកទៅបំពាក់ឲ្យច្បាប់ ដែលនាំឲ្យការអនុវត្តន៍ច្បាប់មាននិយាម ឬស្តង់ដារ ពីរ វាមិនខុសអ្វីអំពីយកទឹកទៅស្រោចលើគ្រាប់ពូជអនាធិបតេយ្យឲ្យលូតលាស់ដុះធំឡើងឡើយ ។ ដ្បិតអី ច្បាប់ដែលមានភ្នែក រមែងញែកការអនុវត្តន៍ច្បាប់ឲ្យលម្អៀងទៅរកតែអ្នកមានអំណាចទ្រព្យធនបុណ្យស័ក្តិ ។ អ្នកដែលខ្សត់អំណាចទ្រព្យធន គឺរង់ចាំតែចាញ់ និងទទួលនូវក្តីវិនាសហិនហោចជាប្រចាំ ។ ភាពទាល់ច្រក គឺសំដៅលើកង្វះឱកាស (Lack of Opportunity) ក្នុងការអភិវឌ្ឍន៍ ក៏ដូចជាការស្វែងរកសុភមង្គលផ្តល់ឲ្យជីវិត ដែលយើងហៅឲ្យខ្លីថា៖ សិទ្ធិ ។ នៅពេលដែលសិទ្ធិបុគ្គលត្រូវបានគេជិះជាន់ ឬបំពានយក គួបផ្សំនឹងការបាត់បង់យុត្តិធម៌នៅក្នុងសង្គម អ្វីដែលនៅសេសសល់គឺ យំ ។ យើងដឹងហើយថា មនុស្សទាល់ច្រកទើបយំ ។ យំមានពីរប្រភេទ គឺយំស្រក់ទឹកភ្នែក និងយំមិនស្រក់ទឹកភ្នែកដែលយើងអាចហៅថា យំក្នុងចិត្ត ។ តើមានមនុស្សប៉ុន្មាននាក់នៅស្រុកខ្មែរ ដែលកំពុងតែយំនៅក្នុងចិត្ត? គ្មានអ្នកណាដឹងទេ ។ ប៉ុន្តែ នៅពេលពួកគេបញ្ចេញកំហឹង តាមរយៈសន្លឹកឆ្នោតក្តី តាមរយៈអំពើហឹង្សាក្តី វាជាសន្ទស្សន៍មួយដែលអាចយកមកគណនាបាន ។ អំពើហឹង្សានិងអនាធិបតេយ្យ គឺជាហានិភ័យមួយដែលសង្គមនីមួយៗមិនអាចមើលរំលង (Neglect) បានឡើយ ។ ហានិភ័យនេះមិនមែនអាចកើតមានតែនៅក្នុងសង្គមខ្មែរនោះទេ សូម្បីតែសហរដ្ឋអាមេរិកដែលជាប្រទេសជឿនលឿនប្រកាន់និតិរដ្ឋយ៉ាងខ្ជាប់ខ្ជួនក៏រងគ្រោះដោយសាអំពើហឹង្សាអនាធិបតេយ្យជារឿយៗផងដែរ ។ ឧទាហរណ៍ នៅទសវត្សឆ្នាំ ១៩៩០ មានករណីអំពើហឹង្សាអនាធិបតេយ្យមួយយ៉ាងធំផ្ទុះឡើងនៅទីក្រុង ឡូស អេនជេលេស (Los Angeles) ។ ថ្មីៗនេះ ករណីដូចគ្នាក៏កើតមាននៅទីក្រុង ហ្វឺហ្គូសុន (Ferguson) និង បាល់ទីម័រ (Baltimore) ផងដែរ ។ បើយើងសង្កេតមើលទៅលើករណីអំពើហឹង្សាអនាធិបតេយ្យទាំងបីខាងលើ អ្វីដែលជាធាតុផ្សំផ្គុំឲ្យមានចលនាហឹង្សាមហាជនកើតឡើង គឺអយុត្តិធម៌សង្គមនិងភាពទាល់ច្រក ។ ដើមចមដែលនាំឲ្យកំហឹងមហាជនឆាបឆេះគឺចាប់ផ្តើមពីអំពើឃោរឃៅរបស់អាជ្ញាធរ (Police brutality) ឬការអនុវត្តន៍ច្បាប់លម្អៀង ។ នៅពេលដែលអាជ្ញាធរអនុវត្តច្បាប់មិនត្រឹមត្រូវ វាមិនខុសអ្វីអំពីអាជ្ញាធរប្រព្រឹត្តិបទឧក្រិតនោះទេ ។ អាជ្ញាធរតំណាងឲ្យច្បាប់ ។ នៅពេលដែលអ្នកតំណាងច្បាប់បំពានច្បាប់ តើឲ្យពលរដ្ឋគោរពឬពឹងពាក់លើច្បាប់ដូចម្តេចទៅ? ចំណុចនេះហើយដែលបង្ខំឲ្យពលរដ្ឋយកច្បាប់មកអនុវត្តវិញម្តង ។ នៅក្នុងភាសាអង់គ្លេសគេហៅការអនុវត្តច្បាប់បែបនេះថាៈ Mob justice (យុត្តិធម៌មហាជន) ។ អំពើហឹង្សាឬយុត្តិធម៌មហាជនជាអព្ភូតហេតុមួយ (Phenamenon) ដែលពិបាកការពារនិងគ្រប់គ្រង ។ វាប្រៀបដូចជាកម្មរន្ទះដែលបាញ់បញ្ឆេះភ្លើងព្រៃ ។ នៅពេលដែលមានកត្តាគន្លិះណាមួយកើតឡើង មនុស្សផងទាំងពួងចាប់ផ្តើមប្រមូលផ្តុំធ្វើសកម្មភាពតាមគ្នាជាសភាវៈសត្វក្នុងហ្វូង ។ ថ្វីត្បិតតែវាមិនសូវកើតមានញឹកញាប់នៅក្នុងសង្គមក៏ពិតមែន ប៉ុន្តែវាគឺជាបញ្ហាដែលអាចធ្វើឲ្យសង្គមមួយរញ្ជួយពីលើដល់ក្រោម ។ អ្វីដែលជាកត្តាគួរឲ្យព្រួយនោះ គឺថា ពលរដ្ឋដែលអស់ជំនឿលើច្បាប់ ឈប់គោរពកោតខ្លាចអ្នកអនុវត្តច្បាប់ រួចហើយចាប់ផ្តើមអនុវត្តច្បាប់ទៅតាមការយល់ឃើញរបស់ខ្លួនវិញម្តង ។ នៅពេលករណីនេះកើតឡើង កម្លាំងនគរបាល កងទ័ព និងអាវុធយុទ្ធភ័ណ្ឌគ្រប់ធន់ ប្រហែលជាលែងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើហឹង្សារបស់មហាជនហើយ ។ ឈាមនឹងហូរ ហូររហូតទាល់តែខ្សោះអស់ពីខ្លួនជនរងគ្រោះ ៕

Thursday, January 18, 2018

ចំណីខួរក្បាល

យុទ្ធសាស្ត្រ នៅលើលោកនេះ ទាំងមនុស្ស សត្វ និង រុក្ខជាតិ សុទ្ធតែបង្កើតនិងប្រើយុទ្ធសាស្ត្រដើម្បីរក្សា ការពារ ទ្រទ្រង់ ឬក៏សម្រេចគោលបំណងនៅក្នុងជីវិត ។ បុព្វការីនៃជនជាតិចិន បានកត់ត្រាទុកយុទ្ធសាស្ត្រចំនួន ៣៦ សម្រាប់មនុស្សអនុវត្តដើម្បីរក្សាការពារជីវិតក៏ដូចជាដើម្បីបំពេញនូវមហិច្ឆិតាជីវិតដែរ ។ យុទ្ធសាស្ត្រទាំង ៣៦នោះ ខ្លះសាហាវឃោរឃៅព្រៃផ្សៃ ខ្លះសុចរិតត្រឹមត្រូវ ខ្លះទៀតក៏មានភាពកំសាកហាក់ដឹកនាំអ្នកអនុវត្តឲ្យចុះចាញ់ឧបស័គ្គនៅចំពោះមុខ ។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា ឲ្យតែមានជីវិត មិនថាមនុស្ស រុក្ខជាតិ ឬក៏សត្វទេ សុទ្ធតែមានយុទ្ធសាស្ត្រទ្រទ្រង់ការពាររៀងៗខ្លួន ។ អ្នកដែលធ្វេសប្រហែស ឬមិនគិតគូរអំពីយុទ្ធសាស្ត្រ ច្រើនតែបរាជ័យនៅក្នុងដំណើរជីវិត ។ និយាយអំពីបរាជ័យ ខ្ញុំនឹកដល់គណបក្សនយោបាយមួយនៅស្រុកខ្មែរដែលទើបនឹងវិនាសអន្តរាយថ្មីៗ ។ វាជារឿងមួយមិនគួរឲ្យជឿ ហើយពិបាកនឹងជឿជាទីបំផុត ដែលគណបក្សនយោបាយមួយបង្កើតឡើងដោយហេរញិកដ៏ចំណានម្នាក់ បែរជារលាយសាបសូន្យដូចអំបិលត្រូវទឹកនៅក្នុងរយៈពេលតែមួយចម្អិនកំពិស ។ ឯណាទៅយុទ្ធសាស្ត្រ??? យុទ្ធសាស្ត្រគឺជាការប្រមូលផ្តុំគម្រោង ឬផែនការពីរប្រភេទដែភាសាអង់គ្លេសហៅថា៖ Long-term Planning and Short-term Planning. នៅក្នុងកិច្ចការយោធា ឬនយោបាយ គេហៅថា៖ Strategic Planning and Tactical Planning ។ មិនថាជាកិច្ចការអ្វីមួយទេ យុទ្ធសាស្ត្រទាំងអស់សុទ្ធតែមានគោលដៅរបស់វា ។ សូម្បីតែការសរសេរអត្ថបទនេះ ក៏មានគោលដៅយុទ្ធសាស្ត្រដែរ ។ នៅក្នុងកិច្ចការនយោបាយ គេរមែងប្រើយុទ្ធសាស្ត្រស្រដៀងគ្នានឹងកិច្ចការយោធាដែរ ។ ឧទាហរណ៍ បើទាហានមួយក្រុមមានគម្រោងវាយរំដោះយកបន្ទាយមួយពីបច្ចាមិត្ត មេទ័ពដែលប្រកបដោយសមត្ថភាព តែងតែរៀបចំយុទ្ធសាស្ត្រជាក់លាក់ ។ គេសិក្សានិងវាយតម្លៃអំពីសមត្ថភាពខ្លួនឯង និងសមត្ថភាពសត្រូវ ស្របតាមភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង (Know yourself, know your enemy.) ។ បន្ទាប់មក គេរៀបចំគម្រោងយុទ្ធសាស្ត្រ Strategic Planning វាយប្រហារសត្រូវ ផ្អែកលើចំណុចខ្សោយនានារបស់សត្រូវ ។ គម្រោងយុទ្ធសាស្ត្រនេះ មិនអាចយកទៅប្រើដោយឯកឯងដោយមិនមានការគាំពារពីគម្រោង តាក់ទិក Tactical Planning នោះទេ ព្រោះយុទ្ធសាស្ត្រនិងតាក់ទិកត្រូវការគ្នាទៅវិញទៅមកដើម្បីរក្សាប្រសិទ្ធភាព ។ បើនិយាយពីសារសំខាន់ គម្រោងតាក់ទិកមានសារសំខាន់ជាងគំរោងយុទ្ធសាស្ត្រព្រោះវាអនុញាតឲ្យអ្នកពាក់ព័ន្ធបត់បែនបានរហ័សតាមកាលៈទេសៈដើម្បីរក្សាការពារអាយុជីវិត ។ គម្រោងតាក់ទិកពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងសំណួរ៖ ថាតើត្រូវធ្វើដូចម្តេចប្រសិនបើមានឧបសគ្គឬបញ្ហាកើតឡើង ដែលភាសាអង់គ្លេសគេសរសេរថា៖ (What if...) ។ មិនថាការធ្វើសង្គ្រាម ធ្វើនយោបាយ ធ្វើជំនួញ ឬធ្វើស្រែ នោះទេ ជោគជ័យគឺអស្រ័យលើការប្រុងប្រៀបរៀបចំដំណោះស្រាយឲ្យសំណួរ What if....នេះទាំងអស់ ។ បុគ្គល ឬក៏អង្គភាពណាមួយដែលប្រុងប្រៀបរៀបចំដំណោះស្រាយឲ្យសំណួរ What if...កាន់តែច្រើន ហានិភ័យធ្លាក់ចុះកាន់តែទាប ។ ឧទាហរណ៍ និស្សិតម្នាក់ទៅរៀនយកសញាប័ត្រមហាបរិញានៅសាកលវិទ្យាល័យ តើគេត្រូវធ្វើដូចម្តេចប្រសិនបើគេប្រឡងធ្លាក់ ឬក៏រកការងារធ្វើតាមជំនាញមិនបាន ឬក៏សង្សារបោះបង់ចោល ជាដើម ។ល។ សំណួរពាក់ព័ន្ធនឹងឧប្បត្តិស្ឋទាំងនេះ ថ្វិត្បិតតែវាមិនទាន់កើតមាន ឬមិនអាចកើតមានឡើងក៏ដោយ ក៏វាផ្តល់គោលគំនិតជាយុទ្ធសាស្ត្រសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនានា ។ យ៉ាងណាមិញ អ្នកធ្វើនយោបាយក៏ដូច្នោះដែរ ។ ក្រុមបក្សណាដែលធ្វេសប្រហែស មិនរៀបចំគម្រោងតាក់ទិកឲ្យបានល្អិតល្អន់ ក្រុមបក្សនោះរមែងធ្លាក់ចុះក្នុងហានិភ័យ ឬវិនាសអន្តរាយ ដូចអ្វីដែលគណបក្សសង្គ្រោះជាតិកំពុងឆ្លងកាត់នាពេលបច្ចុប្បន្ន ។ វាគ្មានន័យអ្វីនឹងរិះគន់គណបក្សដែលកំពុងលង់ទ្រនេសនេះទេ បុ៉ន្តែសំណួរដ៏សំខាន់បំផុតមួយដែលត្រូវលើកយកមកសួរនោះ គឺថា៖ តើត្រូវធ្វើដូចម្តេចដើម្បីស្តារការបរាជ័យ ? ខ្ញុំមិនមែនជាសមាជិក ឬក៏សកម្មជនរបស់គណបក្សសង្គ្រោះជាតិទេ ដូច្នេះសូមទុកឱកាសឲ្យអ្នកពាក់ព័ន្ធគេរកដំណោះស្រាយចុះ ។ អរគុណដែលបានអានអត្ថបទនេះ ៕

Tuesday, January 9, 2018

ចំណីខួរក្បាល

តំណាងរាស្ត្រ ឬ តំណាងបក្ស? ស្រុកខ្មែរមិនដែលមានតំណាងរាស្ត្រពិតប្រាកដទេ គឺមានតែតំណាងបក្ស ។ ការបោះឆ្នោតជាច្រើនលើកច្រើនសារកន្លងមក វាគ្រាន់តែជាវាំងនងបាំងពន្លឺកុំឲ្យថ្ងៃរះជះរស្មីចូលមកក្នុងផ្ទះដែលភាសាអង់គ្លេសហៅថា៖ Window Dressing តែប៉ុណ្ណោះ ។ ចំណុចនេះ ខ្មែរភាគច្រើនយល់ដឹងច្បាស់លាស់ណាស់ ប៉ុន្តែមិនដឹងធ្វើដូចម្តេចដើម្បីរកដំណោះស្រាយកែកុនបញ្ហាស្តារស្ថានភាពនយោបាយឲ្យមានលក្ខណៈគាប់ប្រសើរឡើង ។ បើសង្ឃឹមទៅលើគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន គឺមួយតំបរហើយនិងបួន ។ បក្សណាក៏មានអង្គការចាត់តាំងដូចគ្នាដែរ ។ មេបក្សឬអង្គការកំពូលរបស់បក្សជាអ្នកចាត់ចែងតែងតាំងតំណាងរាស្ត្រ មិនមែនសន្លឹកឆ្នោតរាស្ត្រនោះទេ ។ នេះគឺជាចំណុចខ្សោយមួយដែលលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរចេះតែដើរថយក្រោយ ។ បញ្ហានេះ គេមិនអាចបន្ទោសទៅលើតែគណបក្សប្រជាជន ដែលមានទំនោទោរទៅរកលទ្ធិផ្តាច់ការ ថាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជាតែឯកឯងនោះឡើយ ។ បក្សនយោបាយដទៃក៏មានថ្វីដៃក្នុងការប្រល័យលទ្ធិប្រជាធិតេយ្យនៅកម្ពុជាដែរ គ្រាន់តែមួយប្រល័យដោយផ្ទាល់ មួយទៀតប្រល័យដោយប្រយោល ។ ប្រល័យដោយប្រយោលយ៉ាងដូចម្តេច? គឺស្ថិតត្រង់ថាបក្សដទៃចូលរួមប្រើរូបមន្តតំណាងបក្សនេះដែរ ។ គេមិនចាំបាច់រៀនដល់ថ្នាក់មហាបរិញាអភិបាលកិច្ចនោះទេ អ្នករៀនពលរដ្ឋវិជ្ជានៅអនុវិទ្យាល័យក៏អាចយល់ដែរថា តំណាងបក្សមិនមែនជាតំណាងរាស្ត្រ ហើយក៏មិនធ្វើការដើម្បីផលប្រយោជន៍រាស្ត្រដែរ ។ ដរាបណាករណីនេះនៅតែបន្ត អភិបាលកិច្ចល្អនិងសមធម៌ប្រហែលជាមិនអាចកើតមានទេសម្រាប់សង្គមខ្មែរ ។ ផ្អែកលើការយល់ដឹងរបស់ខ្ញុំទាក់ទិននឹងការបោះឆ្នោតនៅស្រុកខ្មែរ បក្សនយោបាយអាចរកមធ្យោបាយដាក់តំណាងរាស្ត្រឈរឈ្មោះឲ្យរាស្ត្របោះឆ្នោតជ្រើសរើសដោយផ្ទាល់បាន ។ មិនចាំបាច់ដើរតាមរូបមន្តលេខរៀងតំណាងបក្សនោះទេ ។ ឧទាហរណ៍ ខេត្តនិមួយៗជាមណ្ឌលបោះឆ្នោតមួយ ។ ចំនួនតំណាងរាស្ត្រនៅក្នុងមណ្ឌលនៃខេត្តមួយគឺអាស្រ័យលើចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនោះ ។ គេអាចយកចំនួនប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតនៅក្នុងមណ្ឌលមួយមកចែកជាមួយនឹងចំនួនតំណាងរាស្ត្រ ។ នៅពេលដឹងអំពីសមមាត្យរវាងអ្នកបោះឆ្នោតនិងតំណាងរាស្ត្រ គេអាចយកស្ថិតិអ្នកបោះឆ្នោតប្រចាំឃុំនិមួយៗមកបូកបញ្ចូលគ្នាហើយចាត់តាំងអ្នកតំណាងរាស្ត្រនិមួយៗឲ្យទៅឃោសនារកសន្លឹកឆ្នោតនៅតាមបណ្តុំឃុំទាំងនោះជាការស្រេច ។ វាប្រៀបដូចជាយើងយកមណ្ឌលបោះឆ្នោតមួយមកចែកជាមណ្ឌលតូចៗសម្រាប់អ្នកតំណាងរាស្ត្រម្នាក់ៗធ្វើយុទ្ធនាការ ។ បន្ទាប់ពីការរាប់សន្លឹកឆ្នោត ប្រសិនបើបានទទួលអាសនៈ ឧទាហរណ៍ទទួលបានអាសនៈពីរក្នុងចំណោមដប់ តំណាងរាស្ត្រពីររូបដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេនៅក្នុងចំណោមតំណាងរាស្ត្រទាំងដប់ (មណ្ឌលតូចៗ) គប្បីទទួលបានអាសនៈទាំងពីរនោះ ។ នេះមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះនោះទេ បុ៉ន្តែវាជាជំហានតូចមួយឆ្ពោះទៅរកកំណែទម្រង់ស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ដែលកំពុងតែរញ៉េរញ៉ៃអនាធិបតេយ្យស្ទើរតែវិនាសអន្តរាយបាត់ទៅហើយ ។ ត្រង់ចំណុចនេះ ខ្ញុំសូមជំរាបដល់អ្នកនយោបាយនិងមិត្តអ្នកអានមួយចំនួនដែលយល់ថា លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ វាមានលក្ខណៈសមស្របទៅនឹងសង្គមខ្មែរ មិនអាចយកស្តង់ដារឬនិយាមពីបរទេសមកវាយតម្លៃឬវិនិច្ឆ័យថាល្អឬអាក្រក់បានឡើយ ។ ការយល់ដូច្នេះមិនត្រឹមត្រូវទេ ត្បិតអី មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យគឺស្ថិតនៅលើពាក្យបីម៉ាត់៖ សន្តិភាព សេរីភាព និង យុត្តិធម៌ នៅក្នុងសង្គមជាតិទាំងមូល ។ ពាក្យបីម៉ាត់នេះមិនខុសអ្វីអំពីជើងទាំងបីនៃកៅអីមួយនោះទេ ។ នៅពេលជើងណាមួយត្រូវបានគេវាយបំបាក់ ឬដកក្រវាត់ចោល កៅអីនោះលែងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ទៀតហើយ ៕

