Wednesday, July 26, 2017
ចំណីខួរក្បាល
ជ្រុងពីរនៃចំណុចមួយ
លោកថាឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា
ឆ្កួតមួយនឹងល្បែង អំពើពាលា ឆ្កួតនេះហៅមហា
ឆ្កួតក្រៃកន្លង ។
កំណាព្យមួយឃ្លាខាងលើនេះជាឧបទេសកថារបស់លោកតា ក្រមង៉ុយ ។ លោកតាប្រើពាក្យ ឆ្កួត ដើម្បីបរិយាយអំពីមនុស្សដែលវក់ឬក៏ងប់នឹងអំពើពាលាបីប្រភេទ គឺ ស្រី ស្រា និងល្បែង ។ បើយើងពិនិត្យទៅលើអត្ថន័យនៃពាក្យ ឆ្កួត យើងឃើញថាសភាវៈឆ្កួតគឺការបាត់បង់សត្តិបញ្ញាមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងយកពាក្យ ញៀន មកជំនួសឲ្យពាក្យឆ្កួតវិញនោះ យើងឃើញថា មនុស្សដែលញៀននឹងស្រីស្រាល្បែង អាចកែកុនឬក៏ព្យាបាលជា ។ ការព្យាបាលគឺពាក់ព័ន្ធនឹងជម្ងឺ ។ ដូច្នេះ ប្រសិនបើយើងសម្លឹងមើលទៅមនុស្សដែលញៀនប្រព្រឹត្តិអំពើពាលា ស្រី ស្រា និងល្បែង ក្នុងនាមជាអ្នកជម្ងឺ យើងនឹងមានបសាទចិត្តអាណិតអាសូជាក់ជាមិនខាន ព្រោះថា អ្នកជម្ងឺគប្បីទទួលបាននូវការអាណិតអាសូ ច្រើនជាងការរើសអើងមាក់ងាយមើលថោក ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើត...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុ...
No comments:
Post a Comment