រឿង សត្វត្រចៀកកាំនិងហ្វូងចាប
(បទពាក្យ ៧)
ត្រចៀកកាំមួយរកចំណី លើវាលស្មៅខ្ចីជុំហ្វូងចាប
ឃើញអ្នកចម្ការប្រឹងគាស់កាប់ កកាយដីចាប់ដាំក្រចៅ ។
ឃើញហើយស្រែកប្រាប់ទៅហ្វូងចាប ថាអ្នកគួរឆាបចុះចូលទៅ
ចឹកស៊ីឲ្យអស់គ្រាប់ក្រចៅ ក្រែងមានសោកសៅនៅថ្ងៃក្រោយ ។
ចូរមិត្តប្រយ័តអ្នកចម្ការ កុំភ្លេចអាត្មានាំថ្លោះធ្លោយ
ជាគ្រោះធំណាស់បើបណ្តោយ ឲ្យគ្រាប់ក្រចៅដុះលាស់ធំ ។
ហ្វូងចាបឮហើយបែរធ្វើហី ចឹកស៊ីចំណីតាមពួកក្រុម
ច្រៀងលេងសប្បាយឥតបារម្ភ ក្រចៅបែកគុម្ពលាស់បំព្រង ។
លុះដើមក្រចៅល្មមប្រើការ ពូអ្នកចម្ការកាត់សកចង
វេញធ្វើជាលប់សំណាញ់ក្រង ទាក់ចាបទាំងហ្វូងលើវាលស្មៅ ។
ត្រចៀកកាំពោលថាចាបអើយ គ្រោះថ្នាក់ដល់ហើយព្រោះល្ងង់ខ្លៅ
នេះជាវិបត្តិគ្រាប់ក្រចៅ នាំមកដល់នូវក្តីវិនាស ៕
មិនត្រូវបណ្តោយឲ្យអ្វីដែលអាចនាំទុក្ខដល់ជីវិតយើង រីក
លូតលាស់ដុះដាលបានឡើយ ។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើត...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុ...
No comments:
Post a Comment