Monday, December 18, 2017

ចំណីខួរក្បាល

សុំសីល និង កាន់សីល បន្ទាប់ពីបានអានអត្ថបទរបស់មិត្តម្នាក់អំពីពាក្យ សុំសីល និង កាន់សីល ខ្ញុំគិតថា យើងគួរប្រើពាក្យ៖ សិក្សាសីល និង រក្សាសីល ជំនួសឲ្យពាក្យ៖ សុំសីល និង កាន់សីល វិញ វាប្រសើរជាង ។ ហេតុអ្វី? ពីព្រោះពាក្យសុំសីលនិងកាន់សីល បញ្ជាក់អំពីកត្តាអវិជ្ជមានជាច្រើនរបស់អ្នកអនុវត្ត ។ នៅក្នុងការសិក្សាវែកញែកអំពីពាក្យពេចន៍ គេគប្បីសង្កេតអំពីអត្ថន័យអត្ថានុរូបនិងអត្ថាប្បដិរូបនៃពាក្យ ដែលភាសាអង់គ្លេសហៅថា Semantic ។ Semantic នៃពាក្យនិមួយៗបែងចែកជាពីរដែលភាសាអង់គ្លេសហៅថា៖ Connotation and Denotation ។ បើប្រែជាភាសាខ្មែរ យើងអាចនិយាយថា៖ ន័យទាក់ទងឬប្រៀបធៀប និង ន័យជាក់លាក់ (ន័យផ្លូវការនៅក្នុងវចនានុក្រម) ។ ខ្ញុំសូមលើកយកន័យជាក់លាក់មកបកស្រាយពាក្យ សុំសីល និង កាន់សីលនៅទីនេះ ។ សីល ឬ សីលធម៌ មានន័យថា សភាវទ្រទ្រង់ក្នុងធម្មជាតិដែលល្អ ។ នៅពេលមនុស្សណាម្នាក់ទៅរកសុំសីល ឬសុំសីលធម៌ វាមានន័យថា មនុស្សនោះគ្មាន ឬខ្វះសីលធម៌ បានជាទៅសុំអំពីគេ ។ បន្ទាប់ពីសុំសីលធម៌បានមក គាត់មិនដាក់ទុកសីលធម៌នោះក្នុងខ្លួន (ក្នុងចិត្ត) ទេ តែបែរជាកាន់វាទៅវិញ (កាន់សីល) ។ យើងដឹងហើយថា របស់ណាដែលយើងកាន់នៅក្នុងដៃ វាមិនស្ថិតស្ថេរដូចរបស់ដែលយើងតម្កល់នៅក្នុងខ្លួននោះទេ ។ ដូច្នេះ សីលឬសីលធម៌ដែលយើងកាន់នៅក្នុងដៃនោះ វារមែងជ្រុះ ឬភ្លេចបាត់បង់នៅទីណាមួយ ។ ជួនកាល សីលធម៌ដែលកំពុងកាន់នៅក្នុងដៃនោះ ត្រូវបានគេគ្រវាត់ចោលតែម្តងនៅពេលដែលតណ្ហានិងសេចក្តីលោភលន់រុករានទន្ទ្រានសតិសប្បជញៈខ្លាំង ។ សរុបសេចក្តីទៅ ការសុំសីលនិងកាន់សីល ជាទង្វើដែលគ្មានន័យសុីជម្រៅសម្រាប់សតិសប្បជញៈទេ ។ បើចង់ឲ្យសតិសប្បជញៈយើងរឹងមាំ លុះត្រាតែយើង សិក្សាសីល និង រក្សាសីល ឬនិយាយមួយបែបទៀត៖ សិក្សាសីលធម៌ និង រក្សាសីលធម៌ ៕

Friday, December 8, 2017

ចំណីខួរក្បាល

ជ្រុងពីរនៃកម្ពុជា នៅក្នុងដំណើរបំពេញកិច្ចការងាររបស់ខ្ញុំនៅបរទេស ខ្ញុំឧស្សាហ៍ជួបនូវសំណួរមួយដែលជនបរទេសសួរខ្ញុំ៖ អ្នកមកពីណា Where are you from? ខ្ញុំតែងប្រាប់គេថា៖ ខ្ញុំមកពីប្រទេសកម្ពុជា ។ បន្ទាប់ពីឮចម្លើយខ្ញុំ អ្នកដែលធ្លាប់ស្គាល់ប្រទេសកម្ពុជា តែងតែនិយាយប្រាប់ខ្ញុំអំពីកំណត់សម្គាល់ពីរ ។ ទីមួយគឺគេស្គាល់ខ្មែរតាមរយៈប្រាសាទអង្គរវត្ត ។ ទីពីរ គេស្គាល់ខ្មែរតាមរយៈអំពើឃោរឃៅព្រៃផ្សៃនិងវៃ៉ប្រហារលើសិទ្ធិមនុស្ស ។ ក្នុងចំណោមមេដឹកនាំខ្មែរប៉ុន្មានជំនាន់ចុងក្រោយនេះ មនុស្សបីរូបហាក់មានកេរ្ត៍ឈ្មោះបោះសម្លេងល្បីល្បាញជាងគេ ។ ទីមួយគឺសម្តេច សីហនុ ។ ព្រះអង្គល្បីនៅក្នុងចំណោមជនបរទេសដែលខ្ញុំជួប មិនមែនដោយសារទ្រង់ទាមទារឯករាជ្យពីបារាំងបានជោគជ័យនោះទេ តែទ្រង់ល្បីក្នុងករណីដែលព្រះអង្គបញ្ជាឲ្យគេកាត់ទោសបាញ់ប្រហារជីវិតមនុស្សហើយយកទិដ្ឋភាពបាញ់ប្រហារនោះមកចាក់ផ្សាយនៅក្នុងរោងកុនឲ្យក្មេងក្មាងមើល ។ ទីពីរគឺ ប៉ុល ពត ។ គាត់ល្បីដោយសារការសម្លាប់ប្រជាជនខ្មែរមិនរើសមុខអស់ ១ភាគ៣ នៃពលរដ្ឋសរុប ។ ទីបីគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ សម្តេចតេជោល្បីត្រង់ករណីដែលសម្តេចពូកែធ្វើទុក្ខបុកម្នេញក្រុមអ្នកនយោបាយ ដែលមានទំនោទោទៅរកលទ្ធិប្រជាធិបតេយ្យ ។ បន្ទាប់ពីប្រាប់ខ្ញុំអំពីរឿងដែលខ្ញុំមិនចង់ឮមួយចំនួន ជនបរទេសទាំងនោះរមែងសួរខ្ញុំនូវសំណួរខ្លះៗពាក់ព័ន្ធអត្តចរិតពលរដ្ឋខ្មែរ ។ សំណួរមួយក្នុងចំណោមសំណួរជាច្រើនដែលតែងតែធ្វើឲ្យខ្ញុំឈឺក្បាលព្រោះតែការវែកញែកដើម្បីការពារពលរដ្ឋខ្មែរក៏ដូចជារូបខ្ញុំផងដែរ គឺថា៖ ហេតុអ្វីបានជាពលរដ្ឋខ្មែរស៊ូទ្រាំឲ្យមេដឹកនាំធ្វើបាបតាមអំពើចិត្ត? ខ្ញុំតបទៅគេវិញថា ពលរដ្ឋប្រទេសណាក៏ត្រូវមេដឹកនាំធ្វើបាបដែរ គ្រាន់តែតិចហើយនិងច្រើន ។ ខ្ញុំព្យាយាមយកទ្រឹស្តីនយោបាយរបស់លោក សូក្រាត ផ្លាតុង អារីស្តូត រហូតដល់ ជីនហ្សាក រូសូ ហូរដល់មហាត្ម័ក គន្ធី ដើម្បីពន្យល់គេអំពីការគ្នេររបស់ខ្ញុំ ក៏ដូចជាប្រមូលផ្តុំទស្សនដើម្បីបញ្ជាក់ប្រាប់គេថា ខ្ញុំយល់ដឹងខ្លះដែរអំពីទំនាក់ទំនងរវាងអ្នកគ្រុបគ្រង និងអ្នកដែលត្រូវគេគ្រុបគ្រង (The rulers and the ruled) ។ ពេលខ្លះ ការសួរនាំដ៏សាមញនេះបានក្លាយទៅជាការជជែកវែកញែកបែកពពុះមាត់អំពីរដ្ឋាភិបាលនិងនយោបាយទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ចំណុចសំខាន់មួយដែលខ្ញុំបានរៀនចេញអំពីបទពិសោធន៍ជីវិតនេះ គឺថា៖ អ្នកដឹកនាំឬប្រមុខរដ្ឋ មិនថាប្រមុខរដ្ឋខ្មែរឬក៏ជាតិសាសន៍ណាទេ ឲ្យតែសាងបាបកម្ម ទោះតិចក្តីច្រើនក្តី រមែងតែងតែនាំកេរ្ត៍ឈ្មោះឲ្យធ្លាក់ចុះទៅក្នុងភក់ជ្រាំជោកជាំដោយរឿងអាស្រូវ មិនខុសអ្វីអំពីសុភាសិតខ្មែរមួយឃ្លាដែលពោលថា៖ ធ្វើបុណ្យ១០០សំពៅ បាបមួយចូលទៅរលាយបុណ្យអស់ ៕

Friday, December 1, 2017

ចំណីខួរក្បាល

ទានៅលើបង្គង (Sitting Duck) នៅក្នុងភាសាអង់គ្លេស ពាក្យ Sitting Duck ឬ⁣ ទានៅលើបង្គង គឺសំដៅលើបុគ្គលណាដែលធ្លាក់ខ្លួនជាចំណាប់ខ្មាំងរបស់អ្នកដទៃ ។ បុគ្គលប្រភេទនេះប្រៀបដូចជាផ្ទាំងសុីបសម្រាប់គេបាញ់ពេលណាក៏បានដែរ ។ និយាយអំពីចំណាប់ខ្មាំង ខ្ញុំនឹកទៅដល់សកម្មជននយោបាយរបស់បក្សសង្គ្រោះជាតិជាង ១០០នាក់ ដែលត្រូវបានគេហាមមិនឲ្យពាក់ព័ន្ធក្នុងរឿងនយោបាយរយៈពេល ៥ឆ្នាំ បន្ទាប់ពីគណបក្សមួយនេះត្រូវបានរំលាយ ។ មនុស្សគឺជាសត្វដែលធ្វើនយោបាយ ។ ដូច្នេះ មនុស្សពិបាកនឹងជៀសវាងរឿងនយោបាយបានណាស់ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ។ អញ្ចឹងទេ នៅពេលបុគ្គលមនុស្សក្លាយជាទានៅលើបង្គង ចំណងហានិភ័យនិងមហន្តរាយបានចូលមកស្នាក់អាស្រ័យនៅជាមួយបុគ្គលទាំងនោះជាប្រចាំ ។ ភ្លាត់មាត់និយាយរឿងនយោបាយតែមួយម៉ាត់ ទ្វារគុកនឹងបើកចំហរទទួលស្វាគមន៍ដោយស្វ័យប្រវត្ត ។ ការធ្វើនយោបាយ ជាពិសេសធ្វើនយោបាយនៅស្រុកខ្មែរ គេត្រូវបត់បែនរហ័សជាទីបំផុត ដើម្បីរត់ឲ្យទាន់សភាពការណ៍ក៏ដូចជាការរក្សាសុវត្ថភាពរបស់ខ្លួន ដែលភាសាអង់គ្លេសហៅថា នីមបល (Nimble) ។ មុនពេលក្លាយខ្លួនជា ទានៅលើបង្គង សកម្មជនជាង ១០០នាក់នោះមានឱកាសដោះកុនបានខ្លះៗដែរ ប៉ុន្តែ ពួកគេហាក់ដូចជាប្រមាទស្ថានការណ៍ ។ វិធីដោះកុនដ៏សាមញបំផុត គឺប្រកាសលាឈប់ផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីគណបក្សសង្គ្រោះជាតិជាលាយលក្ខអក្សរ មុនពេលដីការរំលាយនិងបញ្ជីហាមប្រាមធ្វើនយោបាយរបស់ពួកគេចូលជាធរមាន ។ គេអាចរកលេសរុកគួនយើងបន្តទៅទៀត ប៉ុន្តែ យ៉ាងហោចណាស់ក៏យើងមានភស្តុតាងខ្លះសម្រាប់តទល់គ្នានៅថ្ងៃមុខដែរ ប្រៀបដូចជាសត្វទាដែលហើរលាចាកបង្គង មុនពេលដែលព្រានកេះកៃកាំភ្លើង ។ អ្នកតាមដានស្ថានការណ៍នយោបាយស្រុកខ្មែរ ប្រហែលជានៅចាំថា មុនពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ អតីតប្រធានគណបក្សនេះដែលរកមធ្យោបាយដោះស្រាយបញ្ហារបស់ខ្លួនមិនរួចផង បានចេញសេចក្តីប្រកាសម្តងហើយម្តងទៀតថាគណបក្សមួយនេះមិនអាចរលាយបានទេ ។ ដល់ពេលវារលាយបាត់ទៅ មនុស្សជាច្រើនត្រូវរងគ្រោះព្រោះតែការអះអាងរបស់លោកប្រធានដែលគ្មានអ្វីជាបង្អែករឹងមាំ ក្រៅអំពីការគិតរបស់គាត់ ។ វាយឺតពេលបន្តិចហើយក្នុងការកែកុនស្ថានការណ៍ ប៉ុន្តែវាក៏ជាមេរៀនមួយសម្រាប់មនុស្សជាង ១០០នាក់យកមកត្រិះរិះពិចារណានៅក្នុងដំណើរជីវិត ។ សំណួរមួយដែលពួកគេគ្រប់ៗគ្នាត្រូវសួរ និងស្វែងរកចម្លើយរៀងៗខ្លួន គឺថា៖ តើគួរដើរតាមការអះអាង ឬដំបូន្មានរបស់មនុស្ស ដែលកំពុងជួបគ្រោះអាសន្ន ឬក៏ដើរតាមការយល់ឃើញរបស់ខ្លួន? ខាងក្រោមនេះជារឿងល្បើកមួយរបស់លោកតា អុីស៊ុប ដែលជាកំពូលអ្នកប្រាជ្ញដោះស្រាយបញ្ហា ។

Monday, November 20, 2017

ចំណីខួរក្បាល

ជោគជ័យ បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិបានជាស្ថាពរហើយ គេមិនឃើញមានសមាជិកគណបក្សប្រជាជនធ្វើពិធីអបអរសាទរណាមួយជាដុំកំភួនទេ ។ ប្រការនេះគឺផ្ទុយអំពីការធ្វើនយោបាយនានានៅក្នុងពិភពលោក ដែលបក្សនយោបាយតែងតែធ្វើពិធីអបអរសាទរបន្ទាប់ពីទទួលបានជ័យជម្នះលើគូបដិបក្ស ។ នៅលើបណ្តាញសង្គម ហ្វេសប៊ុក (Facebook) គេសង្កេតឃើញថាគ្មានសារអបអរសាទរណាមួយត្រូវបានបង្ហោះដោយសកម្មជនរបស់គណបក្សប្រជាជនឡើយ ។ គ្មាននរណាដឹងអំពីមូលហេតុនេះទេ ហើយក៏ប្រហែលជាគ្មានមូលហេតុដែលត្រូវលើកយកមកពន្យល់ដែរ ។ អ្វីដែលអាចជាហេតុផលគឺមានពីរ៖ ១) គ្មានការដាក់ទិសមកពីអង្គការលើ ថាត្រូវរៀបចំអបអរសាទរ ។ ២) ជោគជ័យនេះ បានមកដោយប្រើអំពើថោកទាបខ្លាំងពេក ដែលជាហេតុនាំឲ្យមនុស្សផងទាំងពួងមិនចង់យកខ្លួនទៅបៀត ។ ប្រសិនបើករណីទីពីរ (២) ជាហេតុផលត្រឹមត្រូវ នេះសបញ្ជាក់ឲ្យឃើញថា ពលរដ្ឋខ្មែរដ៏ច្រើនលើសលុប មានមានៈសិការ និងស្រឡាញ់កិត្តិយស ច្រើនជាងអំណាច និងបុណ្យសក្តិ ។ វាក៏បញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរយល់ជាក់លាក់ ថាតើជោគជ័យប្រភេទណាដែលថ្លៃថ្នូ ហើយជោគជ័យប្រភេទណាដែលមិនថ្លៃថ្នូ ៕

Friday, November 17, 2017

ចំណីខួរក្បាល

បក្សីអំបូរដូចគ្នាចូលចិត្តហើរជុំគ្នា (Birds of a Feather Flock Together) គេអាចកត់សម្គាល់ប្រភេទបក្សីដោយគ្រាន់តែមើលហ្វូងរបស់វា ។ ដូចគ្នាដែរ គេអាចកត់សម្គាល់ប្រភេទមនុស្ស ជាពិសេស ប្រភេទមេដឹកនាំមនុស្ស ដោយគ្រាន់តែមើលបក្សពួកដែលគេដើរជាមួយ ។ អ្នកចម្រៀងចូលចិត្តដើរជាមួយអ្នកចម្រៀង អ្នកនិពន្ធចូលចិត្តអ្នកនិពន្ធ អ្នកប្រមឹកចូលចិត្តគប់អ្នកប្រមឹក អាចារ្យចូលចិត្តអាចារ្យ រីមេដឹកនាំផ្តាច់ការក៏ចូលចិត្តគប់មិត្តជនផ្តាច់ការដូចគ្នាដែរ ។ និយាយអំពីមេដឹកនាំផ្តាច់ការ យើងគួរលើកសំណួរមួយមកសួរ ថាតើហេតុអ្វីក៏មានមេដឹកនាំខ្លះស្រឡាញ់សេរីភាព ហើយមេដឹកនាំខ្លះចូលចិត្តអំពើរផ្តាច់ការ? មនុស្សទាំងអស់ ទាំងស្តេច ទាំងមន្ត្រី ទាំងអ្នកមាន ទាំងអ្នកក្រក្រី កើតមក ស្អាតស្អំប្រៀបដូចជាក្រដាសសមួយសន្លឹក ដែលមិនទាន់មានទឹកខ្មៅឬធូលីប្រឡាក់ដឹតដាមដូច្នោះដែរ ។ អ្វីដែលធ្វើឲ្យមនុស្សក្លាយជាជនប្រជាធិបតេយ្យ ឬជនផ្តាច់ការ គឺអាស្រ័យលើបរិយាការ ឬការរៀនសូត្រអំពីសង្គម ឬអាស្រ័យលើបក្សពួកក្រុមដែលមនុស្សចូលចិត្តគប់មិត្តនេះឯង ។ គេអាចចែកសង្គមមនុស្សសព្វថ្ងៃជាពីរគឺ សង្គមសម្បូរណ៍សេរី និងសង្គមខ្សត់សេរី ។ អ្នកដែលរស់នៅក្នុងសង្គមខ្សត់សេរីខ្លាំងអាចចាត់ទុកសង្គមនោះថាជាសង្គមផ្តាច់ការ ។ តើជនផ្តាច់ការកើតមកនាំយកគោលគំនិតផ្តាច់ការមកជាមួយឬយ៉ាងណា? ចម្លើយគឺ អត់ទេ ។ អត្តចរិតផ្តាច់ការគឺកើតមកពីការរៀនសូត្រនិងយកតម្រាប់តាមគ្នា ។ ជនផ្តាច់ការសម័យបុរាណគឺ មេកន្ទ្រាញ ។ នៅពេលសង្គមមនុស្សរៀបចំឲ្យមានរដ្ឋនិងប្រទេស ជនផ្តាច់ការបានក្លាយទៅជា ស្តេចនិងមន្ត្រីសក្តិភូមិ ។ លុះដល់សតវត្សទី១៩ លោក កាល ម៉ាក្ស បានបង្កើតមនោគមផ្តាច់ការមួយឡើង ដែលពិភពលោកឲ្យឈ្មោះថា លទ្ធិកុម្មុយនីស្ត ។ លទ្ធិនិងយុទ្ធសាស្ត្រនៅក្នុងមនោគមវិជ្ជាកុម្មុយនីស្តនេះហើយដែលជនផ្តាច់ការបច្ចុប្បន្នយកមកប្រើដើម្បីបម្រើមហិច្ឆិតានយោបាយរបស់ខ្លួន ។ សម្រាប់ក្មេងជំនាន់ក្រោយដែលមិនធ្លាប់បានរៀនឬឆ្លងកាត់របបកុម្មុយនីស្ត គេអាចកត់សម្កាល់យុទ្ធសាស្ត្រកុម្មុយនីស្តឬស្ថានភាពជីវិតនៅក្នុងរបបផ្តាច់ការដោយផ្អែកលើកត្តាមួយចំនួន៖ ១) ពលរដ្ឋរស់នៅក្នុងសភាពភ័យខ្លាចនិងព្រួយបារម្មណ៍ជាប្រចាំ ២) ច្បាប់ស្ថិតនៅនឹងមាត់របស់អាជ្ញាធរ ៣) សិទ្ធិសេរីភាពជាកម្មសិទ្ធិរបស់អាជ្ញាធរ ៤) អ្នកគិតនិងគំនិតដែលផ្ទុយអំពីគោលនយោបាយរដ្ឋស្ថិតនៅក្នុងហានិភ័យខ្ពស់ ៥) គ្មានមន្ត្រីណាហ៊ាននិយាយការពិតអំពីចំណុចអវិជ្ជមានរបស់ថ្នាក់ដឹកនាំ ។ល។ និង ។ល។ នៅពេលដែលអ្នករស់នៅក្រោមកាលៈទេសៈបែបនេះ អ្នកកំពុងរស់នៅក្រោមអំណាចរបបកុម្មុយនីស្តផ្តាច់ការហើយ ។ រដ្ឋធម្មនុញ ឬរដ្ឋាភិបាលប្រជាធិបតេយ្យសេរីពហុបក្សស្អីគេនោះ វាគ្រាន់តែជាឡប់ឡែតែប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ រក្សាសុវត្ថភាពរបស់ខ្លួន ។ ប្រើខួរក្បាលគិត ជាជាងប្រើការប្រព្រឹត្តិទៅកកិតជាមួយនិងអំណាចនៃជនផ្តាច់ការ ។ ព្រះពុទ្ធទ្រង់ផ្តាំថា គ្មានអ្វីអាចស្ថិតស្ថេរជាអមតៈឡើយ ៕

