Monday, July 28, 2014

មួយថ្ងៃ មួយម៉ាត់

គ ជ ប ឯករាជ្យ៖ យោងតាមពត៌មានថ្មីៗ គណបក្ស ប្រជាជន និង គណបក្ស សង្គ្រោះជាតិបានមូលមតិគ្នាដាក់ស្ថាប័ណ គ ជ ប ជាស្ថាប័ណមួយដែលឯករាជ្យ ។ យើងសូមសួរថា តើ គ ជ​ ប មានឯករាជ្យភាពនៅត្រង់ណា បើសមាជិក ៨ រូបក្នុងចំណោម ៩ រូប ជាសមាជិក ឬ សកម្មជនរបស់គណបក្សនយោបាយដែលមានអាសនៈ នៅក្នុងរដ្ឋសភានោះ ? អ្វីដែលជាតួនាទីអនាគត គ ជ ប គឺជាស្ថាប័ណ មួយដែលមានតុល្យភាព (Balanced) មិនមែនឯករាជ្យនោះទេ ។ ដូច្នេះ សូមមេត្តាកុំប្រើពាក្យ ឯករាជ្យ ដើម្បីបោកប្រាស់រាស្ត្រ ។ នៅលើលោកនេះ យើងមិនអាចរកមនុស្សឯករាជ្យបានទេ ។ អ្វីដែលយើងអាចរកបាន គឺមនុស្សដែលមិនស្ថិតនៅក្រោមឥទ្ធិពល គណបក្សនយោបាយ ។ តើយើងធ្វើដូចម្តេចទើបអាចដឹងបាន ថាបុគ្គលណាមួយមិនស្ថិតនៅក្រោមឥទ្ធិពលគណបក្សនយោបាយ ? គណបក្សទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភាអាចបង្កើត គណកម្មាធិការចម្រុះមួយដើម្បីសួរដេញដោលស្វែងយល់ អំពីបញ្ហានេះ ។ នៅពេលដែល បីភាគបួន (3/4) នៃសមាជិក គណកម្មាធិការចម្រុះ បោះឆ្នោតផ្តល់សច្ចានុម័តឲ្យបុគ្គល ណាមួយ នោះបានសេចក្តីថា បុគ្គលនោះ មិនស្ថិតនៅក្រោម ឥទ្ធិពលនៃគណបក្សនយោបាយណាមួយឡើយ ៕

Wednesday, July 9, 2014

មួយថ្ងៃ មួយម៉ាត់

វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬ ច្បាប់៖ ពាក្យនេះ ប្រហែលជាគេ បកប្រែចេញមកពីពាក្យអង់គ្លេស (Amendment) ។ ខ្ញុំបានព្យាយាម ស្វែងរកពាក្យវិសោធនកម្មនៅក្នុងវចនានុក្រមខ្មែរ ប៉ុន្តែពុំឃើញមានទេ គឺមានតែពាក្យ វិសោធ ឬ ពិសោធ ដែលមានន័យថា សិក្សាស្រាវជ្រាវ ធ្វើអ្វីមួយដើម្បីស្វែងរកឬបញ្ជាក់អំពីធាតុពិត ។ ដូច្នេះ ការបកប្រែពាក្យ (Amendment) ថា វិសោធនកម្មរដ្ឋធម្មនុញ្ញនោះគឺមិនត្រឹត្រូវ ឬក៏ពិបាក យល់ណាស់ ។ Amendment គឺជាការកែតម្រូវរដ្ឋធម្មនុញ្ញឬក៏លក្ខន្តិក អ្វីមួយដោយមានគោលដៅពីរ (២) យ៉ាង៖ ទីមួយ (១) គឺបំពេញបន្ថែម កង្វះខាតអ្វីមួយដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃសង្គម និងទីពីរ (២) គឺដើម្បីលុបចោល ឬក៏ដកចេញ (ធ្វើឲ្យនិរាករ) នូវមាត្រាណាមួយនៅ ក្នុងរដ្ឋធម្មនុញ្ញដែលមិនសមស្រប ឬមិនបានផ្តល់ផលប្រយោជន៍ដល់ ពលរដ្ឋទូទៅ ៕

Tuesday, July 1, 2014

មួមថ្ងៃ មួយម៉ាត់

លទ្ធិប្រជាធិបតេយ្យ ថ្មីៗនេះ សម្តេច ហ៊ុន សែន បានថ្លែងថា៖ ការដាក់ឲ្យសមាជិត គ ជ ប ស្ថិតនៅក្រោមការជ្រើសរើសរបស់រដ្ឋសភាដោយសម្លេង ពីរភាគបី (២ ភាគ​ ៣) នោះ វានឹងធ្វើឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាប់គាំង ។ ក្នុងនាមជាកូនខ្មែរ យើងសូមជំរាបសម្តេច ហ៊ុន សែន ថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺត្រូវការតុល្យភាពអំណាច ។ ឯការជាប់គាំងម្តងម្កាលនៅក្នុងប្រតិបត្តការរដ្ឋបាល វាគឺជាសញ្ញាមួយ ដែលបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានគេអនុវត្ត ។ សម្លេង ២ ភាគ ៣ គឺជាយន្តការដ៏សាមញ្ញបំផុត សម្រាប់ការពារ តុល្យភាពអំណាច និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ។ មានតែ ប្រទេស កុម្មុយនីស (ដែលមានគណបក្សនយោបាយតែមួយ គ្រប់គ្រងរដ្ឋ)និងប្រទេសដែលត្រូវបានគ្រប់គ្រងដោយមេដឹកនាំ ផ្តាច់ការដូចជាប្រទេស កូរេខាងជើង ចិន និង យួន ទេ ដែល មិនចេះជាប់គាំងនយោបាយ ៕

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...