Wednesday, October 18, 2017
ចំណីខួរក្បាល
LOOPHOLE ភាពចន្លោះប្រហោងនៃច្បាប់
យប់មិញខ្ញុំដេកយល់សប្តិឃើញគណបក្សប្រជាជនសុំចុះចាញ់គណបក្សសង្គ្រោះជាតិ ដោយហេតុតែមិនអាចរំលាយគណបក្សសង្គ្រោះជាតិបាន ។ នៅក្នុងសុបិននោះ ខ្ញុំឃើញគណបក្សសង្គ្រោះជាតិ ប្រើយុទ្ធសាស្ត្រ ទន្សាយនិងខ្យង ដើម្បីគេចអំពីការប៉ុនប៉ងកម្ចាយពីសំណាក់គណបក្សប្រជាជន ។ អ្វីដែលគណបក្សសង្គ្រោះជាតិធ្វើនៅក្នុងសុបិនខ្ញុំនោះ គឺអ្នកតំណាងរាស្ត្រសង្គ្រោះជាតិទាំងអស់ រួមទាំងលោក កឹម សុខា និងសកម្មជនសំខាន់ៗមួយចំនួន បានសរសេរលិខិតលាឈប់ពីសមាជិកភាពនៃបក្ស ហើយយកលិខិតទាំងនោះមកតម្កល់នៅទីស្នាក់ការបក្ស ។ នៅពេលគណបក្សប្រជាជនចោទសមាជិកសង្គ្រោះជាតិណាម្នាក់ ពួកគេត្រៀមលិខិតលាឈប់ពីសមាជិកបក្សរបស់បុគ្គលនោះទុកជាស្រេច ។ នៅថ្ងៃដែលតុលាការបើកសវនាការ ដើម្បីជំនំជម្រះថាតើបុគ្គលនោះមានទោសឬក៏គ្មានទោស ពួកគេតែងតែយកលិខិតលាឈប់ពីសមាជិកបក្សរបស់បុគ្គលនោះមកប្រកាសជាសាធារណៈ ដើម្បីរំដោះគណបក្សសង្គ្រោះជាតិពីការប៉ុនប៉ងរបស់គណបក្សប្រជាជន ។ ពួកគេធ្វើទង្វើដដែលៗនោះជាច្រើនលើកច្រើនសា រហូតទាល់តែគណបក្សប្រជាជនធុញទ្រាន់ ហើយក៏បញ្ឈប់ការព្យាយាមរំលាយគណបក្សសង្គ្រោះជាតិចោលនោះទៅ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើត...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុ...
No comments:
Post a Comment