Thursday, November 9, 2017

ចំណីខួរក្បាល

កម្ម កាលណាគេនិយាយអំពី កម្ម មនុស្សភាគច្រើនតែងភ្ជាប់ពាក្យនេះទៅនឹងកម្មពៀរវេរាពីអតីតជាតិ ។ តាមពិត កម្ម មិនសំដៅតែទៅលើពៀរវេរានោះទេ ។ វាគឺជាអ្វីៗដែលយើងប្រព្រឹត្តដោយកាយ វាចា និង ចិត្ត ។ កម្មដែលមិនផ្តល់ទុក្ខទោសដល់អ្នកប្រព្រឹត្ត ឬអ្នកដទៃ គឺកុសលកម្ម ។ ឯកម្មដែលនាំទុក្ខទោសដល់អ្នកប្រព្រឹត្តឬអ្នកដទៃជា អកុសលកម្ម ។ លទ្ធផលដែលស្តែងចេញពីកម្មទាំងពីរនេះគេហៅថា ផលកម្ម ឬ លទ្ធផលនៃសកម្មភាព ។ មនុស្សអត់កម្មគឺជាមនុស្ស អសកម្ម ។ មនុស្សស្លាប់ក៏ អសកម្មដែរ ៕

Wednesday, November 1, 2017

ចំណីខួរក្បាល

The Truth is: There is no truth (ការពិត គ្មានការពិតទេ) នៅក្នុងរឿង ដាវទិព្វស៊ូឡុង មុននឹងធ្វើអត្តឃាត ម្តាយរបស់ ចាង វូជី បានប្រាប់គាត់ឲ្យប្រុងប្រយ័តកុំចាញ់បោកមនុស្សអាក្រក់ដែលដើរធ្វើអំពើល្អ ។ គាត់បានទូន្មានកូនគាត់ផងដែរថា បើជួបស្រីស្អាត ត្រូវប្រុងប្រយ័តបំផុត ព្រោះស្រីខ្លះ រូបកាន់តែស្អាត ចិត្តរឹតតែពិសពុល ។ នៅក្នុងដំណើរផ្សងព្រេងនៃជីវិតគាត់ ចាង វូជី បានជួបនឹងករណីដែលម្តាយគាត់ប្រាប់ រាប់មិនអស់ ។ ទម្រាំបានដឹង ថាតើបុគ្គលណាជាមិត្ត បុគ្គលណាជាសត្រូវ ចាង វូជី ត្រូវប្រឈមនឹងគ្រោះថ្នាក់រាប់មិនអស់ដែរ ។ ក្រឡេកមើលមកឆាកនយោបាយនៅស្រុកខ្មែរ វាហាក់ដូចជាមិនខុសគ្នាប៉ុន្មានអំពីរឿង ដាវទិព្វស៊ូឡុង ទេ ។ តួអង្គជាច្រើនបង្កប់ទៅដោយអាថ៌កំបាំងរកស្មានមិនត្រូវ ។ មិត្តមិនប្រាកដជាមិត្ត សត្រូវមិនប្រាកដជាសត្រូវ ។ អ្វីដែលនៅសេសសល់សម្រាប់ទស្សនិកជនស្វែងយល់ថាតើនរណាជាតួអង្គល្អ នរណាជាតួអង្គអាក្រក់ គឺស្ថិតនៅលើសំណួរមួយចំនួន ដែលម្នាក់ៗត្រូវស្វែងរិះរកចម្លើយដោយខ្លួនឯង៖ ១) ហេតុអ្វីបានជាអ្នកនយោបាយខ្លះអាចនិយាយរិះគន់ថ្នាក់ដឹកនាំរដ្ឋនៅស្រុកខ្មែរតាមអំពើរចិត្ត ចំណែកអ្នកផ្សេងមិនអាច? ២) ហេតុអ្វីបានជាសមាជិកសភាបក្សសង្គោះជាតិខ្លះនៅមានសេចក្តីក្លាហានដើរធ្វើកិច្ចការបក្ស ចំណែកអ្នកផ្សេង នៅសម្ងំស្ងៀម? ៣) ហេតុអ្វីបានជាលោក កឹម សុខា អាចធ្វើសកម្មភាពនយោបាយពីក្នុងគុកបាន ចំណែកអ្នកជាប់ក្នុងគុកដទៃ សូម្បីតែក្រដាសនិងខ្មៅដៃសម្រាប់សរសេរលិខិតផ្ញើទៅម្តាយ ក៏គេមិនអនុញាតឲ្យមានផង? នៅពេលដែលខ្ញុំយកករណីខាងលើនេះមកពិចារណា ខ្ញុំនឹកឃើញដល់ពាក្យអង់គ្លេសមួយឃ្លា ដែលខ្ញុំមិនប្រាកដក្នុងចិត្តថា ធ្លាប់មានគេសរសេរនោះទេ The truth is: There is no truth (ការពិត គ្មានការពិតទេ, អ្វីដែលប្រាកដ គឺអាថ៌កំបាំង!) ។

Thursday, October 26, 2017

ចំណីខួរក្បាល

The Field of Dream (វាលនៃក្តីសុបិន)ៈ ហេតុអ្វីបានជាសហរដ្ឋអាមេរិកសម្បូរណ៍ធនធានប្រាជ្ញា សហរដ្ឋអាមេរិកមានលក្ខណៈខុសប្លែកពីប្រទេសដទៃត្រង់ថា ប្រទេសនេះមិនចាត់ទុកឬទទួលស្គាល់អំណាចបុគ្គលមនុស្សខ្ពស់ជាងអំណាចប្រាជ្ញាឡើយ ។ អំណាចដែលគេលើកតម្កើងខ្ពស់បំផុត គឺសិទ្ធិ និង សេរីភាព ជាពិសេសសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយមតិយោបល់ ដែលគ្មានច្បាប់ណាអាចប៉ះពាល់បានឡើយ ។ អាមេរិកចាត់ទុកសិទ្ធិផ្សព្វផ្សាយគំនិតប្រាជ្ញាជាសិទ្ធិធម្មជាតិ ។ បន្ទាប់ពីការផ្សព្វផ្សាយគំនិតប្រាជ្ញាដោយសេរី ពលរដ្ឋអាមេរិកគ្រប់រូបក៏មានឱកាសប្រើសក្តានុពលរបស់ខ្លួនស្មើៗគ្នាផងដែរ ។ ទាំងកូនអ្នកមានដល់កំពូល ទាំងកូនអ្នកក្រផុតលេខ សុទ្ធតែមានឱកាសក្លាយជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកដូចគ្នា ។ កូនអ្នកមានអាចទៅរៀននៅសាលាឯកជនដែលមានអ្វីៗគ្រប់បែបយ៉ាង ។ ឯកូនអ្នកក្រក៏មានឱកាសទៅរៀននៅសាលាសាធារណៈរបស់រដ្ឋ ដែលមានអ្វីៗគ្រប់បែបយ៉ាងសម្រាប់បំប៉នចំណេះដឹងដូចគ្នាដែរ ។ កូនអ្នកក្រមួយចំនួនដែលបានក្លាយជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមានជាអាទ៍៖ លោក អេនឌ្រូ ចាក្សសុន លោក អេប្រាហាម លីងកុន ។ល។ ដែលសុទ្ធសឹងជាប្រធានាធិបតីឆ្នើម ។ ឯលោក ប៊ៀល ក្លីនតុន និងលោក បារ៉ាក់ អូបាម៉ា ក៏មានប្រភពចេញមកពីគ្រួសារមិនសូវស្តុកស្តម្ភផងដែរ ។ អ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តអាមេរិកាំងមួយដែលមានចំណងជើងថា៖ ហ្វៀលអូសឌ្រីម (The Field of Dream) ប្រហែលជាធ្លាប់ឮពាក្យមួយឃ្លាដែលគេនិយាយក្នុងនោះ ។ If you built it, they will come. ដែលមានន័យជាភាសាខ្មែរថា៖ ប្រសិនបើអ្នកស្ថាបនាវា ពួកគេនឹងមក ។ ពាក្យនេះ គេនិយាយនៅត្រង់ចំណុចមួយនៃសាច់រឿងដែលបង្ហាញអំពីការព្រួយបារម្ភរបស់កសិករមួយក្រុមតូចដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ។ ពួកគេចង់កសាងតារាងបាល់ បេសបល់ (Baseball) នៅក្បែរភូមិ ប៉ុន្តែបារម្មណ៍មិនដឹងជាទៅរកមនុស្សឯណាយកមកចូលរួមប្រកួត ពីព្រោះនៅជុំវិញកន្លែងដែលពួកគេរស់នៅនោះ មានសុទ្ធតែចម្ការពោតមើលដាច់កន្ទុយភ្នែក ។ ដើម្បីបំបាត់ការព្រួយបារម្មណ៍ បុរសម្នាក់ក៏ពោលថា៖ ប្រសិនបើអ្នកស្ថាបនាវា ពួកគេនឹងមក ។ នៅទីបំផុត អ្នកភូមិក៏សម្រេចចិត្តកសាងតារាងបាល់នោះ ។ បន្ទាប់ពីតារាងបាល់កសាងរួច កីឡាករល្បីៗជាច្រើនរូបបានដើរចេញពីក្នុងចម្ការពោត មកចូលរួមប្រកួតគ្នានៅក្នុងតារាងនោះយ៉ាងសប្បាយអឺងកង ។ ខ្លឹមសាររួមនៃរឿង ហ្វៀលអូសឌ្រីម នេះ គឺសំដៅលើយុទ្ធសាស្ត្រចម្បងរបស់សហរដ្ឋអាមេរិក ដែលយក ពុទ្ធិ មកធ្វើជាធ្នាក់ទាក់ ប្រាជ្ញា ។ នៅពេលដែលជនចំណាកស្រុកមករស់នៅសហរដ្ឋអារិកគ្រាដំបូង ប្រទេសនេះមានតែព្រៃឈើនិងវាលស្មៅដ៏ធំល្វឹងល្វើយប៉ុណ្ណោះ ។ កូនចៅរបស់ជនចំណាកស្រុកទាំងនោះភាគច្រើន ត្រូវជិះសំពៅឆ្លងទៅសិក្សានៅទ្វីបអុឺរ៉ុប ។ ដើម្បីដោះស្រាយបញ្ហានេះ គេក៏ចាប់ផ្តើមកសាងគ្រិះស្ថានសិក្សាមួយចំនួន ដែលជាមជ្ឃមណ្ឌលទទួលស្វាគមន៍អ្នកប្រាជ្ញមកពីគ្រប់ទិសទី ។ សេចក្តីប្រាថ្នាចម្បងរបស់អ្នកប្រាជ្ញ គឺសេរីភាពក្នុងការលាតត្រដាងទស្សនៈនិងរបកគំហើញរបស់ខ្លួន ។ ដូច្នេះដើម្បីធានាថា គំនិតទាំងអស់ (ទាំងត្រូវទាំងខុស) អាចរំលេចខ្លួនដោយគ្មានឧបសគ្គមករារាំង អាមេរិកក៏សម្រេចជ្រើសរើសយកសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយគំនិត មកធ្វើជាសក្ការៈជំនួសឲ្យស្តេចផែនដីនិងព្រះ ។ ការយកសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយគំនិតមកធ្វើជាមូលដ្ឋានគ្រឹះដើម្បីកសាងជាតិ វាជាដំណើរផ្សងព្រេងមួយសម្រាប់សហរដ្ឋអាមេរិក ។ ប៉ុន្តែ ប្រវត្តិសាស្ត្របានបញ្ជាក់ថា ការផ្សងព្រេងនោះ គឺជាការផ្សងព្រេងប្រកបដោយជោគជ័យ ។ រដ្ឋធម្មនុញអាមេរិកដែលមានសេរីភាពក្នុងការផ្សព្វផ្សាយគំនិតជាអាទិទេព បានក្លាយទៅជារដ្ឋធម្មនុញអច្ឆរិយ ឬរដ្ឋធម្មនុញដ៏ចាស់បំផុតនៅក្នុងពិភពលោក ។ ការគោរពបូជាគំនិតប្រាជ្ញានេះហើយ ដែលធ្វើឲ្យអ្នកប្រាជ្ញនិងមនុស្សប្រកបដោយទេពកោសល្យជាច្រើននៅជុំវិញពិភពលោក សម្រេចចិត្តធ្វើចំណាកស្រុកមកប្រកបការងារនៅសហរដ្ឋអាមេរិក ។ រូបវិទូ អាលបឺត អានស្តាញ ជាឧទាហរណ៍មួយនៃអ្នកប្រាជ្ញចំណាកស្រុកទាំងនោះ ។ គាត់ត្រូវបានពួកណាហ្សី ហុីត្លែរ ធ្វើបាបហើយក៏ភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៣៩ ។ បច្ចុប្បន្ន មានអ្នកប្រាជ្ញបរទេសរាប់ពាន់នាក់កំពុងស្នាក់នៅប្រកបការងារក្នុងសហរដ្ឋអាមេរិក ។ អ្នកប្រាជ្ញទាំងនេះចូលមកធ្វើការផ្តល់ផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការសិក្សានិងការងារ ។ តាមស្ថិតិ និស្សិតមហាបរិញានៅសហរដ្ឋអាមេរិកប្រមាណជា ៥០% ជាជនបរទេស ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតបរទេសទាំងនោះ អាចបន្តស្នាក់នៅធ្វើការងារក្នុងសហរដ្ឋអាមេរិកចំនួនពីរឆ្នាំ ។ បើពួកគេចង់ស្នាក់នៅយូរជាងពីរឆ្នាំ និស្សិតទាំងនោះគ្រាន់តែសុំឲ្យសហគ្រាសដែលគេធ្វើការជាមួយចេញលិខិតបញ្ជាក់ថា ជំនាញរបស់ពួកគេមានសារសំខាន់សម្រាប់ដំណើរការរបស់សហគ្រាស នោះគឺមានសិទ្ធិរស់នៅបន្តដោយគ្មានកង្វល់អ្វីឡើយ ។ គេមិនដឹងថា លំហូរនៃអ្នកប្រាជ្ញក្នុងពិភពលោកមកកាន់សហរដ្ឋអាមេរិក មានទំហំប៉ុនណាទេ ។ ប៉ុន្តែ បើយើងយក ៥០%នៃនិស្សិតមហាបរិញាមកពិចារណា យើងអាចសន្មត់បានថា អ្នកប្រាជ្ញបរទេសដែលធ្វើកិច្ចការផ្តល់ផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិក មានចំនួនច្រើន (និស្សិតមហាបរិញាភាគច្រើន ធ្វើការងារស្រាវជ្រាវនៅក្នុងមន្ទីរពិសោធផង រៀនផង) ។ សរុបសេចក្តីទៅ អាមេរិកសម្បូរណ៍ធនធានប្រាជ្ញាគឺដោយសារការគោរពបូជាសិទ្ធិបង្ហាញគំនិតប្រាជ្ញាស្មើព្រះអាទិទេពនេះឯង ។ If you built it, they will come ជាយុទ្ធសាស្ត្រតែមួយគត់ដែលអាមេរិកប្រើដើម្បីទាក់ទាញនិងស្រូបយកកំនិតប្រាជ្ញាពីគ្រប់ទិសទី មកកសាងប្រទេសមួយនេះឲ្យក្លាយទៅជាប្រទេសមហាអំណាច ស្ទើរតែគ្រប់វិស័យ ៕

Friday, October 20, 2017

មាតុភូមិ

សេរីភាព ព្រលឹងបងអើយ អាសន្នដល់ហើយ ត្រូវតែសកម្ម ងើបឡើងណាស្ងួន តស៊ូប្រឆាំង កុំឲ្យចោរខ្មាំង រំលោភប្រាណអូន ។

Wednesday, October 18, 2017

ចំណីខួរក្បាល

LOOPHOLE ភាពចន្លោះប្រហោងនៃច្បាប់ យប់មិញខ្ញុំដេកយល់សប្តិឃើញគណបក្សប្រជាជនសុំចុះចាញ់គណបក្សសង្គ្រោះជាតិ ដោយហេតុតែមិនអាចរំលាយគណបក្សសង្គ្រោះជាតិបាន ។ នៅក្នុងសុបិននោះ ខ្ញុំឃើញគណបក្សសង្គ្រោះជាតិ ប្រើយុទ្ធសាស្ត្រ ទន្សាយនិងខ្យង ដើម្បីគេចអំពីការប៉ុនប៉ងកម្ចាយពីសំណាក់គណបក្សប្រជាជន ។ អ្វីដែលគណបក្សសង្គ្រោះជាតិធ្វើនៅក្នុងសុបិនខ្ញុំនោះ គឺអ្នកតំណាងរាស្ត្រសង្គ្រោះជាតិទាំងអស់ រួមទាំងលោក កឹម សុខា និងសកម្មជនសំខាន់ៗមួយចំនួន បានសរសេរលិខិតលាឈប់ពីសមាជិកភាពនៃបក្ស ហើយយកលិខិតទាំងនោះមកតម្កល់នៅទីស្នាក់ការបក្ស ។ នៅពេលគណបក្សប្រជាជនចោទសមាជិកសង្គ្រោះជាតិណាម្នាក់ ពួកគេត្រៀមលិខិតលាឈប់ពីសមាជិកបក្សរបស់បុគ្គលនោះទុកជាស្រេច ។ នៅថ្ងៃដែលតុលាការបើកសវនាការ ដើម្បីជំនំជម្រះថាតើបុគ្គលនោះមានទោសឬក៏គ្មានទោស ពួកគេតែងតែយកលិខិតលាឈប់ពីសមាជិកបក្សរបស់បុគ្គលនោះមកប្រកាសជាសាធារណៈ ដើម្បីរំដោះគណបក្សសង្គ្រោះជាតិពីការប៉ុនប៉ងរបស់គណបក្សប្រជាជន ។ ពួកគេធ្វើទង្វើដដែលៗនោះជាច្រើនលើកច្រើនសា រហូតទាល់តែគណបក្សប្រជាជនធុញទ្រាន់ ហើយក៏បញ្ឈប់ការព្យាយាមរំលាយគណបក្សសង្គ្រោះជាតិចោលនោះទៅ ៕

Thursday, October 12, 2017

មាតុភូមិ

សំផឹង ខ្ញុំជាសំផឹង អ្នកដែលមិនដឹង យល់ថាពេស្យា កខ្វក់ស្មោកគ្រោក ទាំងកាយវាចា គួរស្អប់ក្រៃណា ខ្ពើមយកខ្លួនបៀត ។ ធាតុពិតខ្ញុំល្អ ស្អាតស្រស់បវរ ដូចស្រីឯទៀ គ្រាន់តែរូបខ្ញុំ ត្រូវគេឈ្លបឆ្លៀត ជញ្ជករសជាតិ បំប៉នតណ្ហា ៕

