រឿង សេះនិងលា
(បទ បន្ទោលកាក)
នេះនឹងថ្លាថ្លែង រៀបរាប់សម្តែងវាចា
ពីសេះនិងលា ចរចាកលីលាត្រសង ។
សេះដើរជំទើត ងើបក្បាលខ្ពស់អើតឥតហ្មង
អង្រួនចង្រ្កង បង្អួតអ្នកផងគ្រប់គ្នា ។
ចំណែកលាសត្វ តូចចិត្តពេកក្តាត់ក្រៃណា
ដ្បិតអីរូបវា មិនឡូយសង្ហាដូចសេះ ។
គ្មានចង្ក្រងពាក់ ខ្លួនប្រាណសោតជាក់ស្រមេះ
ប្រឡាក់ដោយផេះ ធំក្លិនឆ្អាបឆ្អេះកន្លង ។
ថ្ងៃមួយនោះណា ស្រុកមានបញ្ហាសៅហ្មង
សត្រូវយង់ឃ្នង ចូលមកលុកលុយយាយី ។
អ្នកស្រុកច្រើននាក់ មានចិត្តស្មោះស្ម័គ្រមូលមី
តាមតួនាទី ចេញច្បាំងការពាររដ្ឋា ។
គ្រានោះសេះត្រូវ បានគេយកទៅធ្វើជា
ជំនិះនៃមហា មេទ័ពហានក្លា ចក្រី ។
នៅលើសមរភូមិ សេះបានប្រឈមយកជ័យ
លោតច្រំធាក់ផាយ សត្រូវខ្ចាត់ខ្ចាយវឹកវរ ។
តែគួរឲ្យស្តាយ សត្រូវនៅឆ្ងាយអាចឈរ
បាញ់ព្រួញតបត ត្រូវចំបំពង់កសេះ ។
របួសធ្ងន់ក្រៃ សេះមិនអាចផាយគេចវេះ
ត្រូវព្រួញចាក់ស្រេះ បានដល់នូវក្តីមរណា ។
ពេលនោះសត្វលា បានឃើញហេតុការណ៍ពិស្តារ
គិតពិចារណា ថាឱ ! អនិច្ចាកម្មកាយ ។
សេះសង្ហាពិត តែក្នុងជីវិតអាចក្លាយ
ជាទ័ពជាញជ័យ ត្រូវគ្រាប់ព្រួញក្ស័យសង្ខារ ៕
រស់ជាជនសាមញ្ញដែលមានសុខ ប្រសើរជាង
រស់ជាជនមានមុខដែលអាចជួបគ្រោះថ្នាក់ ។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើត...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុ...
No comments:
Post a Comment