Wednesday, October 11, 2017

ចំណីខួរក្បាល

តើគណបក្ខប្រជាជនកម្ពុជាអាចរុកគួនរំលាយបក្ខប្រឆាំង(សង្គ្រោះជាតិ)ដូចនៅ ថៃ ម៉ាឡេសុី និង សាំងហ្គាពួដែរឬទេ ? មិនអាចទេ ឬក៏ អាច ប៉ុន្តែត្រូវរងគ្រោះខ្លួនឯងយ៉ាងដំណំផងដែរ ។ ភាពខុសគ្នារវាងកម្ពុជានិងប្រទេសទាំងបីដែលបានរៀបរាប់ខាងលើ គឺស្ថិតត្រង់ថា៖ កម្ពុជា ជាប្រទេសក្រ ពឹងលើអ្នកដទៃច្រើនជាងខ្លួនឯង (មិនទាន់មានម្ចាស់ការ) ឯប្រទេស ថៃ ម៉ាឡេសុី និង សាំងហ្គាពួ សុទ្ធសឹងតែជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ អាចរស់ដោយខ្លួនឯងបានយូរអង្វែងជាងខ្មែរ ។ ខ្មែរមានទំនាក់ទំនងទីផ្សារជំនួញអន្តរជាតិជាមួយនឹងប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ ។ ប្រទេសដែលមានទីផ្សារធំបំផុតសម្រាប់ខ្មែរ គឺសហគមន៍ អុឺរ៉ុប និង សហរដ្ឋអាមេរិក ។ ប្រទេសទាំងនេះជាប្រទេសដើរតាមលទ្ធិប្រជាធិបតេយ្យ ហើយក៏ជាហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ដែលតម្រូវឲ្យខ្មែរជ្រើសរើសរបបគ្រប់គ្រងតាមរបៀបប្រជាធិបតេយ្យសេរីពហុបក្សដែរ ។ នៅពេលដែលសេរីពហុបក្សត្រូវបានអ្នកកាន់អំណាចនៅស្រុកខ្មែរជាន់ឈ្លី ប្រទេសហត្ថខីទាំងនោះច្បាស់ជាមិននៅស្ងៀមឲ្យកិត្តិយសគេ ធ្លាក់ចូលទៅក្នុងភក់ជ្រាំដោយសារខ្មែរនោះទេ ។ ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនរំលាយចោល ជំហានទីមួយដែលសហគមន៍អុឺរ៉ុបនិងអាមេរិកធ្វើ គឺបញ្ជូនអ្នកការទូតឲ្យមកប្រាប់អ្នកដឹកនាំខ្មែរថាគួរដើរទៅឆ្វេងឬទៅស្តាំ ។ នៅពេលបេសកកម្មនោះគ្មានផ្លែផ្កា ជំហានទីពីរគឺពហិការ ឬទណ្ឌកម្មសេដ្ឋកិច្ច ។ ចំណុចខ្សោចដ៏ធំបំផុតរបស់ប្រទេសកម្ពុជា គឺបញ្ហាសេដ្ឋកិច្ចនេះឯង ។ ស្ថានទូតអាមេរិកបញ្ចេញតួលេខជាទឹកប្រាក់ទំនិញវាយនភ៏ណ្ឌ ដែលខ្មែរនាំចូលទៅលក់នៅសហរដ្ឋអាមេរិកនោះ វាជាសារដ៏ច្បាស់លាស់មួយ ។ ចិនអាចជួយខ្មែរបានមួយរយៈ ប៉ុន្តែមិនអាចជួយបានយូរអង្វែងនោះទេ ។ បើចង់បញ្ជាក់ឲ្យច្បាស់នូវរឿងនេះ ទៅសួរខ្មោច ប៉ុល ពត នៅអន្លង់វែងទៅ ដឹងហើយ ។ នៅពេលដែលសហគមន៍អុឺរ៉ុបនិងសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា សម្ព័ន្ធមិត្តរបស់គេដូចជា ជប៉ុន កាណាដា និង អូស្ត្រាលី ក៏ត្រូវដកឃ្លាឈរទ្រឹងសិនដែរ ។ អ្វីដែលខ្មែរនៅសល់សម្រាប់ទ្រទ្រង់ទីផ្សារសេដ្ឋកិច្ចជាតិ គឺមហាមិត្តចិន និងសម្ព៏ន្ធមិត្តអាស៊ាន ដែលដឹកឥវ៉ាន់មកលក់នៅស្រុកខ្មែរ ច្រើនជាងទិញឥវ៉ាន់ពីខ្មែរទៅលក់នៅស្រុកគេវិញ ។ ខ្ញុំមិនមែនជាសេដ្ឋវិទូទេ ប៉ុន្តែ ប្រសិនបើមានករណីនេះកើតឡើង ស្រុកខ្មែរនឹងមានជំនន់ទំនិញ (Commodity Flooding) ។ ជំនន់ទំនិញអាចធ្វើឲ្យស្រុកខ្មែរលិចដូចក្រុងភ្នំពេញលិចទឹកភ្លៀងដែរ ។ មនុស្សជាច្រើននឹងមួម៉ៅក្តៅក្រហាយ ជាពិសេសម្ចាស់រោងចក្រវាយនភ័ណ្ឌ និងកម្មករ ។ សុំសួរមួយ៖ ក្នុងចំណោមរោងចក្រកាត់ដេររាប់ពាន់នៅស្រុកខ្មែរ តើមានប៉ុន្មានជារបស់រដ្ឋាភិបាលចិន ហើយមានភាគហ៊ុនរបស់មន្ត្រីខ្មែរប៉ុន្មាននាក់នៅក្នុងនោះ? គ្មាននរណាដឹងទេ ប៉ុន្តែប្រើតក្កវិជ្ជាគិតខ្លួនឯងផងចុះ ។ ទាក់ទិននឹងសេដ្ឋកិច្ចក្នុងស្រុកខ្មែរតាំងតែពីដើមរៀងមក មានពាក្យខ្មែរមួយឃ្លាពោលថា៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ ។ ប៉ុន្តែ បើអ្វីៗនៅក្នុងសំណេរនេះកើតឡើងតាមលំដាប់លំដោយ យើងអាចនិយាយបញ្ច្រាសវិញថា៖ ច្របាច់កខ្មែរ លៀនអណ្តាតចិន ។ នៅពេលចិនលៀនអណ្តាត ខ្មែរដែលរស់ដោយសារចិននោះ ច្បាស់ជាលៀនភ្នែកហើយ ។ មុននឹងបញ្ចប់ ខ្ញុំសូមលើកយកករណីប្រទេសភូមាមកពណ៌នាបន្តិច ។ នៅទសវត្សរ៍ឆ្នាំ ១៩៩០ អាជ្ញាធរយោធាភូមាបានបង្ឃាំងអ្នកស្រី អោងសាន ស៊ូជីនៅក្នុងផ្ទះ (House Arrest) និងចាប់សហការីរបស់លោកស្រីជាច្រើននាក់ដាក់គុក បន្ទាប់ពីក្រុមរបស់ពួកគេ(យោធា)មិនត្រូវបានពលរដ្ឋភូមាគាំទ្រឲ្យដឹកនាំប្រទេស ។ សហគមន៍អន្តរជាតិបានធ្វើពហិការសេដ្ឋកិច្ចលើប្រទេសភូមាប្រមាណជាពីរទសវត្សរ៍ ។ អំឡុងពេលនោះ ប្រទេសចិនជាវិនិយោគិនធំបំផុតនៅភូមា ។ បន្ទាប់ពីបូបខ្លាញ់ចម្រាញ់ប្រេងនៅភូមាអស់ចិត្ត ចិនក៏លើកកញ្ជើទៅរកសុីនៅប្រទេសដ៏ទៃមានស្រុកខ្មែរជាដើម ។ ទីបំផុត អាជ្ញាធរផ្តាច់ការភូមាត្រូវបង្ខំចិត្ត ដោះលែងអ្នកស្រី ស៊ូជី និងសហការីរបស់គាត់ជាច្រើននាក់ ឲ្យមានសេរីភាពមកចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាតិម្តងទៀត ដើម្បីបំពេញលក្ខខណ្ឌដោះស្រាយបញ្ហាពហិការសេដ្ឋកិច្ចពីសំណាក់ប្រទេសលោកខាងលិច ។ លទ្ធផលចុងក្រោយ ពលរដ្ឋភូមាសម្រេចបញ្ជូនអាជ្ញាធរយោធាផ្តាច់ការ ឲ្យចូលនិវត្តន៍និងលើកឲ្យក្រុមអ្នកស្រី ស៊ូជី ដឹកនាំប្រទេសវិញម្តង ។ មេរៀនពីប្រទេសភូមានេះ អាចជាកញ្ជក់ឆ្លុះបញ្ជាំងស្ថានភាពនយោបាយនៅស្រុកខ្មែរបច្ចុប្បន្នបាន ។ ប្រទេសខ្មែរនិងភូមាមិនខុសគ្នាប៉ុន្មានទេ ទាំងសេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ និង ចរិតពលរដ្ឋ ។ បើភូមាដើរលើផ្លូវហ្នឹងបរាជ័យរួចទៅហើយ វាគ្មានប្រយោជន៍អ្វីសម្រាប់ខ្មែរ ក្នុងការជ្រើសរើសដើរលើផ្លូវហ្នឹងទៀតទេ ។ លើកលែងតែអាជ្ញាធរខ្មែរ ចង់ភ្លក្សរស់ជាតិបរាជ័យដូចពួក ហុ៊នតា (Juntas, អាជ្ញាធរយោធា) នៅភូមាដែរ ៕

Monday, October 9, 2017

មាតុភូមិ

ម៉ែ ម៉ែអើយកូន ព្រួយណាស់ ម្ចាស់ជីវិត ព្រួយក្នុងចិត្ត ត្បិតឃើញ ជនតិរិច្ឆាន ព្រួតគ្នាចាប់ ក្រសោប អោបបំពាន លើអង្គប្រាណ ម៉ែបាន សម្រេចហើយ ។ ពេលនេះគេ កំពុង រំលោភម៉ែ ឈឺចាប់ណាស់ មែនទេ អ្នកម្តាយអើយ ទឹកភ្នែកហូរ សស្រាក់ មិនឈប់ឡើយ មាតាអើយ អាចរស់ តទៅទៀតទេ ៕

Friday, September 15, 2017

ពិចារណា

គិតលេងៗ ឧប្បមាថា សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប សម្រេចដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាដោយបញ្ឈប់ការនាំចូលសំលៀកបំពាក់និងស្បែកជើងចូលក្នុងទីផ្សាររបស់គេ តើមានអ្វីអាចកើតឡើង ? ១) ថៅកែរោងចក្រផលិតសំលៀកបំពាក់និងស្បែកជើង ដែលភាគច្រើនបំផុតជាជនជាតិចិន មិនអាចរកទីផ្សារដើម្បីលក់របស់របរដែលរោងចក្រទាំងនោះផលិតទេ ។ ប្រទេសចិន ឥណ្ឌា និងប្រទេសដទៃទៀតនៅក្នុងពីភពលោក មិនមែនជាគោលដៅហើយក៏មិនអាចជំនួសឲ្យអតិថិជនទីផ្សារនៃសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែរ ។ ២) ខ្សត់អ្នកទិញ រោងចក្រនៅស្រុកខ្មែរនឹងបិទទ្ធារឈប់ដំណើរការម្តងមួយៗ ។ ៣) ពលករជាង ៧០០០០០នាក់នឹងបាត់បង់ការងារជាបន្តបន្ទាប់ផងដែរ ។ ៤) បាត់បង់ការងារ គឺបាត់បង់ប្រាក់ចំណូល ដែលនាំទៅកាន់ការប្រឈមសព្វបែបយ៉ាងនៅក្នុងការរស់នៅ ។ នៅពេលផាសុខភាពជីវិតចាប់ផ្តើមរង្គោះរង្គើ ផាសុខភាពសង្គមក៏ចាប់ផ្តើមរង្គោះរង្គើដែរ ។ ជ្រុងមួយផ្សេងទៀតនៃផលវិបាកពហិការរោងចក្រនេះ គឺមហាមិត្តចិនដែលសន្យាថាចាំជួយរដ្ឋាភិបាលខ្មែរគ្រប់កាលៈទេសៈ ។ ប្រទេសចិនក៏ទទួលផលលាភពីប្រតិបត្តិការរោងចក្រនៅស្រុកខ្មែរដែរ ។ នៅពេលផលលាភនោះត្រូវបានបាត់បង់ ថវិកាមួយចំនួនក៏បាត់បង់ដែរ ។ ដូច្នេះ ចិនចាំបាច់ត្រូវតែបង្វែថវិកាពីកន្លែងផ្សេងមកផ្គត់ផ្គង់តម្រូវការនៅកម្ពុជា ។ នៅក្នុងភាសាអង់គ្លេស មានពាក្យទាក់ទិននឹងនយោបាយអន្តរជាតិមួយម៉ាត់ដែលពោលថា៖ រាលផលិទីក (RealPolitik) ដែលមានន័យថាប្រទេសនិមួយៗគិតអំពីផលប្រយោជន៍ខ្លួនមុនផលប្រយោជន៍ប្រទេសដែលជាសម្ព័ន្ធមិត្ត ។ ចំណុចមួយនេះ មិនចាំបាច់និយាយក៏អ្នកដឹកនាំប្រទេសគួរយល់ដែរ ។ ចិនសន្យាចាំជួយខ្មែរគ្រប់កាលៈទេសៈ ចិនក៏អាចបោះបង់ចោលខ្មែរគ្រប់កាលៈទសៈដែរនៅពេលដែលប្រទេសគេជួបផលវិបាក ឬក៏ខ្មែរលែងមានផលប្រយោជន៍សម្រាប់គេ ។ កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ មានរឿងស្រដៀងគ្នានេះកើតឡើង ដែលតម្រូវឲ្យប្រទេសខ្មែរជ្រើសរើសរវាងជំនួយរបស់ចិននិងអាមេរិក ។ សម្តេចសីហនុ គ្រានោះជ្រើសរើសយកជំនួយនិងទំនាក់ទំនងស្អិតរមួតជាមួយចិន ជាជាងជាមួយអាមេរិក ។ អ្វីដែលកើតឡើងរយៈពេល៣០ឆ្នាំក្រោយមក យើងមិនចាំបាច់និយាយទេ ។ ថ្នាក់ដឹកនាំនៅស្រុកខ្មែរដែលមានវ័យចំណាស់សព្វថ្ងៃ គាត់ដឹងជាក់លាក់ណាស់ ។ ខ្ញុំគ្មានបំណងរិះគន់នរណាម្នាក់អំពីមហន្តរាយនៅស្រុកខ្មែរកាលគ្រាកន្លងទៅនោះទេ គ្រាន់តែចង់គូសបញ្ជាក់ថា មេរៀនប្រវត្តិសាស្ត្រ ទើបតែកន្លងទៅមិនទាន់ស្ងួតទឹកប៊ិកនៅឡើយទេ ។ យើងគប្បីយកមេរៀនចាស់នោះមកវិភាគពិចារណាហើយជ្រើសរើសរកផ្លូវមួយដែលមានសុវត្ដភាពដើម្បីដើរ ។ នយោបាយដឹកនាំប្រទេស មិនដូចការដឹកនាំគ្រួសារទេ ដើរខុសមួយជំហានអាចនាំទុក្ខដល់រាស្ត្រពេញមួយនគរ និងមហន្តរាយដល់ប្រទេសជាតិធ្ងន់ធ្ងរទៀតផង ៕

Monday, September 11, 2017

ធាតុពិតនៃ

បដិវត្តន៍ពណ៌ ខ្ញុំឧស្សាហ៍ឮគេនិយាយអំពីបដិវត្តន៍ពណ៌ ហើយធ្ងល់ថាតើបដិវត្តន៍ពណ៌នេះកើតឡើងនៅពេលណា ព្រោះកន្លងទៅជាងបីទសវត្សរ៍នេះ ខ្ញុំក៏រស់នៅលើពិភពលោកនេះដែរ ប៉ុន្តែ មិនដែលឮឬក៏ដឹងថាមានបដិវត្តន៍ពណ៌កើតឡើងសោះ ។ បន្ទាប់ពីស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុីនថឺណិត ធាតុពិតនៃបដិវត្តន៍ពណ៌នេះ គឺគ្មានអ្វីក្រៅអំពីការបះបោរបស់មហាជននៅជុំវិញពិភពលោកដើម្បីបង្ខំមេដឹកនាំឬក៏របបគ្រប់គ្រងផ្តាច់ការឲ្យឈប់ធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋរបស់ខ្លួន និងទាមទាររកសិទ្ធិសេរីភាពមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃនោះទេ ។ ស្ទើរតែទាំងអស់នៃការបះបោទាំងនោះ គឺធ្វើឡើងដោយសន្តិវិធីដែលមានទ្រង់ទ្រាយជាមហាបាតុកម្ម ។ ដើម្បីបញ្ជាក់អំពីចេតនាអហិង្សានៃបាតុកម្មទាំងនោះ ពលរដ្ឋបាតុករតែងតែយកកំណាត់ ឬក៏ផ្កាដែលតំណាងឲ្យវប្បធម៌ឬក៏សង្គមរបស់ខ្លួនមកកាន់នៅក្នុងដៃ ។ ពណ៌នៃកំណាត់ឬផ្កាដែលបាតុករកាន់ក្នុងដៃនោះហើយ ដែលពួកអ្នកសារពត៌មាននិងអ្នកវិភាគនយោបាយយកមកសរសេរនិងពិភាក្សា ដើម្បីកត់សម្គាល់ព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងប្រទេសនិមួយៗ ។ ផ្អែកលើសច្ចភាព និងហេតុផលស្នូលនៃព្រឹត្តិការណ៍ បដិវត្តន៍ពណ៌ គឺគ្រាន់តែជាពាក្យកត់សម្គាល់ដែលអ្នកសារពត៌មាននិងអ្នកវិភាគនយោបាយសរសេរនិងនិយាយតែប៉ុណ្ណោះ មិនមែនជាបាតុភូតអាក្រក់ដែលគួរឲ្យស្អប់ខ្ពើមនោះទេ ។ និយាយឲ្យចំទៅ បដិវត្តិន៍ពណ៌ ឬការបះបោរបស់មហាជនដើម្បីទាមទារសុំសិទ្ធិសេរីភាព សមភាព និងការរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌ គឺជារឿងដែលគួរឲ្យគោរពបូជា ។ មានមនុស្សច្រើនណាស់ដែលបានធ្វើពលិកម្មបូជាជីវិតដើម្បីបុព្វហេតុនេះ ។ ហើយក៏មានមនុស្សរាប់រយលាននាក់ដែលទទួលបាន និងឃើញនូវពន្លឺ សេរីភាព សន្តិភាព សុភមង្គល ដែលកើតចេញមកអំពីតំណក់ឈាមនៃពលីជនទាំងនោះ ។ អ្នកដែលយកពាក្យបដិវត្តិន៍ពណ៌មកបំភ្លៃកែច្នៃថាជាព្រឹត្តិការណ៍អាក្រក់នាំមកនៅក្តីមហន្តរាយដល់ប្រទេសជាតិនោះ សូមមេត្តាស្រាវជ្រាវពិនិត្យមើលព្រឹត្តិការណ៍នេះឡើងវិញ ហើយសួរខ្លួនឯងថា តើមានប្រទេសចំនួនប៉ុន្មានបានឆ្លងកាត់ព្រឹត្តិការណ៍នេះ ។ កុំយកតែករណីប្រទេសដែលបរាជ័យ ដូចជាប្រទេស សេ៊រី និង អុីរាក់ មកធ្វើជាឧទាហរណ៍ហើយស្រែកថា បដិវត្តន៍ពណ៌អាក្រក់ៗ នោះ ។ ករណីប្រទេសទាំងពីរនេះគឺមានសង្គ្រាមផ្ទៃក្នុង ឬសង្គ្រាមជាមួយប្រទេសដទៃកើតមានរួចហើយមុននឹងមានព្រឹត្តិការណ៍បដិវត្តន៍ពណ៌ ដែលជាហេតុនាំឲ្យមានក្រុមឱកាសនិយមឆក់យកព្រឹត្តិការណ៍មកបម្រើឲ្យមហិច្ឆិតានយោបាយរបស់ខ្លួន ។ ខាងក្រោមនេះជាកាលប្បវត្តិនៃការបះបោរបស់មហាជន ឬបដិវត្តន៍ពណ៌ដែលកើតមាននៅក្នុងប្រទេសមួយចំនួន៖ ១) ព័រទុយហ្គាល (Portugal, Carnation Revolution) បដិវត្តន៍ខាណេសិន ឆ្នាំ ១៩៧៤ ២) ហ្វីលីពីន (Philippines, Yellow Revolution) បដិវត្តន៍ពណ៌លឿង ឆ្នាំ ១៩៨៦ ៣) ឆេកូស្លូវ៉ាគី (Czechoslovakia, Velvet Revolution) បដិវត្តន៍ផ្កាត្របែកព្រៃ ឆ្នាំ ១៩៨៩ ៤) យូហ្គោស្លាវី (Yugoslavia, Bulldozer Revolution) បដិវត្តន៍ពណ៌ខ្មៅ ឆ្នាំ ២០០០ ៥) ចច្ចជា (Georgia, Rose Revolution) បដិវត្តន៍ពណ៌សុីជំពូ ឬផ្កាកូឡាប ឆ្នាំ ២០០៣ ៦) អ៊ុយក្រែន (Ukraine, Orange Revolution) បដិវត្តន៍ពណ៌លឿងទុំ ឆ្នាំ ២០០៤ ៧) អុីរ៉ាក់ (Iraq, Purple Revolution) បដិវត្តន៍ពណ៌ស្វាយ ឆ្នាំ ២០០៥ ៨) បែឡារុស្ស (Belarus, Jean Revolution) បដិវត្តន៍ពណ៌ផ្ទៃមេឃ ឆ្នាំ ២០០៦ ៩) ភូមា (Myanmar, Saffron Revolution) បដិវត្តន៍ពណ៌លឿងខ្ចី ឆ្នាំ ២០០៧ ១០) មូដូវ៉ា (Modova, Grape Revolution) បដិវត្តន៍ពណ៌ស្វាយចាស់ ឆ្នាំ ២០០៩ ១១) ទុយនីសុី (Tunisia, Jasmine Revolution) បដិវត្តន៍ផ្កាម្លិះ ឆ្នាំ ២០១០ ១២) អេហ៊្សីប (Egypt, Lotus Revolution) បដិវត្តន៍ពណ៌ផ្កាឈូក ឆ្នាំ ២០១១ ១៣) ម៉ាក់សេដូនី (Macedonia, Colorful Revolution) បដិវត្តន៍ពណ៌ស ឆ្នាំ ២០១៦ គួរកត់សម្គាល់ដែរថា នៅក្នុងឆ្នាំខ្លះ ជាពិសេសនៅឆ្នាំ ១៩៨៩ មានបដិវត្តន៍ពណ៌កើតឡើងនៅក្នុងប្រទេសជាច្រើនដែលជាអតីតប្រទេសកុម្មុយនិស្តនៅទ្វីពអឺរ៉ុបខាងកើត ។ ខ្ញុំជ្រើសយកតែប្រទេសមួយមកកត់ត្រានៅទីនេះ ព្រោះមិនចង់ឲ្យសំណេរនេះវែងពេក ។ មិត្តអ្នកអានអាចស្រាវជ្រាវមើលប្រទេសទាំងនោះ ថាតើវារងគ្រោះមហន្តរាយ ឬក៏អភិវឌ្ឃន៍ដល់កំរិតណាហើយ បន្ទាប់ពីឆ្លងកាត់ ឬក៏រងទុក្ខបុកម្នេញដោយបដិវត្តន៍ពណ៌ ។ នៅក្នុងកាឡាមសូត្រ ព្រះពុទ្ធទ្រង់ទូន្មានថា៖ មុននឹងជឿ គប្បីស្វែងយល់ឲ្យបានច្បាស់លាស់សិន ៕

Wednesday, July 26, 2017

ចំណីខួរក្បាល

ជ្រុងពីរនៃចំណុចមួយ លោកថាឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា ឆ្កួតមួយនឹងល្បែង អំពើពាលា ឆ្កួតនេះហៅមហា ឆ្កួតក្រៃកន្លង ។ កំណាព្យមួយឃ្លាខាងលើនេះជាឧបទេសកថារបស់លោកតា ក្រមង៉ុយ ។ លោកតាប្រើពាក្យ ឆ្កួត ដើម្បីបរិយាយអំពីមនុស្សដែលវក់ឬក៏ងប់នឹងអំពើពាលាបីប្រភេទ គឺ ស្រី ស្រា និងល្បែង ។ បើយើងពិនិត្យទៅលើអត្ថន័យនៃពាក្យ ឆ្កួត យើងឃើញថាសភាវៈឆ្កួតគឺការបាត់បង់សត្តិបញ្ញាមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងយកពាក្យ ញៀន មកជំនួសឲ្យពាក្យឆ្កួតវិញនោះ យើងឃើញថា មនុស្សដែលញៀននឹងស្រីស្រាល្បែង អាចកែកុនឬក៏ព្យាបាលជា ។ ការព្យាបាលគឺពាក់ព័ន្ធនឹងជម្ងឺ ។ ដូច្នេះ ប្រសិនបើយើងសម្លឹងមើលទៅមនុស្សដែលញៀនប្រព្រឹត្តិអំពើពាលា ស្រី ស្រា និងល្បែង ក្នុងនាមជាអ្នកជម្ងឺ យើងនឹងមានបសាទចិត្តអាណិតអាសូជាក់ជាមិនខាន ព្រោះថា អ្នកជម្ងឺគប្បីទទួលបាននូវការអាណិតអាសូ ច្រើនជាងការរើសអើងមាក់ងាយមើលថោក ៕

Tuesday, July 25, 2017

ពិចារណា

គុណតម្លៃ (គុណភាពនិងតម្លៃ) មនុស្សក្នុងលោក តែងតែមើលឃើញនូវគុណប្រយោជន៍ និងតម្លៃនៃវត្ថុអ្វីមួយ ទាំងរូបីយ៍ (របស់ប្រើប្រាស់) និងអរូបីយ៍ (គំនិតចំណេះដឹង) ទីទៃៗពីគ្នា ។ ឧទាហរណ៍ អ្នកខ្លះយល់ថាសន្តិភាពដែលខ្វះសេរីភាព គឺជាសន្តិភាពសំបកក្រៅ មិនមែនជាសន្តិភាពពិតដែលនាំប្រយោជន៍ឲ្យជីវិតទេ តែអ្នកខ្លះយល់ថាសន្តិភាពប្រភេទណាក៏ដោយ ឲ្យតែសន្តិភាព គឺអាចទទួលយកបាន ។ សូមទុកចំណុចនយោបាយនេះ ឲ្យអ្នកនយោបាយបកស្រាយចុះ ។ អ្វីដែលខ្ញុំចង់យកមកពិភាក្សានៅទីនេះ គឺអ្នកក្រខ្វះខាតដែលរើសអើងទ្រព្យ ឬក៏អ្នកក្រដែលល្ងង់ ។ ក្រខ្វះខាតនៅទីនេះគឺខ្ញុំសំដៅលើភាព ក្រខ្វះខាតចំណេះ ។ កាលពីកុមារភាព ខ្ញុំធ្លាប់អានរឿងអប់រំមួយនិយាយអំពីសត្វពស់ថ្លាន់ខ្ជាក់ពិសអស់ពីខ្លួនដើម្បីឲ្យសត្វដទៃទទួលយកទៅប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍នៅក្នុងជីវិតពួកគេ ។ ខ្ញុំចូលចិត្តរឿងនោះណាស់ព្រោះវាបង្កប់នូវអត្ថន័យជួយយកអាសាគ្នានៅក្នុងសង្គមសត្វក៏ដូចជាសង្គមមនុស្ស ។ ប្រមាណជា១០ឆ្នាំមុន ខ្ញុំបានយកគោលគំនិតនៅក្នុងរឿងពស់ថ្លាន់ខ្ជាក់ពិសនោះមកអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ខ្លះដល់អ្នកដែលខ្វះខាត ។ ខ្ញុំបានស្ម័គ្រចិត្តបង្រៀនមុខវិជ្ជាពត៌មានដល់កូនសិស្សនៅស្រុកខ្មែរតាមរយៈ Skype ។ មានមនុស្សជាច្រើនចាប់អារម្មណ៍និងសុំឲ្យខ្ញុំជួយបង្រៀន ។ ខ្ញុំសម្រេចជ្រើសយកប្រមាណជា ១០នាក់ ព្រោះខ្ញុំមិនមានពេលវេលាច្រើនសម្រាប់បង្រៀនទេ ។ មុននឹងបង្រៀនខ្ញុំបានប្រាប់សិស្សទាំងនោះថា ខ្ញុំបង្រៀនជាលក្ខណៈឯកជន ។ អ្នករៀនទទួលបានតែចំណេះទេ មិនមានវិញាបណ្ណប័ត្រ ឬក៏បណ្ណទទួលស្គាល់ជាក្រេឌីតអ្វីឡើយ ។ បន្ទាប់ពីទទួលដំណឹងនោះ មនុស្ស ៧នាក់ សម្រេចដកខ្លួនចេញពីការរៀនសូត្រ ។ ក្នុងចំណោម ៣នាក់ដែលនៅសល់ សិស្សម្នាក់ដកខ្លួនចេញបន្ទាប់ពីទទួលមេរៀន ។ ចុងបញ្ចប់ មានសិស្សតែពីរនាក់ប៉ុណ្ណោះ ដែលចំណាយពេលរៀនជាមួយខ្ញុំរហូតដល់ចប់ចុងចប់ដើម ។ បន្ទាប់ពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំបានប្រមាណជា ១ឆ្នាំ លោង ហង់ ជួនណារ៉ុន បានមានប្រសាសន៍ប្រាប់កាសែតភ្នំពេញប៉ុស្ត៍ថា៖ សញ្ញាប័ត្រគឺគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺចំណេះដឹង ។ មានតែសញ្ញប័ត្រតែគ្មានចំណេះដឹង គឺគ្មានន័យអ្វីទេ ។ ខ្ញុំពេញចិត្តនឹងប្រសាសន៍នេះណាស់ ។ ព្រោះវាឆ្លុះបញ្ចាំងអំពីសច្ចភាពនៃជីវិតដែលនិស្សិតត្រូវប្រឈមនៅពេលចេញមករកឬប្រកបការងារចិញ្ចឹមជីវិត ។ ខ្ញុំគ្មានបំណងរិះគន់អ្នកដែលឲ្យតម្លៃសញាប័ត្រច្រើនជាងចំណេះដឹងនោះទេ ។ អ្វីដែលខ្ញុំចង់បានគឺការពិចារណា ។ សញ្ញាប័ត្រនឹងបាត់ខ្លួននៅពេលដែលយើងចាប់ផ្តើមប្រឡូកនៅក្នុងការងារ ។ បើគ្មានចំណេះដឹងនិងសមត្ថភាព ទោះបីមានសញ្ញាប័ត្រគរដូចភ្នំក៏ជួយមិនរួចដែរ ។ សម្រាប់អ្នកដែលចង់បានទ្រព្យចំណេះដឹងដោយមិនចាំបាច់ចេញពីក្នុងផ្ទះ ខាងក្រោមនេះជាតំណវេបសាយៈ khanacademy.org ខ្ញុំនិងសរសេរអំពីសាវតារបស់វេបសាយនេះនៅពេលក្រោយ ព្រោះខ្ញុំធ្លាប់បានស្តាប់សុន្ទរកថារបស់លោក សាលម៉ាន ខាន់ ដែលជាស្ថាបនិកនៃវេបសាយនេះ៕

Thursday, July 13, 2017

រំលឹក

ខ្សែជីវិត ក្រឡេកមើលទៅអតីតកាលនៃជីវិតខ្ញុំ ឧបស័គ្គមួយដែលលេចធ្លោជាងគេ គឺការរៀនសូត្រ ។ មិនមែនមកពីខ្ញុំខ្សត់ប្រាជ្ញារៀនមិនចេះនោះទេ ប៉ុន្តែ មកពីខ្ញុំកើតនៅក្នុងសម័យកាលមួយដែលរារាំងការរៀនសូត្ររបស់ខ្ញុំមិនឲ្យលូតលាស់តាមសម្មាជីវោ ។ ខ្ញុំគ្រប់អាយុចូលរៀនថ្នាក់ទីមួយនៅក្នុងឆ្នាំ ១៩៧០ ។ នៅឆ្នាំទីមួយនោះខ្ញុំអត់បានឡើងថ្នាក់ទេព្រោះអត់មានឈ្មោះនៅក្នុងបញ្ជី ។ ដូច្នេះ ខ្ញុំត្រូវរៀនសាឡើងវិញមួយឆ្នាំទៀត ។ សរុបឲ្យខ្លីទៅ ចាប់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ដែលជាឆ្នាំខ្មែរក្រហមឡើងកាន់អំណាចហើយបំបាត់វិស័យអប់រំចោលនោះ ខ្ញុំរៀនបានតែ ៣ថ្នាក់កន្លះទេ ព្រោះនៅឆ្នាំមួយនោះ ខ្មែរក្រហមអុកឡុកខ្លាំងពេកមិនអាចទៅរៀនអស់ពេលជាងកន្លះឆ្នាំ ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ខ្ញុំមានបំណងត្រឡប់ទៅរៀនវិញ ប៉ុន្តែភូមិដែលខ្ញុំរស់នៅនោះអាចបង្កើសាលាបង្រៀនសិស្សត្រឹមថ្នាក់ទី ២ តែប៉ុណ្ណោះ ។ ដូច្នេះ ខ្ញុំត្រូវខកខានការសិក្សារហូតដល់ឆ្នាំ ១៩៨៥ ទើបមានឪកាសត្រឡប់ចូលសាលារៀនវិញ ។ វាមានរយៈពេល ១០ឆ្នាំគត់ដែលខ្ញុំបានឃ្លាតអំពីថ្នាក់រៀន ។ អាយុក៏ច្រើន ចំណេះក៏តិច ។ គ្រានោះ ខ្ញុំកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនសាយធូ (Site 2) នៅតាមបណ្តោយព្រុំដែន ខ្មែរ ថៃ ។ ជំហានទីមួយរបស់ខ្ញុំគឺបន្ថយអាយុ ៥ឆ្នាំ ហើយទៅសុំអ្នកស្រីនាយកសាលាចូលរៀននៅថ្នាក់ទី ៦ ដោយមិនចាំបាច់ធ្វើតេស្ត ព្រោះខ្ញុំដឹងថាខ្ញុំមិនមានសមត្ថភាពធ្វើតេស្តជាប់ទេ ។ អ្នកស្រីនាយិការមិនអនុញាតឲ្យខ្ញុំចូលរៀនដោយមិនធ្វើតេស្តឡើយ ។ ចេញពីទីនោះមក ខ្ញុំក៏ទៅសុំសាលាមួយទៀតចូលរៀនថ្នាក់ទី ៤ ។ មុននឹងឲ្យខ្ញុំរៀននៅក្នុងថ្នាក់គាត់ លោកគ្រូបង្រៀនថ្នាក់ទី៤នោះ ឲ្យខ្ញុំធ្វើលំហាត់តូចមួយគឺរកផ្ទៃក្រឡា ការេ ។ ពុទ្ធោអើយខ្ញុំអត់ចេះរកផ្ទៃក្រឡាការេទេ ។ លោកគ្រូនោះក៏បញ្ជូនខ្ញុំឲ្យទៅរៀននៅថ្នាក់ទី ៣ ដែលមានសិស្សអាយុតិចជាងខ្ញុំយ៉ាងតិច ១០ឆ្នាំ ។ ពេលចេញលេង ខ្ញុំលួចគេចមកផ្ទះដោយតាំងចិត្តថាមិនត្រឡប់ទៅរៀននៅថ្នាក់ទី ៣នោះវិញទេ ។ ដេកសញ្ជឹងអស់សង្ឃឹម ពីរបីថ្ងៃ ខ្ញុំក៏សម្រេចចិត្តជាលើកចុងក្រោយទៅសុំចូលរៀនថ្នាក់ទី ៥ នៅសាលាមួយផ្សេងទៀត ។ ដោយហេតុតែសាលានោះមិនសូវមានសិស្សរៀន លោកនាយករងសម្រេចឲ្យខ្ញុំចូលរៀនដោយគ្មានធ្វើតេស្តឬក៏សួរនាំអ្វីច្រើនឡើយ ។ ថ្វីដ្បិតតែខ្ញុំរកមធ្យោបាយត្រឡប់ចូលរៀនវិញបានមែន ប៉ុន្តែឧបសគ្គរបស់ខ្ញុំមិនទាន់ចប់ទេ ។ ខ្ញុំអត់ចេះធ្វើចំណោទថ្នាក់ទី ៥ ។ សូម្បីតែលេខនព្វនក៏ខ្ញុំមិនចេះដែរ ។ គឺឡេឡឺមិនដឹងថាអ្វីជាអ្វីតែម្តង ។ បុ៉ន្តែ អ្វីដែលខ្ញុំមានគឺឆន្ទៈ ។ ខ្ញុំត្រូវតែជម្នះឧបសគ្គទាំងនេះឲ្យបាន ។ បើមិនដូច្នោះទេ ការព្យាយាមរបស់ខ្ញុំនឹងក្លាយទៅជាទង្វើអត់ប្រយោជន៍ ។ ពាក្យអង់គ្លេសមួយឃ្លាពោលថា៖ If there is a will, there is always a way ។ ខ្ញុំអង្វរមិត្តម្នាក់ដែលអង្គុយជិតខ្ញុំឲ្យគាត់មករៀនមុនពេលកន្លះម៉ោង ដើម្បីជួយពន្យល់ណែនាំខ្ញុំអំពីរបៀបរកដំណោះស្រាយចំណោទ និងធ្វើលេខនព្វន្តនានា ។ កន្លះឆ្នាំក្រោយមកខ្ញុំប្រឡងចូលរៀននៅថ្នាក់ទី ៦ (ឬមធ្យមសិក្សាទី ១) បានជោគជ័យដូចគេដូចឯងដែរ ។ ខ្ញុំរៀននៅថ្នាក់ទី ៦ផង រៀនក្រៅផ្លូវការជាមួយនឹងមិត្តភក្តិផង ។ បន្ទាប់ពីរៀននៅថ្នាក់ទី ៦ បានពេញមួយឆ្នាំ ខ្ញុំក៏ចាកចេញពីជំរំសាយធូទៅរស់នៅក្នុងជំរំមួយទៀតឈ្មោះ ខៅអុីដាង ។ នៅទីនោះ ខ្ញុំបានទៅសុំចុះឈ្មោះរៀនផ្លោះថ្នាក់ពីរកំរិតនៅអនុវិទ្យាល័យ អង្គរវត្ត ។ មុននឹងអនុញាតឲ្យខ្ញុំចូលរៀន នាយកសាលាបានឲ្យខ្ញុំទៅធ្វើតេស្តដើម្បីបញ្ជាក់សមត្ថភាព ។ មិនដឹងជាសំណាងឬព្រះលោកជួយទេ លោកគ្រូដែលយកតេស្តមកឲ្យខ្ញុំធ្វើនោះធ្លាប់ស្គាល់ខ្ញុំកាលយើងរស់នៅក្នុងជំរំសាយធូ ។ គាត់ឲ្យខ្ញុំរកដំណោះស្រាយលើសមីការ ពីរអញតិ និងលំហាត់មួយទៀតពាក់ព៍ន្ធនឹងទ្រីហ្គូណូមេទ្រី ។ ខ្ញុំអត់ចេះធ្វើលំហាត់ទាំងនោះទេ ។ ធ្លាប់តែដោះស្រាយសមីការ មួយអញត្តិ ។ ដូច្នេះ ខ្ញុំក៏ព្យាយាមរកចម្លើយលើសមីការពីរអញត្តិមុន ។ បន្ទាប់ពីឃើញខ្ញុំរកដំណោះស្រាយមិនចេញ លោកគ្រូនោះក៏យកប៊ិកមកដោះស្រាយបង្ហាញខ្ញុំ រួចហើយគាត់ឲ្យខ្ញុំចូលទៅរៀននៅថ្នាក់មធ្យមសិក្សាទី ៤គ (Form 4C) ។ ខ្ញុំរៀននៅថ្នាក់ ម.ស. ៤គ នោះបានប្រហែលជា ៧ខែដែរ ។ អំឡុងពេលនោះ ខ្ញុំនៅតែបន្តរៀនក្រៅផ្លូវការជាមួយនឹងមិត្តភក្តិ ជាពិសេសគឺរៀននៅក្នុងសាលាវត្ត ខៅអុីដាង ដែលមានគ្រូស្ម័គ្រចិត្តបង្រៀនឥតយកកម្រៃ ។ មុនថ្ងៃប្រឡងសញ្ញាប័ត្របឋមភូមិមួយអាទិត្យ ខ្ញុំត្រូវបានតម្រួតថៃដែលយាមជំរំខៅអុីដាង ចាប់ញាត់គុកជិតមួយខែរួចហើយក៏បញ្ជូនមកជំរំសាយធូវិញ ។ មូលហេតុ ខ្ញុំរស់នៅក្នុងជំរំខៅអុីដាងមិនស្របច្បាប់ ។ មកដល់សាយធូ ខ្ញុំបានទៅជួបអតីតគ្រូបង្រៀនខ្ញុំម្នាក់ឈ្មោះ ផុន ប៊ុនយ៉ាន ដើម្បីពឹងពាក់គាត់ជួយអន្តរាគមឲ្យខ្ញុំបានចូលរៀនវិញ ។ ខ្ញុំជំរាបគាត់អំពីការរៀនផ្លោះថ្នាក់របស់ខ្ញុំនៅ ខៅអុីដាង ហើយសុំគាត់ចូលរៀនត្រឹមថ្នាក់ ម.ស. ៣ ។ ចូលរៀនបានពីរបីថ្ងៃ គ្រូយ៉ានហៅខ្ញុំឲ្យទៅជួបគាត់នៅក្នុងការិយាល័យហើយប្រាប់ថា មានគេចោទប្រកាន់ថាខ្ញុំសូកថ្នាក់ដឹកនាំសាលាទើបបានចូលរៀននៅ ម.ស. ៣ នៅពេលដែលអតីតមិត្តរួមថ្នាក់ដែលរៀននៅ ម.ស. ១ ជំនាន់ខ្ញុំនោះទើបតែរៀនដល់ ម.ស. ២ ។ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ខ្ញុំសម្រេចឈប់រៀនមួយរយៈរង់ចាំដល់ឆ្នាំសិក្សាថ្មីសឹមចុះឈ្មោះចូលរៀនវិញ ។ អំឡុងពេលនោះ មិត្តម្នាក់បាននាំខ្ញុំទៅធ្វើការនៅក្នុងសាលាបច្ចេកទេសសម្រាប់ជនពិការ ។ ខ្ញុំបានធ្វើជាជំនួយការឲ្យអ្នកគ្រូជនជាតិបារាំងម្នាក់ឈ្មោះ វ៉េរ៉ូនីគ ដេក្រុប (Veronique de Crope) ។ គាត់បង្រៀនគូររូបនិងគូរទេសភាពដល់កុមារអាយុរវាង ៨ទៅ១៣ ឆ្នាំ ។ ធ្វើការជាមួយគាត់បានប្រមាណជា ១ខែ អ្នកគ្រូ វ៉េរ៉ូនីគ ក៏ត្រឡប់ទៅស្រុកបារាំងវិញ ។ គាត់ប្រគល់កូនសិស្សតូចៗទាំងនោះឲ្យខ្ញុំគ្រប់គ្រង និងឲ្យខ្ញុំប្រាប់ ប្រាដឺ គីកេ (Brother Kike) អំពីតម្រូវការនានាសម្រាប់ការបង្រៀនកូនសិស្សទាំងនោះ ។ ខ្ញុំមិនចេះគូររូបទេ ហើយក៏មិនដែលរៀនគូររូបភាពដែរ ។ ខ្ញុំខំប្រឹងអាននិងស្វែងយល់អំពីរបៀបគូររូបភាពចេញពីសៀវភៅមួយក្បាលដែលអ្នកគ្រូ វ៉េរ៉ូនីគ ប្រគល់ឲ្យខ្ញុំ ។ សៀវភៅនោះមានចំណងជើងថា៖ Perspective Drawing ។ រៀងរាល់ល្ងាច បន្ទាប់ពីកូនសិស្សត្រឡប់ទៅផ្ទះអស់ ខ្ញុំតែងតែឆ្លៀតទៅរៀនគណិតវិទ្យាដែលបង្រៀនដោយយុវជនម្នាក់ឈ្មោះ ជា ចំរើន នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយក្បែរនោះ ។ ធ្វើការនៅសាលាបច្ចេកទេសបានប្រហែលជា ៤ខែ ខ្ញុំបានទទួលដំណឹងថា រដ្ឋបាលអប់រំនៅជំរំសាយធូ នឹងរៀបចំកម្មវិធីប្រឡងឌីប្លូមសម្រាប់សិស្សដែលរៀននៅថ្នាក់ ម.ស. ៤ ។ គេអនុញាតឲ្យបុគ្គលិកស្ថាប័ននានាចូលរួមប្រឡងដែរប្រសិនបើមានអ្នកចាប់អារម្មណ៍ ។ យកតួនាទីជាបុគ្គលិកស្ថាប័ន ខ្ញុំក៏សម្រេចចិត្តចូលរួមប្រឡងនឹងគេដែរ ។ ខ្ញុំប្រឡងឌីប្លូមជាប់ទាំងត្រដាបត្រដួស ។ ក្នុងចំណោមបេក្ខជន២១នាក់ដែលចូលរួមប្រឡងនៅក្នុងបន្ទប់ជាមួយខ្ញុំនោះ មានតែ១១នាក់ប៉ុណ្ណោះដែលប្រឡងជាប់ ។ បន្ទាប់ពីប្រឡងឌីប្លូមហើយ ខ្ញុំក៏សម្រេចចិត្តត្រឡប់ចូលរៀនពេញមោ៉ងវិញ ។ ខ្ញុំជំរាបប្រាដឺ គីកេ អំពីបំណងរបស់ខ្ញុំហើយគាត់ក៏យល់ព្រមឲ្យខ្ញុំត្រឡប់ទៅរៀនវិញដែរ ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងអនុញាតឲ្យខ្ញុំបន្តជួយបង្រៀនកុមារគូរគំនូតទៅទៀតប្រសិនបើខ្ញុំអាចឆ្លៀតពេលបាន ។ គួរកត់សម្គាល់ដែរថា កូនសិស្សតូចៗដែលខ្ញុំបង្រៀនក្នុងនាមជាគ្រូទីងមោងនោះ អ្នកខ្លះបានទទួលអាហារូបករណ៍ទៅរៀនបន្តនៅស្រុកបារាំង ខ្លះទៀតបានក្លាយទៅជាស្ថាបនិកនៃអង្គការ ហ្វាពន្លឺសីល្បៈ ។ ប្រាដឺ គីកេ ឥឡូវនេះជា ប៊ីសុប (Bishop Kike) ប្រចាំការនៅខេត្ត បាត់ដំបង ។ ចំណែកយុវជន ជា ចំរើន បច្ចុប្បន្នបានក្លាយជា ឯ.ឧ. ជា ចំរើន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។ ខ្ញុំរៀននៅថ្នាក់បន្ទាប់ឌីប្លូមបានជិត១ឆ្នាំដែរ មុនពេលចាកចេញមករស់នៅស្រុកអាមេរិក ។ ក្រៅអំពីមុខវិជ្ជាអស្សរសាស្ត្រខ្មែរ អង់គ្លេស ប្រវត្តិសាស្ត្រ និង អភិបាលកិច្ច មុខវិជ្ជាវីទ្យាសាស្ត្រពិតនានាខ្ញុំមិនសូវយល់ទេ ។ ដើម្បីគេចកុំឲ្យគ្រូហៅឡើងធ្វើលំហាត់ ខ្ញុំទៅអង្គុយនៅតុចុងក្រោយបំផុតជាមួយនឹងសម្លាញ់(អាប់)ម្នាក់ឈ្មោះ ហុង ស្រីសម្បត្តិ ដែលជាឪពុករបស់ក្មួយ ហុង ស្រីសន្តិភាព (ហៅពីស)អ្នកលេងហ្គីតាវ័យក្មេងដ៏ល្បីល្បាញរបស់ក្រុមតន្ត្រី បងប្អូន ។ គ្រានោះ សម្បត្តិនិងខ្ញុំហាក់ដូចជាសប្បាយនឹងជជែកគ្នាច្រើនជាងការរៀនសូត្រ ។ ផ្នែកគណិតសាស្ត្រ យើងរៀនអំពីមេទ្រីក វិចទ័រ និង ហ្វុងស្យុង (Matrix, Vector, and Function) ហើយខ្ញុំធ្លាក់ពន្ទុស្ទើរតែទាំងស្រុង ។ ដើម្បីទប់ទល់ស្ថានការណ៍កុំឲ្យការសិក្សារបស់ខ្ញុំធ្លាក់ដុនដាបខ្លាំង ខ្ញុំផ្តោតការសិក្សារបស់ខ្ញុំទៅលើមុខវិជ្ជាអក្សរសាស្ត្រ ប្រវិត្តិសាស្ត្រ និងអភិបាលកិច្ច ច្រើនជាងមុខវិជ្ជាដទៃ ។ ទោះជាយ៉ាងណាក៏ដោយ ពិន្ទុ គណិតវិទ្យា ជីវវិទ្យា និងរូបវិទ្យា គីមី របស់ខ្ញុំយ៉ាប់មែនទែន ។ ខ្ញុំគ្មានសង្ឃឹមបានឡើងថ្នាក់ទេនៅពេលដែលពិន្ទុទាំងអស់របស់ខ្ញុំត្រូវបានបូកសរុបនៅចុងឆ្នាំ ហើយក៏មានគម្រោងលាចាកសិក្ខាបទត្រឹមនោះដែរប្រសិនបើខ្ញុំប្រឡងផ្តាច់(ព្រាត់) ធ្លាក់ ។ មុនពេលប្រឡងដំណាច់ឆ្នាំប្រហែលកន្លះខែ ខ្ញុំត្រូវបានស្ថានទូតអាមេរិកនៅបាងកក អនុញាតឲ្យចាកចេញពីជំរំសាយធូដើម្បីទៅពិនិត្យសុខភាពនិងស្នាក់នៅជំរំមួយផ្សេងទៀតរយៈពេល៣ខែ ទម្រាំដល់ពេលឡើងយន្តហោះទៅកាន់ទឹកដីដែលមនុស្សក្រក្រីជាច្រើនចាត់ទុកថាជាឋានសួរលើលោកីយ៍ ។ អាមេរិកសង្គ្រោះខ្ញុំអំពីវិបត្តិសិក្សានៅជំរំជនភៀសខ្លួនក៏ពិតមែន ប៉ុន្តែអាមេរិកមិនបានសង្គ្រោះខ្ញុំអំពីការប្រឈមនឹងឧបសគ្គនានាក្នុងការសិក្សានៅសហរដ្ឋអាមេរិកឡើយ ។ ការសិក្សារបស់ខ្ញុំនៅជួបឧបសគ្គជាច្រើនទៀត ប៉ុន្តែសូមស្លេះត្រឹមនេះចុះ ព្រោះរឿងនេះវែងស្ទើរតែសរសេរចេញជាសៀវភៅមួយក្បាលបាន ។ មុននឹងបញ្ចប់ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ពេលវេលា១០ឆ្នាំនៃការសិក្សាដែលខ្ញុំបាត់បង់ គឺនៅតែ១០ឆ្នាំដដែលទោះបីជាខ្ញុំរៀនផ្លោះថ្នាក់ច្រើនដងក៏ដោយ ។ និស្សិតអាមេរិកភាគច្រើនទទួលសញាប័ត្របរិញា (Bachelor's Degree) នៅអាយុ ២២ ចំណែកខ្ញុំទទួលសញាប័ត្រដូចគ្នានោះនៅអាយុ ៣៣ ៕

Thursday, June 29, 2017

Opinion

Re-Doing Affordable Care Act: A Quicksand or A Quagmire? After suffering a defeat earlier, the Trump Administration's attempt to repeal Affordable Care Act, ACA (a.k.a. Obamacare), is now back on the legislative agenda by a victory of very few votes in the U.S. House of Representative. Given the fact that Mr. Trump has thus far been using Executive Orders as a means of doing administrative businesses, this victory is indeed no small feat. However, at this moment, this ACA's repeal or replacement legislation is still in limbo as the Senate chamber was and is unable to garner enough votes to pass it through to Mr. Trump for signing. The purpose of this article is not to criticize Mr. Trump per se, but rather to point out that there might be a better way to skin the cat. From my short research on the Internet, added by old knowledge left over from lessons learned in university, the U.S.A. has four forms of health care insurance services for the needs of her population. The first one is private medical care insurance that anyone can buy to provide the services for his/her needs. The second is Medicare which provides medical services for retired elderly people who had pre-paid for it in the form of tax deduction from their paychecks. The third is Veteran healthcare services for those who had served in the military. The fourth is Medicaid which provides services for people who live below the poverty lines, including the elderly who are not eligible for Medicare, the disable, and single mothers with dependent children. The last three of these medical care services are government-run programs. Based on these existing programs, the only group of people who need ACA are those whose incomes are too high to qualified for Medicaid and whose employers are not obliged to provide or subsidize for their medical care insurance. Without employer's subsidy for their medical care insurance, many (if not most) of these people are left with two options in life: buying medical care insurance to maintain good health or buying foods to maintain livelihood. Needless to say, most choose the latter. The fact that people don't buy medical care insurance is not really a problem. Problem occurs when uninsured people start using emergency care services at hospitals to fix their ailments. Because the law requires hospitals to treat people in an emergency regardless if they have medical insurance or the ability to pay the bills, the influx of medically uninsured people seeking treatments via emergency procedure put heavy burden on hospital's financial resources. So, to address the problem, many U.S. Presidents started to find a way to introduce legislation to fix the dilemma once and for all. People may recall that the ACA took about two decades to come into existence. The sole purpose of this law is to fill the gap of health care for the U.S. population who are left without medical care coverage. Starting in the early 1990s, immediately after taking office, President Bill Clinton assigned his wife, Hillary Clinton, to campaign for a legislation to provide affordable medical care coverage for the uninsured. However, the initiative failed to gather enough supports in Congress, so it stayed dormant as a concept for 16 years until President Barack Obama took office in 2008 that he was able to revive it and made it become the law of the land. Now that it has been repealed, one could only hope that the ACA won't take another 20 years to return to existence. Without repeating Mr. Trump's fusses, the ACA is no magic wand as far as affordable medical insurance is concerned. It has many flaws. One of the biggest flaws is having private healthcare insurance companies manage the program. The main goal of private healthcare insurance companies is to make profits, not providing affordable healthcare insurance. One way to correct this oxymoronic flaw is to expand Medicaid program in the form of pay for services. The Federal Government could transfer the whole program to each state to run it based on what the local people needs not based on what politicians in Washington think they needs. We could call it Medicaid Plus (Part A, B, and C) and have people paid for it based on what they needs for their individual care. Those who need more pay more, and those who need less could pay less. This streamline approach could save a lot of money and headaches for many people. Some people might point out that not many doctors or private clinics accept Medicaid insurance because it takes too long to get the claims paid. This problem could be resolved easily as the states regulate the licensing of both doctors and clinics. The states could do both, expedite the payment to doctors and make issuance of license to practice medicine contingent upon acceptance of Medicaid insurance program. This approach might be simplistic; but, if the goal of the legislation is to provide affordable healthcare insurance to the uninsured, expanded Medicaid insurance program is probably the best option.

Wednesday, June 21, 2017

ចំណីខួរក្បាល

ទំពាំងស្នងឬស្សី បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់នៅស្រុកខ្មែរថ្មីៗនេះ គេសង្កេតឃើញមានយុវជនមួយចំនួនត្រូវបានពលរដ្ឋបោះឆ្នោតឲ្យបម្រើការងារជា មេឃុំ ។ ក្រៅអំពីការងារជាសកម្មជនបក្សនយោបាយ យុវមេឃុំទាំងនេះប្រហែលជាមិនសូវមានបទពិសោធន៍អភិបាលកិច្ចសាធារណៈរឹងមាំទេ ។ អ្វីដែលជាបន្ទុករឹតតែធ្ងន់ថែមទៀតនោះ គឺថាយុវមេឃុំទាំងនេះក៏ដើរតួជាអ្នកត្រួសត្រាយផ្លូវ សម្រាប់យុវជនដទៃធ្វើដំណើរលើវិថីនយោបាយផងដែរ ។ ខ្ញុំមិនខ្វល់ថាយុវមេឃុំទាំងនេះ តំណាងឲ្យគណៈបក្សណានោះទេ ។ អ្វីដែលខ្ញុំខ្វល់ គឺចង់ឃើញខ្មែរគ្រប់និន្នាការនយោបាយ ជួយផ្តល់គំនិតប្រាជ្ញា និងឪវាទផ្សេងៗដើម្បីឲ្យយុវមេឃុំ ដែលផុសចេញពីឆន្ទៈរបស់ពលរដ្ឋទាំងនេះ រីកលូតលាស់ដុះដាលក្លាយជាដើមទុនធនធានមនុស្សដែលប្រកបដោយសក្តានុពល ។ ពាក្យ "ទំពាំងស្នងឬស្សី" វាមានន័យខ្លឹមសារតែនៅពេលណាដែលឬស្សីចាស់ជិតងាប់ព្រមញែកខ្លួនទុកប្រឡោះឲ្យទំពាំងផុសលាស់ខ្ពស់ដល់វេហាស៍ ។ ដរាបណាគ្មានការជួយបណ្តាលបណ្តុះ ទុកប្រឡោះ ឲ្យទំពាំងដុះដោយសេរីនិងភក្តី ពាក្យទំពាំងស្នងឬស្សី គ្មានន័យហើយក៏គ្មានតម្លៃអ្វីលើសអំពីទឹកប៊ិចដែលដិតដាមលើក្រដាសនោះឡើយ ៕

Monday, June 12, 2017

ធម្មបាលោ ខៀវ ជុំ

ធម្មធិបតេយ្យ ធ្លាប់តែឮពាក្យ ប្រជាធិបតេយ្យ ដល់មកជួបពាក្យ ធម្មធិបតេយ្យដែលធម្មបាល ខៀវ ជុំ លើកយកមកវែកញែកក្នុងសំណេររបស់ព្រះអង្គ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ជាគោលការណ៍ដឹកនាំប្រទេស ធម្មធិបតេយ្យ មានទម្រង់ល្អប្រសើរជាងប្រជាធិបតេយ្យ នេះបើតាមការអះអាងរបស់ធម្មបាល ខៀវ ជុំ ។ ខ្ញុំយល់ស្របជាមួយនឹងគំនិតនេះ ។ តាមការយល់ឃើញរបស់ធម្មបាល ខៀវ ជុំ ធម្មធិបតេយ្យគឺជាទម្រង់រដ្ឋាភិបាលមួយដែលយក ធម្ម ឬព្រះធម៌ ធ្វើជាមូលដ្ឋានសម្រាប់បង្កើតច្បាប់គ្រប់គ្រងរដ្ឋ ។ មានន័យថា ស្ថាប័ននិតិបញតិ គប្បីស្ថិតនៅក្រោមការគ្រុបគ្រងរបស់តំណាងព្រះសង្ឃដែលជ្រើសរើសចេញពីសំណាក់លោកសង្ឃនៅក្នុងប្រទេសទាំងមូល ។ ចំណែកស្ថាប័ននិតិប្រតិបត្តិ និង តុលាការ គឺជ្រើសតាំងដោយរាស្ត្រចេញអំពីសំណាក់ពលរដ្ឋទូទៅ ។ មូលហេតុដែលដាក់ស្ថាប័ននិតិបញតិឲ្យស្ថិតនៅក្រោមការគ្រុបគ្រងរបស់ព្រះសង្ឃ ត្បិតព្រះសង្ឃជាអ្នកសិក្សាច្បាប់ធម្មជាតិ និងយល់អំពីសេចក្តីទុក្ខរបស់មនុស្សជាក់លាក់ជាងគេ ។ ជាគោលការសាកល ច្បាប់ដែលមនុស្សបង្កើតឡើងដើម្បីធ្វើជាយន្តការគ្រុបគ្រងឬដឹកនាំរដ្ឋ គឺផ្អែកលើគោលការដោះស្រាយបញ្ហានៅក្នុងសង្គម ។ បញ្ហាសង្គមគឺតែងតែនាំទុក្ខមកឲ្យមនុស្ស ដោយផ្ទាល់ផងនិងដោយប្រយោលផង ។ នៅក្នុងសង្គមខ្មែរ និងសង្គមដទៃដែលពលរដ្ឋគោរពបូជានិងយកព្រះពុទ្ធសាសនា ឬទស្សនៈព្រះពុទ្ធមកធ្វើជាគោលការណ៍សម្រាប់ដឹកនាំជីវិត ការជ្រើសយកព្រះសង្ឃឲ្យគ្រប់គ្រងស្ថាប័ននិតិបញតិ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កសាងសង្គមមួយដែលប្រកបដោយយុត្តិធម៌ ។ តាមការយល់ឃើញរបស់ធម្មបាល ខៀវ ជុំ គុណសម្បត្តិរបស់ព្រះសង្ឃក្នុងការគ្រប់គ្រងស្ថាប័ននិតិបញតិមានដូចតទៅ៖ ១) ព្រះសង្ឃមានប្រភពចេញមកពីគ្រប់មជ្ឈដ្ឋានដែលតំណាងឲ្យៈ អ្នកមាន អ្នកក្រ ចាស់ និង ក្មេង (លើកលែងតែស្ត្រី) ២) ព្រះសង្ឃរស់ដោយសារការផ្គត់ផ្គង់របស់ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ គ្មានទ្រព្យសម្បត្តិ ហើយក៏គ្មានកាតព្វកិច្ចស្វែងរកទ្រព្យមកចិញ្ចឹមគ្រួសារដែរ ៣) ព្រះសង្ឃមានច្បាប់វិន័យគ្រប់គ្រងតឹងរឹងពាក់ព័ន្ធនឹងសម្ភារៈនិយម និងកត្តានានាទាក់ទងនឹងកិលេស ឬតណ្ហា ៤) ព្រះសង្ឃយល់និងស្គាស់ឬសគល់នៃសេចក្តីទុក្ខច្បាស់លាស់ជាងពលរដ្ឋទូទៅ ត្បិតអីមួយផ្នែកធំនៃជីវិតព្រះសង្ឃគឺសិក្សាស្វែងយល់និងពន្យល់ពលរដ្ឋអំពីហេតុផលដែលនាំមកនូវក្តីទុក្ខដល់មនុស្សគ្រប់ៗរូប ។ ព្រះសង្ឃថែមទាំងដឹងអំពីវិធីដែលមនុស្សអាចរំដោះខ្លួនចេញអំពីសេចក្តីទុក្ខទៀតផង ។ ផ្អែកលើគុណសម្បត្តិមួយចំនួនខាងលើនេះ ទម្រង់រដ្ឋាភិបាលធម្មធិបតេយ្យ មានលក្ខណៈប្រសើរជាងទម្រង់ដទៃ គឺស្ថិតត្រង់ថានិតិបញតិដែលជាស្ថាប័នបង្កើតច្បាប់សម្រាប់គ្រុបគ្រងមនុស្សក្នុងនគរ គឺស្ថិតនៅក្នុងដៃមនុស្សមួយក្រុម ដែលគ្មានឬក៏មានទំនាស់ផលប្រយោជន៍តិចតួចបំផុត ។ ក្រៅពីគ្មានទំនាស់ផលប្រយោជន៍ដែលជាជម្ងឺរុាំរ៉ៃរាតត្បាតរដ្ឋាភិបាលមិនរើសមុខ ព្រះសង្ឃក៏ជាអ្នកសិក្សានិងយល់ដឹងអំពីច្បាប់ធម្មជាតិដែលជាច្បាប់គ្រុបគ្រងលើជីវិតមនុស្សសត្វផងទាំងពួងផងដែរ ។ កន្លងមក មិនទាន់មានប្រទេសណាមួយយកទម្រង់ ធម្មធិបតេយ្យ មកធ្វើជាយន្តការដឹកនាំរដ្ឋទេ ។ ប៉ុន្តែ ខ្ញុំយល់ថាគំនិត ធម្មធិបតេយ្យរបស់ធម្មបាល ខៀវ ជុំ នេះមានលក្ខណៈល្អគ្រប់គ្រាន់អាចយកមកពិសោធន៍សាកល្បងក្នុងការដឹកនាំរដ្ឋបាន ៕

Friday, June 9, 2017

វិចារណកថា

យុទ្ធសាស្ត្រនយោបាយ (Political Strategies) តួលេខដែលទើបនឹងស្តែងចេញមកអំពីលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ នៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានសម្លេងគាំទ្រខុសគ្នាមិនដល់ ១០ភាគរយទេ ។ ដូច្នេះ ជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋសភា និងរដ្ឋាភិបាលថ្មីនៅឆ្នាំ ២០១៨ ខាងមុខនេះ អាចពឹងផ្អែកទាំងស្រុងទៅលើយុទ្ធសាស្ត្រនយោបាយគន្លិះណាមួយដែលទាក់ចិត្តអ្នកបោះឆ្នោតកណ្តាលនិយម (អ្នកបោះឆ្នោតដែលគ្មាននិន្នាការ Swing Votes) ។ តាមការសង្កេត គណបក្សប្រជាជនកម្ពុជាបានប្រើយុទ្ធសាស្ត្រ បំបែកនិងគ្រប់គ្រង (Divide and Conquer) ជាច្រើនឆ្នាំមកហើយ ។ បុន្តែ យុទ្ធសាស្ត្រនេះហាក់ដូចជាលែងសូវមានប្រសិទ្ធិភាពហើយ ផ្អែកលើលទ្ធផលនៃការបោះឆ្នោតនៅអាណត្តិកន្លងទៅនេះ ។ មូលហេតុនៃការបាត់បង់ប្រសិទ្ធិភាពនេះ គឺមកអំពីគណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្រនយោបាយប្រសើរជាង ។ ខ្ញុំសូមមិនបកស្រាយចំណុចនេះវែងឆ្ងាយទេ ត្បិតមានលទ្ធផលនៃការបោះឆ្នោតកន្លងទៅជាតឹកតាងស្រាប់ហើយ ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា៖ Winning the battle, but losing the war ដែលអាចប្រែថា៖ ឈ្នះនៅក្នុងស្ថានភាពចាញ់ ។ មានន័យថាឈ្នះដោយសារកត្តាខាងក្រៅជួយ មិនមែនឈ្នះដោយសារគូបដិបក្សខ្សោយនោះទេ ។ បើយើងពិនិត្យមើលជាក់លាក់ កត្តាខាងក្រៅដែលជួយឲ្យគណបក្យប្រជាជនឈ្នះឆ្នោត មួយចំណែកធំគឺបានមកពីការចូលរួមប្រកួតប្រជែងរបស់គណបក្សតូចៗមួយចំនួននៅក្នុងការបោះឆ្នោត ។ នៅពេលដែលគណបក្សតូចៗទាំងនេះសម្រេចចិត្តដកខ្លួនចេញពីឆាកនយោបាយ ឬក៏រួបរួមគ្នាដូចករណីគណបក្សសមរង្សីនិងសិទ្ធិមនុស្សនោះ អំណាចនិងឥទ្ធិពលរបស់គណបក្សប្រជាជន អាចនឹងរង្គោះរង្គើ ។ ជាគោលការណ៍យុទ្ធសាស្ត្រ គណបក្សប្រជាជនអាចលើកទឹកចិត្ត ឬក៏ផ្តល់ជំនួយជាសម្ភារៈនិងស្មារតីឲ្យគណបក្សតូចៗ បន្តជីវិតនយោបាយតទៅទៀត ។ ប៉ុន្តែ កុំភ្លេចថាគណបក្សសង្គ្រោះជាតិក៏អាចមានយុទ្ធសាស្ត្រស្រដៀងគ្នានេះដែរ គ្រាន់តែដើផ្លូវផ្ទុយគ្នា ។ គេអាចបញ្ចុះបញ្ចូលគណបក្សតូចៗឲ្យមកចូលរួមជីវិតនយោបាយជាមួយនឹងគេ ឬក៏លើកទឹកចិត្តឲ្យផ្អាកសកម្មភាពមួយរយៈ ។ នេះគ្រាន់តែជាជ្រុងមួយនៃយុទ្ធសាស្ត្រនយោបាយតែប៉ុណ្ណោះ ។ អ្វីដែលខ្ញុំចង់លើកយកមកនិយាយពិស្តារនៅទីនេះគឺ យុទ្ធសាស្ត្រ ៥០មុឺនដុល្លារ របស់គណបក្សសង្គ្រោះជាតិ ។ នៅក្នុងគោលនយោបាយទី ៥ របស់គណបក្សសង្គ្រោះជាតិដែលដាក់ចេញនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ថ្មីៗនេះ គឺថា ផ្តល់ថវិកាចំនួន ៥០មុឺនដុល្លា ដែលស្មើនឹង ២០% នៃថវិកាជាតិប្រចាំឆ្នាំ ឲ្យឃុំសង្កាត់យកមកចាត់ចែងអភិវឌ្ឍន៍ទៅតាមអាទិភាពនៃតម្រូវការរបស់តំបន់និមួយៗ ។ កន្លងមក យើងឃើញមានការរិះគន់ជាច្រើនអំពីសំណាក់មន្ត្រីនិងសកម្មជនរបស់គណបក្សប្រជាជន ថាគំនិត ឬគោលការណ៍ ៥០មុឺនដុល្លារនេះ មិនអាចធ្វើបានទេដោយផ្អែកលើហេតុផលផ្សេងៗ ។ មតិមួយចំនួនអះអាងថា ថ្នាក់ដឹកនាំមូលដ្ឋានមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងអភិវឌ្ឍន៍ដោយខ្លួនឯងបានទេ ។ សំណួរមួយដែលយើងគួរសួរគឺថា តើរដ្ឋាភិបាលដែលផ្តល់ឪកាសឲ្យថ្នាក់ដឹកនាំមូដ្ឋានចាត់ចែងអភិវឌ្ឍន៍ដោយខ្លួនឯងម្តងហើយឬនៅ? បើមិនដែលទេ ហេតុអ្វីក៏ដឹងថាថ្នាក់ដឹកនាំមូលដ្ឋាន អសមត្ថភាព? ធនធានមនុស្សនៅស្រុកខ្មែរបច្ចុប្បន្ន ខុសពីធនធានមនុស្សកាលពី ២០ ឬ ៣០ឆ្នាំមុន ។ អ្នកមានសមត្ថភាពរស់នៅស្ទើរតែពេញផ្ទៃប្រទេស ។ ដូច្នេះ គ្មានហេតុផលអ្វីដែលថា ឃុំសង្កាត់ មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នោះទេ ត្បិតអីឃុំសង្កាត់ជាទូទៅតែងតែប្រជុំស្រង់មតិពលរដ្ឋមុននឹងអភិវឌ្ឍន៍អ្វីមួយនៅក្នុងភូមិឃុំរបស់ខ្លួន ។ បើនិយាយអំពីការផ្តល់ឪកាសឲ្យថ្នាក់ដឹកនាំមូលដ្ឋានរៀបចំអភិវឌ្ឍន៍តំបន់របស់ខ្លួនដោយខ្លួនឯងនោះ ប្រទេសកម្ពុជាមានគោលការណ៍នេះជាយូរណាស់មកហើយ គ្រាន់តែមិនដាច់ចិត្តអនុវត្តន៍ ។ គេហៅគោលការណ៍នេះថា វិមជ្ឈការណ៍ និង វិសហមជ្ឈការណ៍ (Decentralization and Deconcentration) ។ គណបក្សប្រជាជនអង្គុយលើគោលការណ៍នេះជិតពីរទសវត្សរ៍មកហើយ ។ ឥឡូវនេះ គណបក្សសង្គ្រោះជាតិកំពុងរើសយកគោលការណ៍នេះទៅប្រើ សមតាមពាក្យអង់គ្លេសមួយឃ្លាដែលពោលថា៖ One man's trash is another man's treasure ។ យើងមិនអាចសន្និដ្ឋានបានទេថា វិមជ្ឈការណ៍ អាចជាប្រធានបទបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលអណត្តិក្រោយនេះ ប៉ុន្តែផ្អែកលើសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ យុទ្ធសាស្ត្រ ៥០មុឺនដុល្លារ ឬវិមជ្ឈការណ៍ មិនអាចមើលរំលងបានទេ ។ បើតាមពត៌មានដែលចេញផ្សាយថ្មីៗនេះ គណបក្សសង្គ្រោះជាតិ គ្រោងស្នើឲ្យរដ្ឋសភាអនុមតិថវិកា៥០មុឺនដុល្លារសម្រាប់ផ្តល់ដល់ឃុំសង្កាត់ទាំងអស់ចាត់ចែងអភិវឌ្ឍន៍តំបន់របស់ខ្លួន ។ មិនដឹងថាគណបក្សប្រជាជនដែលមានសម្លេងភាគច្រើននៅក្នុងរដ្ឋសភាសម្រេចទាត់ចោលសំណើនេះឬក៏យ៉ាងណាទេ ។ បើទាត់សំណើនេះចោល គឺមិនខុសអ្វីអំពីផ្តល់ចំណុចឃោសនារកសម្លេងឆ្នោតដ៏ល្អមួយឲ្យទៅគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៨ឡើយ ។ ផ្អែកលើការរីកចម្រើនដែលយើងអាចមើលឃើញ (Observable Progress) ពលរដ្ឋខ្មែរសព្វថ្ងៃយល់អំពីអំណាចនិងឥទ្ធិពលនៃសន្លឹកឆ្នោតរបស់ខ្លួនច្រើនជាងមុន ។ ពួកគេក៏ជ្រាបផងដែរថា នៅក្នុងរបបប្រជាធិបតេយ្យ មន្ត្រីរាជការជាអ្នកបម្រើរបស់ពួកគាត់ មិនមែនអ្នកត្រួតត្រាដូចសម័យមុនៗនោះទេ ។ ដូច្នេះ បុគ្គលឬគណបក្សណាដែល បម្រើឬផ្តល់សេវាដល់ពួកគាត់បានល្អ បុគ្គលឬបក្សនោះហើយដែលគាត់ផ្តល់សន្លឹកឆ្នោតឲ្យជារង្វាន់ ។ ជាគោលការណ៍យុទ្ធសាស្ត្រ ដើម្បីទទួលបានជោគជ័យនៅក្នុងនយោបាយក្តី ក្នុងការរកសុីចិញ្ចឹមជីវិតក្តី មនុស្សភាគច្រើនតែងតែដើរតាមលំអានសុភាសិតចិនមួយដែលចែងថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់ (Know yourself, know your enemies; a hundred battles, a hundred victories) ។ គេនៅទីនេះ បើនិយាយអំពីការធ្វើនយោបាយគឺមានពីរ៖ ទី ១) គូបដិបក្ស និង ទី ២) ម្ចាស់សន្លឹកឆ្នោត ៕

Friday, June 2, 2017

ចំណីខួរក្បាល

សន្លឹកឆ្នោត បោះឆ្នោតឃុំ សង្កាត់ បំបាត់ទុក្ខ មើលឲ្យសព្វ កុំឈប់ ត្រឹមសម្តី ពាក្យឃោសនា សន្យា ពិតគ្មានន័យ ដ្បិតអ្វីៗ អាស្រ័យ លើទង្វើ ។ ពាក្យមួយឃ្លា ពោលថា សកម្មភាព អាចជម្រាប សភាព ចិត្តអ្នកធ្វើ ល្អអាក្រក់ កខ្វក់ ឬឡឺកឺ (ពាក្យបារាំងមានន័យថា៖ ឆ្កួតឡប់ៗ) ជាអំពើ ទំយើ អាចមើលយល់ ។ សន្លឹកឆ្នោត យើងមួយ ជួយផ្តល់ទុន ឲ្យមហាជន ជាតិពន្ធុ ជួបកុសល រស់បានសុខ ផុតទុក្ខ អស់កង្វល់ អ្នកត្រូវយល់ ឆ្នោតផ្តល់ ផលដល់ជាតិ ។ បើអ្នកបោះ ឆ្នោតខុស ព្រោះតែឆោត ចាញ់បញ្ឆោត ភភូត មនុស្សចោលម្សៀត នោះអ្នកត្រូវ រស់នៅ ក្រោមសម្ពាធ មេដឹកនាំ ត្រីងៀត ដែលឆ្លៀតពង ៕ កំណត់ៈ ស្លាបប៉ាកកា(ទឹកខ្មៅ) មានអំណាចនិងប្រសិទ្ធិភាពខ្លាំងជាងផ្លែដាវ ឬគ្រាប់កាំភ្លើង ។

Wednesday, May 17, 2017

ចំណីខួរក្បាល

អ្នកក្រអាមេរិក កាលពីពេលថ្មីៗនេះ ខ្ញុំឃើញមានគេថតវីដេអូនិងពណ៌នាអំពីអ្នកស្មូមទាននិងអត់ជម្រក នៅសហរដ្ឋអាមេរិកដាក់ក្នុងហ្វេសប៊ុក ហើយរិះគន់ថា សូម្បីតែប្រទេសមហាអំណាចសេដ្ឋកិច្ចក៏មានអ្នកក្រអត់ជម្រកដើរសុំទានស្អេកស្កះដែរ ។ សារសំខាន់នៅក្នុងវីដេអូនោះ គឺការប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹងប្រទេសកម្ពុជា ។ មានប្រតិកម្មជាច្រើនទាក់ទិននឹងវីដេអូឃ្លីបនោះ ។ ខ្ញុំសូមមិនធ្វើការប្រៀបធៀបអំពីមនុស្សក្រីក្រនៅសហរដ្ឋអាមេរិកនិងកម្ពុជាទេ គ្រាន់តែចង់លាតត្រដាងនូវពត៌មានមួយចំនួនទាក់ទិននឹងមូលហេតុដែលនាំឲ្យមានមនុស្សសុំទានអត់ផ្ទះនៅ និងរស់នៅតាមចិញ្ចើមផ្លូវនៅស្រុកអាមេរិក ។ មុននឹងខ្ញុំបរិយាយអំពីអ្នកក្រអាមេរិក ខ្ញុំសូមអនុញាតរៀបរាប់អំពីប្រព័ន្ធរដ្ឋបាលសហរដ្ឋអាមេរិកបន្តិច ។ អាមេរិកជាប្រទេសគ្រប់គ្រងរបៀបសហព័ន្ធ គឺមានរដ្ឋាភិបាលសហព័ន្ធមួយនិងរដ្ឋាភិបាស្វ័យតរបស់រដ្ឋចំនួន ៥០ ផ្សេងទៀត ។ របៀបគ្រប់គ្រងរបស់អាមេរិកគឺ វិមជ្ឈការណ៍ និង សហវិមជ្ឈការណ៍ ។ មានន័យថា រដ្ឋនិមួយៗគ្រប់គ្រងកិច្ចការរដ្ឋបាលដោយខ្លួនឯង បុ៉ន្តែកិច្ចការខ្លះតម្រូវឲ្យរដ្ឋសហការណ៍ជាមួយនឹងរដ្ឋាភិបាលសហព័ន្ធនៅក្នុងការអនុវត្តន៍ ។ ឧទាហរណ៍មួយនៃករណីនេះគឺប្រព័ន្ធអប់រំ ។ ច្បាប់រដ្ឋាភិបាលសហព័ន្ធគឺតម្រូវឲ្យកុមារទាំងអស់មានសិទ្ធិរៀនដោយឥតបង់ថ្លៃរហូតចប់ថ្នាក់ទី ១២ (បាក់ឌុប) ។ ក្នុងរយៈពេលរៀននេះ សាលាទាំងអស់ត្រូវផ្តល់អាហារូបត្ថម និងមធ្យោបាយដឹកជញ្ជូនសិស្សពីផ្ទះមកសាលា និងពីសាលាទៅផ្ទះវិញ រៀងរាល់ថ្ងៃ ។ ដោយហេតុតែ រដ្ឋនិមួយៗគ្រប់គ្រងប្រព័ន្ធអប់រំស្វ័យតពីគ្នា រដ្ឋាភិបាលសហព័ន្ធផ្តល់ថវិការឲ្យរដ្ឋទាំង៥០ចាត់ចែងកិច្ចការអប់រំដោយខ្លួនឯង ដោយស្ថិតនៅក្រោមលក្ខខណ្ឌនានា ។ ប៉ុន្តែ រដ្ឋទាំងអស់ មិនអាចគេចវេសមិនផ្តល់ការអប់រំដល់កុមាររហូតដល់ចប់ថ្នាក់ទី ១២ បានទេ ។ ការគាំពារអ្នកក្រីក្រ ឬជនអានាថាក៏មានច្បាប់ស្រដៀងគ្នានេះដែរ ។ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ ១៩៥០ ១៩៦០ និង ១៩៧០ សហរដ្ឋអាមេរិកបានបង្កើតច្បាប់មួយចំនួនដើម្បីគាំពារអ្នកក្រីក្រ ។ យើងអាចហៅច្បាប់ទាំងអស់នេះថា ច្បាប់សហសង្គ្រោះ ឬ Welfare Laws ។ គោលដៅចម្បងរបស់ច្បាប់ទាំងនេះគឺដើម្បីផ្តល់ជំនួយដល់ពលរដ្ឋទូទៅ ដែលធ្លាក់ខ្លួនក្រដោយសារកត្តានានាដែលមិនមែនជាកំហុសរបស់ខ្លួន (No faults of their own) ។ ឧទាហរណ៍ មហន្តរាយធម្មជាតិ ឬក៏បាត់បង់ការងារដោយសាររោងចក្រឈប់ដំណើរការជាដើម ។ ដើម្បីអនុវត្តិច្បាប់ សហសង្គ្រោះនេះ រដ្ឋាភិបាលសហព័ន្ធផ្តល់ថវិកាមួយចំនួនឲ្យរដ្ឋទាំង ៥០ រៀបចំកម្មវិធីសង្គ្រោះទៅតាមតម្រូវការនៃតំបន់និមួយៗ ។ គេហៅថវិកាទាំងនេះថា Grants ។ មានកម្មវិធីច្រើនណាស់នៅក្នុងច្បាប់សហសង្គ្រោះ ឧទាហរណ៍៖ សុខមាលភាព (Medicaid) បាត់បង់ការងារ(Unemployment) អាហារូបត្ថម (Food Stamps) ជាដើម ។ល។ កម្មវិធីខ្លះ រដ្ឋនិមួយៗចាត់ចែងធ្វើដោយខ្លួនឯង ដូចជាលំនៅដ្ឋាន សម្រាប់ជនពិការ សម្រាប់អ្នករស់នៅក្រោមបន្ទាត់ក្រីក្រ និងលំនៅសាធារណៈ (Public Shelters) សម្រាប់ជនអនាថាជាដើម ។ គេហៅកម្មវិធីទាំងអស់នេះថា សំណាញ់សុវត្ថភាព (Safety Net) ។ ក្នុងចំណោមកម្មវិធីទាំងអស់នៅក្នុងសំណាញ់សុវត្ថភាព កម្មវិធីសុខមាលភាពនិងអាហារូបត្ថម មានសារសំខាន់ជាងគេ ព្រោះវាបានជួយគាំពារនិងចម្លងពលរដ្ឋក្រីក្រអាមេរិករាប់លាននាក់ទៅកាន់ភាពរុងរឿង ។ ដូច្នេះ ខ្ញុំនឹងលើកយកកម្មវិធីពីរនេះមករៀបរាប់លម្អិតនៅទីនេះ ។ ពលរដ្ឋអាមេរិកដែលរស់នៅស្មើឬក្រោមបន្ទាត់ក្រីក្រអាចទទួលបានការគាំពារផ្នែកសុខមាលភាពនិងអាហារូបត្ថម (Medicaid and Food Stamps) ។ បច្ចុុប្បន្ន បន្ទាត់ក្រីក្រនៅសហរដ្ឋអាមេរិកគឺគេគិតជាប្រាក់ចំណូលស្មើនឹង ១០០០ដុល្លារក្នុងមួយខែ សម្រាប់មនុស្សម្នាក់ ។ ដូច្នេះ គ្រួសារមួយមានគ្នាបីនាក់ដែលមានចំណូលស្មើឬក្រោម ៣០០០ដុល្លារក្នុងមួយខែ គឺរស់នៅក្រោមបន្ទាត់ក្រីក្រ (ប្រាក់ចំណូលនេះគេគិតមុនកាត់ពន្ធ ២៥%) ។ គ្រួសារប្រភេទនេះអាចដាក់ពាក្យសុំទៅក្រសួងសង្គមកិច្ចរដ្ឋដើម្បីទទួលបានការគាំពារផ្នែកសុខមាលភាពនិងអាហារូបត្ថម ។ គួរបញ្ជាក់ដែរថា អាហារូបត្ថមគេឲ្យតែគ្រួសារណាដែលរស់នៅក្រោមបន្ទាត់ក្រីក្រឆ្ងាយបន្តិច ។ នៅរដ្ឋខ្លះដែលរកប្រាក់ចំណូលបានច្រើនពីធនធានធម្មជាតិនិងពាណិជ្ចកម្ម គេអាចតម្លើងបន្ទាត់ក្រីក្រលើសពី ១០០០ដុល្លារ ទៅតាមថវិកាប្រចាំឆ្នាំដែលគេមាន ។ សុខមាលភាព ឬ Medicaid ជាកម្មវិធីគាំពារសុខភាពដោយឥតបង់ប្រាក់ ។ ស្ត្រីមេម៉ាយដែលមានប្រាក់ចំណូលក្រោមបន្ទាត់ក្រីក្រ ហើយមានកូនអាយុក្រោម ១៩ឆ្នាំនៅក្នុងបន្ទុក និងជនពិការ (ពិការកាយនិងពិការញាណ) ទទួលបានអត្ថប្រយោជន៍នេះដោយស្វ័យប្រវត្តិ ។ មនុស្សទាំងពីរក្រុមនេះក៏ទទួលបានប្រាក់ឧប្បត្ថមប្រចាំខែ និងលំនៅដ្ឋានសម្រាប់រស់នៅផងដែរ ដោយគ្រាន់តែជួយបង់ប្រាក់ឈ្នួលបន្តិចបន្តួចប៉ុណ្ណោះ ។ ឯមនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅក៏ទទួលបានការគាំពារសុខភាពនេះដែរ ។ សូមបញ្ជាក់ថា កម្មវិធីគាំពារមនុស្សចាស់របស់អាមេរិកមានពីរគឺ៖ សុខមាលភាព និង សោធននិវត្តន៍សុខមាលភាព (Medicaid and Medicare) ។ Medicaid គឺសម្រាប់មនុស្សចាស់ដែលមិនដែលបានធ្វើការងារ ឬធ្វើការងារបានរយៈពេលខ្លី ឯ Medicare គឺជាកម្មវិធីសម្រាប់មនុស្សចាស់ដែលចូលនិវត្តន៍បន្ទាប់ពីបានធ្វើការងារនិងបង់ប្រាក់តម្កល់ក្នុងរបបសន្តិសុខសង្គម (Social Security) ជាច្រើនឆ្នាំ ។ ក្រៅពីកម្មវិធីគាំពារអ្នកក្ររបស់រដ្ឋនេះ ក៏នៅមានកម្មវិធីជំនួយផ្សេងៗទៀតនៅតាមសហគមន៍ផងដែរ ។ គេហៅកម្មវិធីនេះថា អាហារូបត្ថមសហគមន៍ (Community Food Bank) ដែលមាននៅតាមស្រុកខ្លះៗ ។ កម្មវិធីនេះគឺសម្រាប់អ្នកក្រខ្លាំងដែលសាលាស្រុកគិតថាគួរផ្គត់ផ្គង់ចំណីអាហារបន្ថែម ។ ខ្ញុំដឹងថាមានកម្មវិធីនេះតាមរយៈមនុស្សប្រហែល១០នាក់ ដែលតែងតែមកឈរតម្រង់ជួរនៅផ្លូវកែងក្បែរផ្ទះខ្ញុំដើម្បីទទួលរបបម្ហូបអាហាររៀងរាល់ល្ងាចនៅវេលាម៉ោង ៦ ។ ខ្ញុំចង់ទៅសួរពត៌មានលម្អិតពីអ្នកទាំងនោះដែរ ប៉ុន្តែគិតថាមិនគប្បី ដ្បិតឃើញឡានដែលដឹកម្ហូបអាហារមកនោះគ្មានស្លាកសញ្ញាទេ ។ សាលាស្រុកធ្វើដូច្នោះព្រោះចង់រក្សាអត្តសញ្ញាណពលរដ្ឋក្រីក្រទាំងនោះមិនឲ្យនរណាដឹង ។ យ៉ាងណាក៏ដោយ អាហារូបត្ថមសហគមន៍នេះមានប្រកដណាស់ ត្បិតអីនៅក្នុងសមាគមកសិករសហគមន៍ ដែលមានរូបខ្ញុំជាសមាជិកម្នាក់ដែរ យើងបានរក្សាដីមួយកន្លែងដើម្បីដាំដំណាំផ្គត់ផ្គង់ដល់កម្មវិធីអាហារូបត្ថមសហគមន៍ ។ ខ្ញុំបានស្ម័គ្រចិត្តដាំសាលាដមួយកូនថ្នាលសម្រាប់កម្មវិធីនេះ ។ ចាំសាលាដធំនឹងថតដាក់ជូនមើល ។ កាលខ្ញុំមកដល់សហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ខ្ញុំធ្លាប់ទទួលបានរបបសុខមាលភាព Medicaid ម្តង ។ កាលនោះ មិនដឹងថាអ្វីជាអ្វីទេ បុ៉ន្តែខ្ញុំនៅចាំបានថា បុគ្គលិកសង្គមកិច្ច ឬភ្នាក់ងារជួយជនភៀសខ្លួន បាននាំខ្ញុំទៅមន្ទីរសង្គមកិច្ចដើម្បីចុះឈ្មោះនិងបំពេញបែបបទមួយចំនួន ។ បន្ទាប់មក ខ្ញុំនិងម្តាយខ្ញុំដែលជាស្ត្រីមេម៉ាយនោះ បានទទួលប្រាក់និងអាហារូបត្ថមរៀងរាល់ខែ ។ ម្តាយខ្ញុំទទួលបានវិក័យប័ណជាប្រាក់ (Check) ចំនួនជិត៤០០ដុល្លារ និងអាហារូបត្ថម (Food Stamps) សម្រាប់គ្រួសារចំនួនប្រមាណជា ៦០ដុល្លារ ក្នុងមួយខែ ។ ចំណែកខ្ញុំក៏ទទួលបានប្រាក់ឧបត្ថមចំនួន ១៨៥ដុល្លារ និងប័ណ្ណញាំុអាហារនៅសាលាអនុវិទ្យាល័យរៀងរាល់ខែផងដែរ ។ ខ្ញុំទទួលបានរបបគាំពារនេះជិតពីរឆ្នាំទម្រាំរៀនចប់ថ្នាក់ទី ១២ និងទៅបន្តការសិក្សានៅមហាវិទ្យាល័យទើបរបបគាំពារនេះត្រូវបានកាត់ផ្តាច់ ។ អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានជួបនឹងកម្មវិធីសំណាញ់សុវត្ថភាពនេះម្តងដែរតាមរយៈការសិក្សាអភិបាលកិច្ចសាធារណៈ ។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលជួបសួរសុខទុក្ខកម្មវិធីសំណាញ់សុវត្ថភាពនេះទេ រហូតដល់ដើមទសវត្សរ៍ឆ្នាំ ២០១០ ទើបខ្ញុំមានវាសនាបានជួបម្តងទៀត ។ ការវិលត្រឡប់ទៅសួរសុខទុក្ខកម្មវិធីសំណាញ់សុវត្ថភាពនេះ វាជាវាសនាផង និងជាឪកាសរៀនសូត្រនិងអនុវត្តិចំណេះដឹងជាក់ស្តែងរបស់ខ្ញុំផង ។ កាលនោះ ភរិយាខ្ញុំដែលមានផ្ទៃពោះជិតគ្រប់ខែទើបនឹងធ្វើអន្តោប្រវេសន៍ចូលមករស់នៅសហរដ្ឋអាមេរិក ។ ដើម្បីរៀបចំទទួលសមាជិកថ្មីចូលមកក្នុងគ្រួសារ ខ្ញុំក៏ស្វែងយល់ពត៌មានខ្លះៗអំពីតម្លៃនៃការសម្រាលកូននៅក្នុងមន្ទីរពេទ្យ និងការចំណាយផ្សេងៗទាក់ទិននឹងការបីបាច់ថែរក្សាទារក ។ ជាមធ្យម ការចំណាយទៅលើមទ្ទីរពេទ្យសម្រាប់សេវាបង្កើតកូនគឺ ១៥០០០ដុល្លារ ។ ខ្ទង់ចំណាយនេះ ច្រើនគួរសមសម្រាប់ខ្ញុំ ។ ដោយហេតុតែភរិយាខ្ញុំគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ហើយកម្មវីធីធានារ៉ាប់រងសុខភាពរបស់រដ្ឋក៏មិនទាន់ចូលជាធរមានដែរគ្រានោះ ខ្ញុំក៏សម្រេចចិត្តរុករកក្នុងប្រព័ន្ធ ហ្គូកហ្គល (Google) ក្រែងលោមានអង្គការណាផ្តល់ជំនួយដល់ស្ត្រីមានផ្ទៃពោះដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ។ ហ្គូកហ្គល បាននាំខ្ញុំទៅកាន់វេបសាយ សុខមាលភាព (Medicaid) ដែលមានពត៌មានលម្អិតសាមញៗងាយយល់ជាទីបំផុត ។ នៅទំព័រដើម គេដាក់តារាងប្រាក់ចំណូលប្រចាំឆ្នាំនិងចំនួនសមាជិកគ្រួសារដើម្បីផ្ទៀងផ្ទាត់ថាតើគ្រួសារប្រភេទណាអាចទទួលបានរបបគាំពារសុខមាលភាព ។ ចំណុចមួយដែលមនុស្សអាចមើលរំលង គឺទារកក្នុងផ្ទៃក៏គេរាប់ជាសមាជិកគ្រួសារម្នាក់ដែរ ។ ដោយសារតែរដ្ឋដែលខ្ញុំរស់នៅដាក់បន្ទាត់ក្រីក្រខ្ពស់ជាងបន្ទាត់ក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធបន្តិច គួបផ្សំនឹងចំណូលរបស់ខ្ញុំត្រូវបានកាត់បន្ថយអស់រយៈពេលមួយខែ (ចុះបេសកកម្មទៅសួរសុខទុក្ខភរិយារហូតទាល់តែមានកូន) ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្ញុំសម្រាប់គ្រួសារទាំងមូល គឺស្ថិតនៅប្រហាក់ប្រហែលនឹងបន្ទាត់ក្រីក្រដែរ ។ ខ្ញុំមិនប្រាកដក្នុងចិត្តថាអាចដាក់ពាក្យសុំអត្ថប្រយោជន៍សុខមាលភាពបានទេ ដ្បិតអីភរិយាខ្ញុំទើបចូលមករស់នៅសហរដ្ឋអាមេរិកបានប្រមាណជាមួយខែប៉ុណ្ណោះ ។ បុ៉ន្តែ ដោយហេតុតែកិច្ចការនេះអាចធ្វើបានតាមរយៈអុិនធឺណិត ហើយគ្មានអ្វីលំបាកផង ខ្ញុំក៏សម្រេចចិត្តធ្វើសាកល្បងមើល ក្រែងមានលាភ ។ នៅចុងបញ្ចប់នៃបែបបទ ក្រសួងសង្គមកិច្ចអនុញាតឲ្យសមីខ្លួនខ្ទប់ឯកសារមិនឲ្យឆ្លងទៅក្រសួងពាក់ព័ន្ធដទៃឡើយ ដើម្បីរក្សាការសម្ងាត់និងសិទ្ធិឯកជន (Personal Privacy) ។ ដាក់ពាក្យសុំមិនទាន់បានមួយអាទិត្យផង ប្រពន្ធខ្ញុំស្រាប់តែឆ្លងទន្លេមុនពេលកំណត់ ។ ដូច្នេះ យើងទៅមន្ទីរពេទ្យដោយគ្មានឯកសារអ្វីនៅក្នុងដៃ ។ មុនចូលទៅក្នុងបន្ទប់សម្រាលកូន ខ្ញុំប្រាប់អ្នកកត់ឈ្មោះអ្នកជំងឺថា ប្រពន្ធខ្ញុំគ្មានប័ណ្ណធានារ៉ាប់រងសុខភាពទេ បុ៉ន្តែបានចុះឈ្មោះសុំរបបសុខមាលភាពអំពីរដ្ឋ ។ បន្ទាប់ពីសម្រាលកូនហើយ ភរិយាខ្ញុំនិងខ្ញុំសម្រាកនៅក្នុងមន្ទីរពេទ្យមួយយប់ ។ ព្រឹកឡើង បុគ្គលិកមន្ទីរពេទ្យយកឯកសារមួយចំនួនមកឲ្យយើងចុះហត្ថលេខាមុនចាកចេញពីមន្ទីរពេទ្យ ។ ដោយមិនឃើញមានវិក័យបត្រសម្រាប់បង់ថ្លៃសេវារបស់មន្ទីពេទ្យ ខ្ញុំក៏សួររកវិក័យបត្រនោះ ។ បុគ្គលិកពេទ្យនោះប្រាប់យើងថា មិនមានអ្វីត្រូវបង់ទេ ព្រោះរដ្ឋជាអ្នកចេញថ្លៃសេវាទាំងអស់សម្រាប់ពួកយើង ។ What a surprise! បុគ្គលិកនោះក៏បានប្រាប់យើងផងដែរអំពីអត្ថប្រយោជន៍នានាសម្រាប់អតិថិជនសុខមាលភាព ដូចជា៖ មាតានិងទារកទទួលបានការគាំពារសុខភាពរយៈពេលមួយឆ្នាំ ទោះបីជាមាតាត្រឡប់ទៅធ្វើការ ហើយមានប្រាក់ចំណូលច្រើនយ៉ាងណាក៏ដោយ ។ រដ្ឋធ្វើដូច្នេះគឺដើម្បីលើកទឹកចិត្តឲ្យមនុស្សត្រឡប់ទៅធ្វើការងារ ក៏ដូចជាជួយពង្រឹងសេដ្ឋកិច្ចគ្រួសារផងដែរ ។ អំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យដែលចុះឈ្មោះប្រពន្ធខ្ញុំនោះ បានទាក់ទងទៅក្រសួងសង្គមកិច្ចអំពីករណីរបស់ប្រពន្ធខ្ញុំ ហើយបានពត៌មានថា ប្រពន្ធខ្ញុំត្រូវបានរដ្ឋផ្តល់របបសុខមាលភាពឲ្យ ។ ពិតជាសំណាងមែន ។ ទេវតាផ្តល់បុត្រមួយហើយ រដ្ឋាភិបាលអាមេរិកផ្តល់កាដូបង់ថ្លៃមន្ទីរពេទ្យឲ្យជាងមួយមុឺនដុល្លារថែមទៀត ។ គោលដៅចម្បងរបស់កម្មវិធីសុខមាលភាព Medicaid គឺជួយត្រងនិងការពារកុំឲ្យមនុស្សធ្លាក់ចូលក្នុងភាពក្រីក្រ ។ ខ្ញុំប្រើពាក្យគាំពារទូទាំងអត្ថបទនេះដែលជាពាក្យបង្រួញអំពីពាក្យ គាំទ្រនិងការពារ (Support and Protect) ។ ពលរដ្ឋអាមេរិកទូទៅអាចប្រើកម្មវិធីនេះដើម្បីដោះស្រាយបញ្ហាជីវិត ។ ឧទាហរណ៍ ស្ត្រីដែលមានកូនតូចនៅក្នុងបន្ទុកហើយបាត់បង់ប្តី អាចដាក់ពាក្យសុំរបបសុខមាលភាពបានភ្លាមៗ ប្រសិនបើប្រាក់ចំណូលរបស់គាត់ទាប ។ វាមិនអាចផ្តល់ប្តីមកឲ្យវិញទេ ប៉ុន្តែ ជំនួួយអំពីកម្មវិធីសុខមាលភាពនេះ អាចជួយដោះស្រាយបញ្ហាជីវិតបានយ៉ាងច្រើន ។ ដូចគ្នាដែរ គ្រួសារមួយដែលមានប្រាក់ចំណូលមធ្យម (Middle Income) និងមានកូនតូចចាប់ពីបីនាក់ឡើងទៅ អាចពឹងពាក់កម្មវិធីសុខមាលភាពនេះដើម្បីដោះទុក្ខបានមួយរយៈទម្រាំកូនធំបន្តិច ។ មូលហេតុដែលត្រូវពឹងពាក់កម្មវិធីនេះ ព្រោះថានៅពេលយើងមានកូនទីបី កូនទីមួយអាចដល់អាយុចូលរៀនហើយ ហើយឪពុក ឬម្តាយចាំបាច់ត្រូវតែនៅផ្ទះដើម្បីចាំទទួលកូនដែលឡាន (School Bus) ដឹកពីសាលាមកវិញ ។ សូមបញ្ជាក់ថាច្បាប់តម្រូវឲ្យ ឪពុក ម្តាយ ឬអ្នកអាណាព្យាបាលសិស្សដែលមានអាយុក្រោម ១៣ឆ្នាំ ទៅទទួលសិស្សពីរថយន្ត ។ មិនអាចឲ្យក្មេងដើរមកផ្ទះដោយឯកឯងបានទេ ។ គ្រួសារដែលមានកូនតូចៗកំពុងរៀន ភាគច្រើនម្តាយឪពុកធ្វើការឆ្លាស់គ្នា គឺប្រពន្ធធ្វើការពេញម៉ោងពេលថ្ងៃ ហើយប្តីធ្វើការពាក់កណ្តាលម៉ោងរវាងមោ៉ង ៥ទៅ១០យប់ ។ ធ្វើដូចនេះ គឺដើម្បីមានមនុស្សម្នាក់នៅប្រចាំការមើលថែកូនផង និងចាំទទួលកូនពីរថយន្តសាលាផង ។ ដូច្នេះ គ្រួសារចំណូលមធ្យមដែលមានសមាជិក ៥នាក់ អាចរកចំណូលមិនបាន ៥០០០ដុល្លារ ក្នុងមួយខែទេ ។ ពេលនេះហើយដែលជាពេលត្រូវទៅពឹងពាក់កម្មវិធីសុខមាលភាព រយៈពេល៥ទៅ១០ឆ្នាំ ទម្រាំកូនធំអាចទៅធ្វើការងារពេញម៉ោងទាំងអស់គ្នាវិញបាន ។ ថ្វីត្បិតតែសំណាញ់សុវត្ថរបស់សហរដ្ឋអាមេរិ មានក្រឡាញឹកគួរសម សំណាញ់នេះក៏មានកន្លែងធ្លុះធ្លាយនិងរហែកខ្លះដែរ បន្ទាប់ពីត្រូវបានពលរដ្ឋប្រើប្រាស់ជិតមួយសតវត្សមកនេះ ។ កន្លែងធ្លុះធ្លាយនិងរហែកទាំងនេះហើយ ដែលអ្នកសុំទាននិងអត់ជម្រកនៅស្រុកអាមេរិក ធ្លាក់ចេញមក ។ ទោះជាយ៉ាងណាក៏ដោយ តាមស្ថានភាពជាក់ស្តែង ករណីនៃអ្នកសុំទាននិងអត់ជម្រកទាំងនោះ ភាគច្រើនមិនមែនដោយសារការមិនអើពើរជួយសង្គ្រោះអំពីរដ្ឋាភិបាលនោះទេ គឺដោយសារបុគ្គលទាំងនោះចង់បានសេរីភាពរស់នៅតាមចំណង់របស់គេ ឬមួយក៏ខ្វះការយល់ដឹងអំពីសំណាញ់សុវត្ថភាពនៅក្នុងសហគមន៍ក្នុងស្រុកអាមេរិកទាំងមូល ។ នៅក្នុងសហគមន៍ស្ទើរតែទូទាំងសហរដ្ឋអាមេរិក មានកម្មវិធី (Programs) ជាច្រើនសម្រាប់ជួយជនក្រីក្រ និងជនអនាថាគ្មានផ្ទះសម្បែង ។ អ្នកសុំទាននិងគ្មានជំរក អាចទៅទទួលទានអាហារនិងស្នាក់នៅបណ្តោះអាសន្នក្នុងជម្រកសហគមន៍ (Shelters) បាន ប្រសិនបើពួកគេគោរពប្រណិបត្តិតាមគោលការនៃជម្រកទាំងនោះ ។ ជាទូទៅ គោលការណ៍ទាំងនោះមានជាអាទ៍៖ ហាម ប្រើគ្រឿងញៀន គ្រឿងស្រវឹង ជក់បារី ឬស្តាប់ភ្លេងឡូឡារំខានដល់អ្នកដទៃជាដើម ។ ចំណុចទាំងនេះ អ្នកសុំទាននិងរស់នៅតាមចិញ្ចើមផ្លូវជាច្រើនធ្វើមិនបានទេ ។ សរុបសេចក្តីទៅ អ្នកក្រអាមេរិកភាគច្រើនគឺក្រដោយសារទី ១ៈ ខ្វះការយល់ដឹងអំពីកម្មវិធីគាំពាររបស់រដ្ឋ និងទី ២ៈ មិនចង់ឲ្យរដ្ឋជ្រៀតជ្រែកសិទ្ធិរស់នៅរបស់ខ្លួន ។ ធម្មតាទេ ជំនួយរបស់រដ្ឋតែងតែមានលក្ខខណ្ឌ ។ អ្នកដែលមិនគោរពតាមលក្ខខណ្ឌមិនអាចទទួលជំនួយបានទេ ។ ច្បាប់គ្រប់គ្រងអាហារូបត្ថមមិនអនុញាតិឲ្យអតិថិជនយកថវិកានោះទៅទិញ សុរា ឬបារីទេ ។ ដូច្នេះ ជនអនាថាដែលសេពសុរានិងជក់បារី ក៏ពិបាកនឹងចូលទៅជ្រកក្នុងជម្រកសហគមន៍ដែរ ។ កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំនិងមិត្តរួមថ្នាក់ធ្លាប់ជជែកគ្នាបែកពពុះមាត់ជាមួយគ្រួអំពីចំណុចនេះ ព្រោះថាគ្មានច្បាប់ហាមមិនឲ្យមនុស្សសេពសុរានិងជក់បារីទេ ដរាបណាអ្នកប្រើប្រាស់គ្រឿងស្រវឹងនិងញៀនទាំងនេះ មិនបង្កហានិភ័យឬគ្រោះថ្នាក់ដល់អ្នកដទៃ ។ បញ្ហាគឺស្ថិតត្រង់ថា របបសុខមាលភាពគឺដើម្បីគាំពារថែរក្សាគុណភាពនៃជីវិត (Quality of Life) ។ ការសេពសុរានិងជក់បារីជាទង្វើបំផ្លាញគុណភាពនៃជីវិត ។ ដូច្នេះ ពលរដ្ឋមានសិទ្ធិបំផ្លាញគុណភាពនៃជីវិតរបស់ខ្លួន ប៉ុន្តែមិនអាចយកថវិការដ្ឋទៅបំផ្លាញជាមួយនោះទេ ។ នេះហើយជាចំណុចចម្រូងចម្រាស់ ដែលធ្វើឲ្យពលរដ្ឋខ្លះធ្លាក់ចេញពីសំណាញ់សុវត្ថភាព មកក្លាយជាអ្នកសុំទានរស់នៅតាមចិញ្ចើមផ្លូវនៅសហរដ្ឋអាមេរិក ៕ ថ្ងៃទី ១៥ ឧសភា ២០១៧

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...